សម្តេចតេជោ សរសើរ​ថ្ងៃបើកយុទ្ធនាការបោះឆ្នោតថា បានដំណើរការយ៉ាងល្អ

2022/05/22 06:08:21 pm        1.0 K

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោតម្សិលមិញនេះ បានដំណើរការល្អណាស់ដោយសន្តិវិធី ។

ថ្លែងនៅក្នុងជំនួបសំណេះ សំណាលជាមួយពលរដ្ឋនៅសហគមន៍អឺរ៉ុបប្រមាណជាង២ពាន់នាក់ នៅទីក្រុងដាវ៉ស ប្រទេសស្វីស កាលពីល្ងាចថ្ងៃ២១ ខែឧសភា សម្តេចបានថ្លែងសរសើរដល់​ដំណើរការ​នៃការឃោសនាបោះឆ្នោតថា បានដំណើរការដោយសន្តិវិធី គ្មានអំពើហិង្សា ប៉ុន្តែទោះជាយ៉ាងណាសម្តេចបានអំពាវនាវពលរដ្ឋរក្សានូវភាពថ្លៃថ្នូរ កុំធ្វើអ្វីជាអំពើហិង្សា ឬការគំរាមកំហែងឱ្យសោះ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២​នឹងប្រព្រឹត្តិទៅ​នៅថ្ងៃអាទិត្យទី៥ខែមិថុនា ដោយមាន​គណបក្សនយោបាយចូលរួមប្រកួតប្រជែង​ចំនួន១៧​គណបក្ស ក្នុងនោះគណបក្សប្រជាជនកម្ពុជាត្រូវបានជាប់ក្នុងលេខរៀងទី១ នៃបញ្ជី គជប ។ដោយឡែកសម្រាប់បញ្ជីឈ្មោះជាក់ស្តែងនៅតាមឃុំសង្កាត់នីមួយៗវិញ លេខរៀងរបស់គណបក្ស​នីមួយៗ​គឺអាស្រ័យលើការចាប់យកនៅតាមឃុំសង្កាត់ជាក់ស្តែងរបស់ខ្លួន។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានធ្វើឡើងក្នុងរយៈ ពេល ៥ឆ្នាំម្តង ដូចការបោះឆ្នោតសកបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលនីមួយៗយ៉ាងដូច្នោះដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត​(គជប)​លទ្ធផល​ផ្លូវការ​នៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ផ្អែកតាមរបាយការណ៍ផ្លូវការនៃការចុះបញ្ជី​បេក្ខជន​នៃគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត ដែលទទួលបានពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត មានគណបក្សនយោបាយ ចំនួន ១៧ និងមានបេក្ខជនសរុបចំនួន​៨៦.០៩២ នាក់ ក្នុងនោះស្រ្តីមានចំនួន ២៧.៨១៣ នាក់ ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕ អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm