សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ជាង២១០០នាក់

2022/05/22 06:23:10 pm        851

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២២:៣០ យប់(ម៉ោងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា) ត្រូវនឹងម៉ោង ៥:៣០នាទីរសៀល(ម៉ោងនៅទីក្រុង Zurich ប្រទេសស្វីស) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបប្រមាណ ២១០០នាក់។

មុននឹងចាប់ផ្ដើមសំណេះសំណាលជាមួយបងប្អូនខ្មែរនៅសហគមន៍អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋខ្មែរអស់ដែលបាននឹងកំពុងរស់នៅនៅអឺរ៉ុប។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប ដែលបានផ្តល់​ការ​គាំទ្រ គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំ​ដោយសម្តេចផ្ទាល់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវបានរងដោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបានទាញទម្លាក់រហូតដល់ដក ២.៤ភាគរយ។ ទាក់ទងទៅនឹងស្ថានភាពនៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា សម្ដេចតេជោ បានប្រកាសថា នៅថ្ងៃនេះកម្ពុជា​មិនមានការឆ្លងករណីថ្មីនៃជំងឺកូវីដ១៩នោះទេ ហើយនេះគឺជាថ្ងៃទី១៥ហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ១៩ថ្មី ។

សម្តេចតេជោ បានថ្លែងថា បើគ្មានជំងឺកូវីដ១៩ទេនោះ ប្រាក់សន្សំរបស់ជាតិ​អាចឡើងដល់៥ពាន់លាន​ដុល្លារអាមេរិកឯណោះ។ វិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យ​សេវាកម្ម ពោលគឺវិស័យទេសចរណ៍គឺរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ការដាក់ចេញវិធានការបិទខ្ទប់នៅភ្នំពេញ និងផ្អាកពិធីបុណ្យចូលឆ្នាំ ២ឆ្នាំកន្លងទៅ(២០២០និង២០២១) ធ្វើឱ្យសម្តេចអាណិតប្រជាពលរដ្ឋ​ជាខ្លាំង តែសម្ដេចអត់មានជម្រើសនោះទេ ដើម្បីសេចក្តីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា កម្ពុជាទទួលបានវ៉ាក់សាំងក្នុងដៃសរុបប្រមាណ ៥២លានដូស ហើយ ៤២លានដូសត្រូវបានប្រើប្រាស់ ក្នុងនោះមាន ២៨.៥លានដូស គឺកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញ ដែលនេះបង្ហាញថា កម្ពុជាមិនបណ្តែតបណ្តោយឱ្យពលរដ្ឋ​ស្លាប់​ដោយសារជំងឺកូវីដ១៩នោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ​បានមានប្រសាសន៍ថា ការដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងដោយ​ការ​ប្រមូល​ផ្តុំនេះ បាននាំឱ្យកម្ពុជាបង្កើតបានភាពសាំសហគមន៍ខ្លាំង និងទប់ស្កាត់ការរីករាលដាល​បានលឿនរហ័ស។ ពេលនេះ កម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ។

បច្ចុប្បន្នកម្ពុជាកំពុងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ដែលអាចទទួលអ្នកជំងឺបានរហូតដល់ ១ម៉ឺននាក់។

សម្តេចតេជោ បានមានប្រសាសន៍រំលឹកថា វិបត្តិកូវីដ១៩ ធ្វើឱ្យរាជរដ្ឋាភិបាល បញ្ចេញថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយខែ ដើម្បីជួយពលរដ្ឋដែលរងនូវផលប៉ះពាល់។

ទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ចសម្តេចតេជោ ហ៊ុន សែន បានបានមានប្រសាសន៍ថា ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ សម្ដេចតេជោបញ្ជាក់ថា របាយការណ៍បានបង្ហាញថា ឆ្នាំកន្លងទៅកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅអឺរ៉ុប មានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។ សម្តេចតេជោ បានមានប្រសាសន៍ថា វិស័យកាត់ដេរកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញ​មានការកើនឡើង ក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិតផងដែរ។

ទាក់ទងទៅនឹងដំណើរការបោះឆ្នោតនៅកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា ថ្ងៃនេះកម្ពុជា​បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ សម្ដេចតេជោ ​បានមានប្រសាសន៍បញ្ជាក់ថា វាជារឿងដ៏រីករាយ ដែលថ្ងៃបើកយុទ្ធនាការឃោសនា​បោះឆ្នោតមិនមានបាតុភាពណាមួយកើតឡើង។ សម្តេចតេជោ ក៏បានអំពាវនាវដល់គ្រប់បក្ស​នយោបាយ ត្រូវយកឈ្នះដោយភាពថ្លៃថ្នូរ មិនត្រូវបង្កើតអំពើហិង្សាណាមួយ​នោះឡើយក្នុងអំឡុង​ពេលឃោសនារកសំឡេងឆ្នោតនោះ។

ទាក់ទងទៅនឹងតម្លៃសន្តិភាពសម្រាប់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេល២៤ឆ្នាំមកហើយ ដែលពលរដ្ឋកម្ពុជា មិនមានអ្នកស្លាប់ របួស និងពិការ ដោយសារការ​ប្រយុទ្ធគ្នា​ព្រោះតែសង្គ្រាមនោះទេ។

សម្តេចតេជោ បានថ្លែងថា ២៤ឆ្នាំហើយ ដែលកម្ពុជា មិនមានស្ត្រីមេម៉ាយ និងក្មេងកំព្រា ដោយសារតែសង្គ្រាម និងមិនមានប្រជាពលរដ្ឋ​ភៀសសឹក​ដោយសារសង្គ្រាមនោះទេ។ សន្តិភាពពិតជាមានតម្លៃណាស់សម្រាប់កម្ពុជាពីព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃជាច្រើន ទម្រាំយើងរកបាននូវសន្តិភាព ដូច្នេះទោះជាតម្លៃណាក៏ដោយយើងត្រូវតែរក្សាសន្តិភាពអោយបាន មានសន្តិភាព ទើបមានការអភិវឌ្ឍ។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែនក៏បានអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប​ទាំងអស់ដែលបានផ្ដល់ការគោរពស្រឡាញ់ចំពោះសម្ដេច និងជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំង​អស់​ជួបតែសេចក្តីសុខ សេចក្តីចម្រើនចៀសផុតពីជម្ងឺទាំងឡាយទាំងពួង នឹងពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm