សម្តេចតេជោ៖ កម្ពុជាមានការរីកចម្រើនបន្ទាប់ពីបើកសេដ្ឋកិច្ចឡើងវិញ ជាពិសេសទេសចរណ៍ក្នុងស្រុក

2022/05/22 06:47:53 pm        748

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ពលរដ្ឋនៅក្រៅប្រទេសថា ឥឡូវនេះគ្រប់យ៉ាងបានដំណើរការល្អណាស់ បន្ទាប់ពីកម្ពុជាបានបើកសេដ្ឋកិច្ចឡើងវិញ លើកលែងតែទេសចរណ៍មកពីក្រៅប្រទេស។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើង យ៉ាងដូច្នេះ ខណៈអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបជាង ២១០០នាក់​នៅ​ទីក្រុងដាវ៉ស ប្រទេសស្វីសនាថ្ងៃទី ២១ឧសភា ខណៈសម្តេចមានវត្តមានអញ្ជើញចូលរួម​កិច្ចប្រជុំប្រចាំឆ្នាំ២០២២ នៃវេទិកាសេដ្ឋពិភពលោក។

សម្តេច មានប្រសាសន៍ថា បន្ទាប់ពីបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីបានគ្រប់គ្រងប្រយុទ្ធ​ប្រឆាំង​កូវីដ-១៩ដោយជោគជ័យ ទេសចរណ៍ក្នុងស្រុកគឺល្អណាស់។

ផលប្រយោជន៍ដែលកើតចេញពីសន្តិភាព សម្តេចបានជំរាបជូនដោយត្រួសៗថា ផលដែលទទួល​ចេញពីសន្តិភាពគឺមិនមែននៅត្រឹមអរគុណសន្តិភាពនោះទេ។សម្តេច បានចង់ឱ្យលោកបណ្ឌិត រ័ត្ន ចំណាប់ ដែលជាអ្នកស្រាវជ្រាវ អរិយធម៌ខ្មែរ បានជាមូលដ្ឋានបន្ថែមទៀត ថាតើផលអ្វីខ្លះ​ដែលកើត​ចេញពីសន្តិភាពដើម្បីចង្អុលបង្ហាញថា ហេតុអី បានជាសម្តេចចូលចិត្តនិយាយតែពីរឿងសន្តិភាព។

សម្តេច បានមានប្រសាសន៍បន្តថា កុំថាឡើយទៅទស្សនកិច្ចធ្វើទេសចរណ៍នៅអ៊ុយក្រែន គឺគេរត់​ចោល​អ៊ុយក្រែនទើបតែត្រឡប់វិញទេ ព្រោះកន្លងមកទូតរបស់ប្រទេសនានាបានរត់ចោល​ពី​ទីក្រុវគាវអស់។

សម្តេចបានបន្តថា សន្តិភាពបានផ្តល់ឱកាសច្រើនណាស់ ទី១.ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ​បាន​ដើរលេង កម្សាន្តសប្បាយ. ទី២.ហេដ្ឋារចនាសម្ព័ន្ធល្អ ដែលអាចដើរលេងបាន។ទី៣.ប្រជាពលមានមធ្យោបាយធ្វើដំណើរ ផ្ទាល់ខ្លួន ដូចជាម៉ូតូ ឡាន ឬឡានឈ្នួលបានទៅ​ដល់​គ្រប់​ទីកន្លែងនិងទី៤.គាត់មានប្រាក់ចំណូល បើគ្មានប្រាក់ចំណូលមិនអាចដើរលេងបានទេ។ដូច្នេះកត្តាទាំង៤នេះដែលធ្វើឱ្យទេសចរណ៍ក្នុងស្រុករបស់យើងរស់រវើក៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm