សម្ដេចតេជោ៖ បច្ចុប្បន្នមានអ្នកជំងឺកូវីដ១៩ កំពុងសម្រាក់នៅពេទ្យ៨នាក់ និងគ្មានអ្នកឆ្លងថ្មី១៥ថ្ងៃហើយ

2022/05/22 11:56:17 am        518

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា នាពេលបច្ចុប្បន្ននេះនៅកម្ពុជា មានអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យ មានចំនួន៨នាក់ ហើយគ្មានអ្នកឆ្លងថ្មីចំនួន ១៥ថ្ងៃជាប់គ្នាហើយ ។

ក្នុងពិធីសំណេះសំណាល ជាមួយសហគមន៍ខ្មែរនៅទ្វីបអឺរ៉ុប ជាង ២១០០នាក់ នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្រាប់អ្នកជំងឺកូវីដ១៩ ទាំង៨នាក់ ដែលកំពុងសម្រាក់ព្យាបាលក្នុង​មន្ទីរ​ពេទ្យនោះ គឺមាននៅក្នុងរាជធានីភ្នំពេញ ចំនួន៤នាក់ និងនៅក្នុងខេត្តបាត់ដំបង ចំនួន៤នាក់ ហើយក្នុងចំណោមអ្នកជំងឺទាំងអស់នេះ មានម្នាក់កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។

សម្ដេចតេជោ បានបន្តថា ក្នុងរយៈពេល ១៥ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាពុំមានអ្នកឆ្លងថ្មី នៃ​ជំងឺកូវីដ១៩ ប៉ុន្តែក៏មិនមានការធ្វេសប្រហែសនោះដែរ ដោយបច្ចុប្បន្នកម្ពុជា កំពុង​សាងសង់​មន្ទីរពេទ្យមួយ ​ដែលអាចផ្ទុកអ្នកជំងឺបានប្រមាណ ១ម៉ឺននាក់ ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ជីវិត​របស់ប្រជាពលរដ្ឋជាង ៣០០០នាក់ ដោយសារជំងឺកូវីដ១៩ ហើយសម្ដេចក៏បានអំពាវនាវ​បន្ថែម​ទៀត ដល់ប្រជាពលរដ្ឋបន្តអនុវត្តនូវវិធានការសុខាភិបាល គឺ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជូន ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៣៦ ២៦២នាក់, ជាសះស្បើយចំនួន ១៣៣ ២០១នាក់ ​និងស្លាប់ចំនួន ៣ ០៥៦នាក់ ហើយអត្រាអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩ ​បានប្រមាណ ៩០ភាគរយ ៕

អត្ថបទដែលទាក់ទង

ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី«ទស្សនវិជ្ជានយោបាយរដ្ឋបាលច្បាប់»
2024/04/23 12:48:59 pm        1
សម្ដេចធិបតី៖ កម្ពុជាបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩
2024/04/23 12:17:50 pm        1
យុវជនជាច្រើនបានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈអាហារូបករណ៍រាជរដ្ឋាភិបាល ដំណាក់កាលទី២
2024/04/23 12:06:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី ប្តេជ្ញាសងសឹកចំពោះលទ្ធភាពនៃការរឹបអូសទ្រព្យសម្បត្តិបរទេសរបស់ខ្លួន

2024/04/23 01:24:29 pm
​ទួរគីអាចនឹងដាក់ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400ដ៏ចម្រូងចម្រាសរបស់ខ្លួន ឲ្យដំណើរការ ក្នុងពេលឆាប់ៗនេះ
2024/04/23 01:19:36 pm
​ប្រធានUNអំពាវនាវឲ្យប្រើគោលនយោបាយ«UN 2.0» ដើម្បីដោះស្រាយបញ្ហាប្រឈមនានា
2024/04/23 01:15:11 pm
​រុស្ស៊ី ព្រមានពីការប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយលោកខាងលិចព្រោះតែសង្រ្គាមនៅអ៊ុយក្រែន
2024/04/23 01:11:27 pm
​សាកសពជិត៣០០ ត្រូវបានរកឃើញ ក្នុងផ្នូរធំមួយ នៅមន្ទីរពេទ្យហ្កាហ្សា
2024/04/23 01:06:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/23 03:26:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/20 12:02:45 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/22 08:33:09 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am