សម្ដេចធិបតី៖ ព្រះករុណាព្រះមហាក្សត្របានបំពេញព្រះរាជកិច្ចដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយទសពិធរាជធម៌មិនអាចកាត់ថ្លៃបាន និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ

2026/10/29 11:18:27 am        137

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំថ្វាយនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះថាមពលដ៏ខ្លាំងក្លា និងព្រះរាជបញ្ញាញាណដ៏ឈ្លាសវៃក្នុងការបំពេញនូវព្រះរាជកិច្ចដ៏វិសេសវិសាលថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌មិនអាចកាត់ថ្លៃបាន និងព្រះព្រហ្មវិហារធម៌ដ៏ទូលំទូលាយក្នុងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រាបបង្គំថ្វាយបែបនេះ តាមរយៈសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជឱកាសខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ។

តាមរយៈសារលិខិតថ្វាយព្រះពរ សម្ដេចធិបតី និងភរិយា តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ សូមក្រាបអភិវន្ទ លំឱនកាយវាចាចិត្តថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងសូមចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគា ព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជំ និងសេចក្តីសុខក្សេមក្សាន្ត ចម្រុងចម្រើន រុងរឿងដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជាអង្វែងតរៀងទៅ។

ក្នុងព្រះរាជឱកាសដ៏មហាសិរីមង្គលឧត្តុង្គឧត្តមថ្លៃថ្លានេះ សម្ដេចធិបតី ក៏សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះថាមពលដ៏ខ្លាំងក្លា និងព្រះរាជបញ្ញាញាណដ៏ឈ្លាសវៃ ក្នុងការបំពេញនូវព្រះរាជកិច្ចដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយទសពិធរាជធម៌មិនអាចកាត់ថ្លៃបាន និងព្រះព្រហ្មវិហារធម៌ដ៏ទូលំទូលាយ ក្នុងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការលើកកម្ពស់ និងពង្រឹងពង្រីកទំនាក់ទំនងការទូត វប្បធម៌ និងប្រជាជន ព្រមជាមួយនឹងការជំរុញកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចឱ្យរឹតតែមានភាពរីកចម្រើន ជឿនលឿន ដោយព្រះអង្គទ្រង់គង់ជាព្រះប្រមុខរដ្ឋជាតំណាងនៃឯកភាពជាតិ ការបង្រួបបង្រួមជាតិ និរន្តរភាពជាតិ ស្ថិរភាព វឌ្ឍនភាព និងសុខសន្តិភាព ព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជំថ្កុំថ្កើងរុងរឿងរបស់មាតុភូមិ និងប្រជានុរាស្ត្ររបស់ព្រះអង្គ។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមក្រាបបង្គំថ្វាយនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុត និងចងចាំជានិច្ចនូវព្រះមហាករុណាទិគុណ ព្រមទាំងព្រះរាជហឫទ័យដ៏វិសេសវិសាលឧត្តុង្គ ឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គជានិច្ចកាល តែងយកព្រះទ័យទុកដាក់ ព្រួយបារម្ភ គិតគូរ និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ វីរកងទ័ពជួរមុខ និង វីរនគរបាលក្នុងគ្រប់កាលៈទេសៈ ព្រមទាំងព្រះទ័យជ្រះថ្លាបរិសុទ្ធប្រោសព្រះរាជទាននូវព្រះរាជទ្រព្យយ៉ាងច្រើនជា បន្តបន្ទាប់ ក្នុងព្រះរាជសកម្មភាពមនុស្សធម៌ទំនុកបម្រុងជាច្រើន តាមរយៈការជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់ វិស័យ ការលើកកម្ពស់វិស័យធម្មការនិងសាសនា អប់រំសិក្សាធិការ វប្បធម៌ សុខុមាលភាព សង្គមកិច្ច យុទ្ធនាការ បោសសម្អាតមីននៅកម្ពុជា ការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ព្រមទាំងការកសាង សមិទ្ធផលសង្គមជាច្រើន ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុ ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ចម្រុងចម្រើន និងរុងរឿង។

ជាថ្មីម្តងទៀត សម្ដេចធិបតី និងមន្រ្ដីរាជការនៃរាជរដ្ឋាភិបាលនីតិកាលទី៧នេះទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់សូមលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហា ស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតា ថែរក្សាឆ្នាំមមី អដ្ឋស័ក ព្រះនាម រាក្យសាទេវី សូមតាមជួយថែរក្សា ការពារ អភិបាល ប្រោះព្រំនូវព្រះសព្ទសាធុការ ពរជ័យគ្រប់ប្រការ និងសូមព្រះករុណាថ្លៃវិសេស ព្រះអង្គទ្រង់បានសមប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ៕

អត្ថបទដែលទាក់ទង

ពលរដ្ឋងាយរងគ្រោះ ១៥ឃុំ ចំនួន ១៥០គ្រួសារ ក្នុងស្រុកកំពង់សៀម ទទួល​បាន​អំណោយ​មនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
2026/10/29 01:55:06 pm        1
រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បងការស្នើសុំសេវាតាមអនឡាញ លើសេវា ជីកបណ្តោយផ្លូវ ឬឆ្លងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
2026/10/29 01:42:28 pm        1
សមាគមអ្នកចិញ្ចឹមសត្វស្នើសុំអន្តរាគមន៍ទប់ស្កាត់ការនាំចូលសត្វរស់ សាច់សត្វ ពីប្រទេសជិតខាង
2026/10/29 01:25:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ

2026/10/29 02:09:29 pm
​ពលរដ្ឋងាយរងគ្រោះ ១៥ឃុំ ចំនួន ១៥០គ្រួសារ ក្នុងស្រុកកំពង់សៀម ទទួល​បាន​អំណោយ​មនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
2026/10/29 01:55:06 pm
​រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បងការស្នើសុំសេវាតាមអនឡាញ លើសេវា ជីកបណ្តោយផ្លូវ ឬឆ្លងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
2026/10/29 01:42:28 pm
​សមាគមអ្នកចិញ្ចឹមសត្វស្នើសុំអន្តរាគមន៍ទប់ស្កាត់ការនាំចូលសត្វរស់ សាច់សត្វ ពីប្រទេសជិតខាង
2026/10/29 01:25:26 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជួបសំណេះសំណាលជាមួយសិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនៅសាធារណរដ្ឋប្រជាមានិតឡាវ
2026/10/29 01:17:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/29 04:54:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/29 05:06:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm