សម្ដេចតេជោ៖ ព្រះរាជសកម្មភាពរបស់ព្រះករុណាព្រះមហាក្សត្រកំពុងបន្តថែរក្សា និងលើកកម្ពស់សុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

2026/10/29 11:32:51 am        132

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ព្រះរាជសកម្មភាពដ៏មហាវិសេសវិសាលនៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបំពេញព្រះរាជបូជនីយកិច្ច ដើម្បីបន្តថែរក្សា និងលើកកម្ពស់សុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជានុរាស្ត្ររួមរស់ប្រកបដោយសុខុមាលភាព សុភមង្គល និងភាពរីកចម្រើន។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ តាមរយៈសារលិខិតក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់២២ព្រះវស្សា។

នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមសិរី រាជសម្បត្តិរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងមូល និងសម្ដេចតេជោផ្ទាល់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តសម្តែងនូវអំណរសាទរប្រកបដោយ កតញ្ញូកតវេទិតាធម៌ ស្វាមីភក្តិ និងថ្លែងអំណរព្រះមហាករុណាទិគុណ ព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គឺជាម្លប់ដ៏ត្រជាក់ត្រជំថ្កើងថ្កាននៃអត្តសញ្ញាណជាតិ មាតុភូមិ និង ប្រជានុរាស្ត្រកម្ពុជាទាំងមូល។

សម្ដេចតេជោមានប្រសាសន៍ថា៖«ព្រះរាជសកម្មភាពដ៏មហាវិសេសវិសាលនៃព្រះករុណាព្រះមហាក្សត្របាននិងកំពុងបំពេញព្រះរាជបូជនីយកិច្ច ដើម្បីបន្តថែរក្សា និងលើកកម្ពស់សុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជានុរាស្ត្ររួមរស់ប្រកបដោយសុខុមាលភាព សុភមង្គល និងភាពរីកចម្រើន»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ទន្ទឹមនេះ ព្រះករុណា គឺជាមហាក្សត្រ ដែលពោរពេញដោយព្រះរាជហឫទ័យខ្ពស់ក្នុងការកសាងសម្ព័ន្ធភាពជាមួយប្រទេសនានា ដើម្បីបង្ហាញទៅបណ្តាប្រទេស ក្នុងតំបន់ និងអន្តរជាតិ អំពីអច្ឆរិយភាពនៃព្រះរាជាណាចក្រកម្ពុជា និងជាការចងចំណងមិត្តភាពប្រកបដោយភាព ទន់ភ្លន់ ស្មោះត្រង់ និងភាពឆ្លាតវៃនៃវិបុលភាពរួម។

តបតាមព្រះរាជគុណូបការៈដ៏មហាថ្លៃថ្លានេះ សម្ដេចតេជោ មន្រ្ដីរាជការគ្រប់ជាន់ថ្នាក់ និងប្រជានុរាស្រ្ដ ទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទនកិច្ច ថ្វាយព្រះសព្ទសាធុការពរជ័យបវរមហាប្រសើរ និងលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវ ទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមយាងបីបាច់ថែរក្សាអភិបាល ប្រោះព្រំប្រទានព្រះរាជសព្ទសាធុការពរជ័យគ្រប់ព្រះប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរ ព្រះជន្មាយុ យឺនយូរ ដើម្បីព្រះអង្គគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរ គ្រប់រូបតរៀងទៅ៕


អត្ថបទដែលទាក់ទង

ពលរដ្ឋងាយរងគ្រោះ ១៥ឃុំ ចំនួន ១៥០គ្រួសារ ក្នុងស្រុកកំពង់សៀម ទទួល​បាន​អំណោយ​មនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
2026/10/29 01:55:06 pm        1
រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បងការស្នើសុំសេវាតាមអនឡាញ លើសេវា ជីកបណ្តោយផ្លូវ ឬឆ្លងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
2026/10/29 01:42:28 pm        1
សមាគមអ្នកចិញ្ចឹមសត្វស្នើសុំអន្តរាគមន៍ទប់ស្កាត់ការនាំចូលសត្វរស់ សាច់សត្វ ពីប្រទេសជិតខាង
2026/10/29 01:25:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ

2026/10/29 02:09:29 pm
​ពលរដ្ឋងាយរងគ្រោះ ១៥ឃុំ ចំនួន ១៥០គ្រួសារ ក្នុងស្រុកកំពង់សៀម ទទួល​បាន​អំណោយ​មនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
2026/10/29 01:55:06 pm
​រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បងការស្នើសុំសេវាតាមអនឡាញ លើសេវា ជីកបណ្តោយផ្លូវ ឬឆ្លងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
2026/10/29 01:42:28 pm
​សមាគមអ្នកចិញ្ចឹមសត្វស្នើសុំអន្តរាគមន៍ទប់ស្កាត់ការនាំចូលសត្វរស់ សាច់សត្វ ពីប្រទេសជិតខាង
2026/10/29 01:25:26 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជួបសំណេះសំណាលជាមួយសិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនៅសាធារណរដ្ឋប្រជាមានិតឡាវ
2026/10/29 01:17:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/29 04:54:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/29 05:06:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm