សម្តេចតេជោ៖ ខ្ញុំគ្មានសិទ្ធិយកដីខ្មែរ សូម្បី១មីលីម៉ែត្រឱ្យប្រទេសណាទេ

2022/05/22 07:45:41 pm        1.6 K

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានលើកឡើងអំពីបញ្ហានៃការខិតខំរបស់សម្តេច ក្នុងការចរចារកដំណោះស្រាយការឯកភាពគ្នា លើការបោះបង្គោលព្រំដែនឱ្យច្បាស់លាស់ជាមួយគ្នាឡើងវិញ ជាមួយប្រទេសជិតខាង ដូចជា វៀតណាម ឡាវ និងថៃ ដោយសម្តេច បានបញ្ជាក់ជាថ្មីថា សម្តេចគ្មានសិទ្ធិយកដីខ្មែរសូម្បី១មីលីម៉ែត្រទៅឱ្យប្រទេសណាទេ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល​ជាមួយបងប្អូន​ប្រជាពលរដ្ឋខ្មែរ ប្រមាណ២ពាន់នាក់​នៅសហគមន៍អឺរ៉ុបដែលបានមក​ទទួលស្វាគមន៍វត្តមាន​របស់​សម្តេចអញ្ជើញទៅចូលរួមប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ស ប្រទេសស្វីស នាល្ងាចថ្ងៃទី២១ឧសភា ឆ្នាំ២០២២។

​​សម្តេចបានរម្លឹកអំពីដំណើរការនៃការខិតខំរបស់សម្តេចនិងគណៈកម្មការព្រំដែនដែលបានខិតខំក្នុងការ​ចរចា​និងបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់ជាមួយគ្នាឡើងវិញ​សម្រាប់​ឱ្យព្រំដែនក្លាយ​ជាព្រំដែន​សន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ។សម្តេច បានបញ្ជាក់យ៉ាងដូច្នេះថា៖សម្តេចគ្មានសិទ្ធិក្នុងការយកដីខ្មែរសូម្បី១មីលីម៉ែត្រទៅឱ្យប្រទេសណាឡើយ។

អំពីបញ្ហាព្រំដែនកម្ពុជា វៀតណាម សម្តេចបាន រំលឹកឱ្យដឹងថា៖ ប្រទេសទាំងពីរបានឯកភាពគ្នា​បោះបង្គោល​ព្រំដែនបាន ៨៤%ហើយ គឺនៅសល់ ១៦%ទៀត។

ប៉ុន្តែថ្មីៗនេះ​គណៈកម្មការព្រំដែន​នៃប្រទេស​ទាំងពីរកម្ពុជា-វៀតណាមបានឯកភាពគ្នា៦%ទៀត ហើយសម្តេចក៏បាន អញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមមកទស្សនកិច្ចនៅកម្ពុជា ដើម្បីចុះហត្ថលេខា​លើចំណុចសេសសល់៦%ទៀតនេះ។

ក្នុងន័យនេះ សម្ដេចបានបញ្ជាក់ថា សូមបងប្អូនគិតមើល បើគង់តែឲ្យដីគេដដែល ចាំបាច់ទៅ​ចរចាធ្វើហត់អី? គេយកប៉ុន្មានភាគរយៗម្តេចមិនឱ្យគេតែម្ដងទៅ?… និយាយឱ្យយុត្តិធម៌មើល បើគង់ឱ្យគេដដែល គេទារត្រឹមណាឱ្យគេត្រឹមនោះទៅ ចាំបាច់ទៅចរចាធ្វើអ្វី?…។

សម្តេច បានបន្តថា តាំងពីជំនាន់ប្រធានាធិបតី បារាំង ហូឡង់ ម៉្លេះ ,កម្ពុជានិងវៀតណាមបាន​ឯកភាពគ្នា​ស្នើសុំអ្នកជំនាញការបារាំងឲ្យទៅជួយផ្ទេរផែនទី ពីផែនទីខ្នាត ១លើ១០០ពាន់ មកផែនទីUTMខ្នាត១លើ៥០ពាន់ ដើម្បីឲ្យច្បាស់លាស់ក្នុងការ បោះបង្គោលព្រំដែន។

ក្រៅពីនេះ បញ្ហាព្រំដែនជាមួយប្រទេសឡាវ និងថៃ ក៏បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការបោះ​បង្គោល​ព្រំដែនឱ្យបានច្បាស់លាស់ជាមួយគ្នា។តាមព្រំដែនកម្ពុជា វៀតណាម កម្ពុជា ថៃ កម្ពុជា ឡាវ ពិតមែនតែការដោះស្រាយមិនទាន់សម្រេចអស់ តែយើងបានដោះស្រាយជាមួយ​ឡាវបាន ៨៦% នៅសល់១៤% ដោះស្រាយជាមួយវៀតណាមបាន៨៤% នៅសល់១៦% តែឥឡូវនេះបាន​ឯកភាព​គ្នាបាន៦%ទៀត ដែលរង់ចាំតែការចុះហត្ថលេខា និងជាមួយថៃ បង្គោលចាស់យើងបានដើរ​រក​ឃើញ​និងទទួលស្គាល់ និងបង្កើតគណៈកម្មការចម្រុះ ដើម្បីបន្តធ្វើការជាមួយគ្នាដោយយើង​មិនទុក​ឱ្យបញ្ហា​ព្រំដែន​ក្លាយទៅជាចំណាប់ខ្មាំងនៃការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រទេស និងប្រទេស និងរវាងប្រជាជននិងប្រជាជននោះឡើយ៕ អត្ថបទ មុត សុទ្ធ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm