កម្ពុជា ប្តេជ្ញាគោរព និង​អនុវត្តសេចក្តីប្រកាសរួ​ម​នៃកិច្ចប្រជុំពិសេស GBC លើកទី៣ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

2026/10/29 02:36:41 pm        131

ភ្នំពេញ៖ កម្ពុជាបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តគោរព និងអនុវត្តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស នៃ​គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី៣ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និង​កិច្ច​ព្រម​ព្រៀង​ផ្សេង​ៗ​ជាមួយថៃ ដើម្បីស្ដារស្ថានការណ៍ឱ្យប្រសើរឡើងវិញ។ ខណៈគណៈកម្មការ​ផ្សះផ្សា​ នៃUNCLOS ក៏បានលើកទឹកចិត្ត​ឱ្យភាគី​ទាំង​ពីរ​ឱ្យ​អនុវត្ត​វិធាន​ការ​ដែល​បាន​ព្រម​ព្រៀងគ្នា ដែល​នឹងជួយបង្កើត​បរិយាកាស​អំណោយ​ផលស​ម្រាប់​ការ​ចរចា​ប្រកប​ដោយ​ស្ថាបនា​ក្នុង​ដំណើរ​ការ​ផ្សះផ្សា​។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅ​ថ្ងៃ​ទី​២៩ខែតុលា នេះ បានលើកឡើងអំពីកិច្ចប្រជុំនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅ​ច្រក​អន្តរ​ជាតិ​ជាំ-​សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រវាងយោធភូមិភាគទី៤ កម្ពុជា និង​កង​ទ័ព​ភូមិ​ភាគ​ទី​២ ​ថៃ ដែលក្នុងកិច្ចប្រជុំនេះ កម្ពុជាបាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​នេះ​ៗ ​ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយសង្កត់ធ្ងន់​ពី​ភាព​ចាំ​បាច់​ដែល​ភាគី​ទាំង​ពីរ ​ត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និង​ទាន់​ពេល​វេលា​។

ឯកឧត្តម បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិ​ភាគកម្ពុជា-ថៃ (RBC) ភាគីទាំងពីរ បានពិភាក្សាអំពីការបន្តជំរុញកា​រ​អនុវ​ត្ត​ឱ្យ​បានពេញលេញ និងប្រកប​​ដោយ​ប្រសិទ្ធ​ភាព​នូវ​ខ្លឹមសារ​នៃសេ​ចក្តីប្រ​កាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី៣ ​នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុង​នោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះ​ស្រាយ​បញ្ហា​នានា​ឈាន​ទៅ​កសាង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញទៅមក។

ឯកឧត្តម បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះ​ត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់​ខ្ជួន​បំផុត​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែ​តុលា​ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បី​ឆ្ពោះ​ទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់​រហ័ស ​និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។

ឯកឧត្តម ក៏បានរម្លឹក​អំពីការ​ជំរុញ​របស់​គណៈកម្មការ​ផ្សះ​ផ្សា​ក្រោម​អនុ​សញ្ញា​អង្គ​ការ​សហ​ប្រជា​ជាតិ​ ស្ដីពីនីតិសមុទ្រ ក្នុងកិច្ចប្រជុំលើកទី២ នៅក្រុងឡាអេ ឱ្យភាគីកម្ពុជា និងថៃ អនុវត្ត​វិធាន​ការ​ដែល​ភាគី​ទាំងពីរធ្លាប់បានព្រមព្រៀងពីមុនឱ្យបានពេញលេញ៕ អត្ថបទ៖ វ៉ាន់

អត្ថបទដែលទាក់ទង

រដ្ឋបាលខេត្តសៀមរាប នឹងផ្អាកចរាចរជាបណ្ដោះអាសន្ន​នៅ​បណ្ដោយ​មាត់​ស្ទឹង​សៀម​រាប​លើវិថី​ពោធិ៍កំបោរ បញ្ជៀស​​ការកកស្ទះ​​នៅ​ទីតាំងរៀបចំកម្មវិធី «ភូមិវប្បធម៌ នៃហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី៦ដល់៨ ខែវិច្ឆិកា
2026/10/29 03:27:32 pm       
កាកបាទក្រហមកម្ពុជា ចែកអំណោយ និងផ្តល់ «អាហារផ្លូវចិត្ត» ដល់ជនពិការភ្នែក
2026/10/29 03:25:29 pm        1
អាជ្ញាធរខេត្តរៀបចំពិធីថ្វាយព្រះពរព្រះមហាក្សត្រ ខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ
2026/10/29 03:19:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋបាលខេត្តសៀមរាប នឹងផ្អាកចរាចរជាបណ្ដោះអាសន្ន​នៅ​បណ្ដោយ​មាត់​ស្ទឹង​សៀម​រាប​លើវិថី​ពោធិ៍កំបោរ បញ្ជៀស​​ការកកស្ទះ​​នៅ​ទីតាំងរៀបចំកម្មវិធី «ភូមិវប្បធម៌ នៃហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី៦ដល់៨ ខែវិច្ឆិកា

2026/10/29 03:27:32 pm
​កាកបាទក្រហមកម្ពុជា ចែកអំណោយ និងផ្តល់ «អាហារផ្លូវចិត្ត» ដល់ជនពិការភ្នែក
2026/10/29 03:25:29 pm
​អាជ្ញាធរខេត្តរៀបចំពិធីថ្វាយព្រះពរព្រះមហាក្សត្រ ខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ
2026/10/29 03:19:28 pm
​កម្ពុជា ស្វាគមន៍អ្នកដំណើរក្នុងនាវាទេសចរណ៍ Villa Vie Odyssey! នាវាដែលកំពុងជាប់គាំង នៅខេត្តព្រះសីហនុនេះ ព្រោះបញ្ហាផ្គត់ផ្គង់ប្រេង​មិនទាន់ពេល
2026/10/29 03:14:22 pm
​គិតត្រឹមចុងខែតុលា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សម្រេចបាន៦៥,១%ហើយ
2026/10/29 03:09:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/29 04:54:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/29 05:06:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm