ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមដោយផ្ទាល់នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៨របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ក្រោមមូលបទ "របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី ២៣-២៧ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសថៃ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ នឹងធ្វើសេចក្តីថ្លែងការណ៍ចំពោះអង្គសន្និបាត នារសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដើម្បីស្ដារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។
នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី នឹងជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN ESCAP ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសទៅលើវិស័យមីនដែលជាគោលដៅទី១៨ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជា ឆ្នាំ ២០១៦-២០៣០ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ក៏នឹងដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ស្ដីពី “ការធានាឱ្យបានភាព ធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការតភ្ជាប់” ។
នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី នឹងធ្វើសេចក្តី ថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់អាងភ្នំកម្ពុជា និងប៉ាស៊ីហ្វិក អំពីវិធាន ការ ជំរុញសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីរងផល ប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩៕



