គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា អញ្ជើញបេក្ខជន ៥ពាន់នាក់ទៅពិនិត្យកាយសម្បទា និងសុខភាព សម្រាប់វគ្គដំបូងឆ្នាំនេះ​

2026/10/29 03:55:13 pm        274

ភ្នំពេញ៖ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៃក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីជូនដំណឹងអញ្ជើញយុវជនដែលបានដាក់ពាក្យស្នើសុំ និងជាប់ឈ្មោះជាបេក្ខជនសរុបចំនួន ៥,០០០នាក់ សម្រាប់វគ្គដំបូង ឆ្នាំ២០២៦ ឱ្យកពិនិត្យកាយសម្បទា និងសុខភាព។

តាម​សេចក្ដីជូនដំណឹង គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានជម្រាបជូនសាធារណជន ជាពិសេសបេក្ខជនដែលបានដាក់ពាក្យស្នើសុំ អាចធ្វើការពិនិត្យបញ្ជីរាយនាមតាមគេហទំព័រផ្លូវការ http://nmsc.gov.kh/ ឬអាចសួរនាំព័ត៌មានបន្ថែមដោយផ្ទាល់ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់ខ្លួន។

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បញ្ជាក់ថា បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីត្រូវចូលបំពេញកាតព្វកិច្ចយោធាវគ្គដំបូង ឆ្នាំ២០២៦ ត្រូវអញ្ជើញមកប្រមូលផ្តុំគ្នានៅ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីព្រឹក ដោយត្រូវបែងចែកតាមទីតាំងផ្សេងៗគ្នារួមាន​៖

- សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន៖ រួមមាន រាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវទៅប្រមូលផ្តុំនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត/រាជធានី មុនពេលចេញដំណើររួមគ្នាទៅពិនិត្យកាយសម្បទា និងសុខភាពនៅសាលាហ្វឹកហ្វឺន។

- សម្រាប់បេក្ខជននៅរាជធានី-ខេត្តដទៃទៀត៖ សូមអញ្ជើញមកប្រមូលផ្តុំនៅ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលជាទីលំនៅរបស់បងប្អូន។

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បញ្ជាក់ថា សម្ភារៈ និងឯកសារដែលត្រូវយកទៅជាមួយ រួមមាន៖ បង្កាន់ដៃដាក់ពាក្យ, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សម្ភារៈប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួនជាដើម។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យអនុញ្ញាតឱ្យជ្រើសរើសប្រជាពលរដ្ឋខ្មែរចំនួន ១០,០០០ នាក់ (១ម៉ឺននាក់) ដើម្បីចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។ អនុក្រឹត្យនេះត្រូវបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៕

 

អត្ថបទដែលទាក់ទង

មន្រ្ដីជាន់ខ្ពស់​អគ្គស្នងការនគរបាលជាតិចុះត្រួតពិនិត្យការហាត់សមក្បួនការពារថ្នាក់ដឹកនាំអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
2026/10/29 04:47:47 pm        1
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំតម្រង់ទិសជូនដល់និស្សិតជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ ដែលជាកូនចៅកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ
2026/10/29 04:43:40 pm        1
ព្រះរាជពិធីចម្រើនព្រះបរិត្ត ថ្វាយព្រះពុទ្ធជ័យមង្គល ក្នុងព្រះរាជពិធីបុណ្យខួបទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
2026/10/29 04:28:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិមានក្រឹមឡាំង៖ ការចរចា​បន្ទាប់​​ ស្ដី​ពីអ៊ុយក្រែន អាស្រ័យលើស្ថានភាពនៅមជ្ឈិមបូព៌ា និងកត្តាផ្សេងទៀត

2026/10/29 04:50:33 pm
​រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្រ្តាលី៖ ការបង្កើនកម្លាំងយោធាចិន បង្កើតសម្ពាធនៅតំបន់អាស៊ីអាគ្នេយ៍
2026/10/29 04:47:57 pm
​មន្រ្ដីជាន់ខ្ពស់​អគ្គស្នងការនគរបាលជាតិចុះត្រួតពិនិត្យការហាត់សមក្បួនការពារថ្នាក់ដឹកនាំអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
2026/10/29 04:47:47 pm
​អែលសាល់វ៉ាឌ័រ បញ្ជូនទាហានជាង ២.០០០ នាក់ ទៅកាន់ហៃទី ដើម្បីស្វែងនិងជួយសង្គ្រោះទាហានដែលបាត់ខ្លួន
2026/10/29 04:46:08 pm
​UNHCR៖ ចំនួនជនជាតិអេត្យូពីភៀសខ្លួនទៅកាន់កេនយ៉ា កើនឡើងដល់ ៥ម៉ឺន នាក់ ខណៈការប៉ះទង្គិចនៅតែបន្ត
2026/10/29 04:44:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/29 04:54:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/29 05:06:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm