ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

2026/10/30 10:41:08 am        100

ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានបញ្ចប់ការរង់ចាំជ័យជម្នះដោយជោគជ័យ ជាមួយការយកឈ្នះភ្លូកទឹកភ្លូកដីលើក្រុមម្ចាស់ផ្ទះ Tampines Rovers FC របស់សិង្ហបុរី ដោយលទ្ធផល ៥-១ នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two ឆ្នាំ២០២៦/២៧ ពូលG នៅកីឡដ្ឋាន Jalan Besar។

ក្រុមជើងឯកលីគកំពូលកម្ពុជានេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយទម្រង់លេងដ៏ល្អ និងការដាក់សម្ពាធដ៏ខ្លាំងលើក្រុម Tampines Rovers ដោយវគ្គទី១ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ៤គ្រាប់មុន ដែលរកបានដោយកីឡាករ Martin Junior នៅនាទីទី៩ មុនមិត្តរួមក្រុម Tiago Alves បន្ថែម ២គ្រាប់ នៅនាទី១៥ និងនាទី២៤ និងគ្រាប់ទី៤ រកបានដោយកីឡាករ Kwame Peprah នៅនាទី៤២។

ចូលវគ្គទី២ Tampines Rovers បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការតាមរកគ្រាប់បាល់មកវិញ តែឱកាសម្ដងម្កាល មិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់ក្រុមតំណាងកម្ពុជាបានឡើយ ផ្ទុយទៅវិញ កីឡាករ Ibeh Ofufu បានបន្ថែមគម្លាតនាំមុខ ១គ្រាប់ទៀត ឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៦៤ ហើយការព្យាយាមរបស់ក្រុមសិង្ហបុរី បានរង់ចាំដល់ចុងវគ្គទី២ ទើបកីឡាករ Raoul Suhaimi រកបាន ១គ្រាប់លួងចិត្ត នៅនាទី៩០។

នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមព្រះខ័នរាជស្វាយរៀង សម្រាប់ការបង្ហាញខ្លួនលើកដំបូង នៅក្នុងវគ្គចែកពូល នៃពានរង្វាន់កម្រិតទី២ ទ្វីបអាស៊ី តែលទ្ធផលនេះ ត្រូវបានចាត់ទុកជាជ័យជម្នះភ្លូកទឹកភ្លូកដី ដ្បិត ២ប្រកួតរបស់ក្រុម Tampines Rovers មិនធ្លាប់របូតគ្រាប់ច្រើនបែបនេះឡើយ ពោលគឺចាញ់ក្រុម Shanghai Shenhua របស់ចិន ត្រឹម ២-១ និងចាញ់ក្រុមខ្លាំងជប៉ុន Machida Zelvia ត្រឹម ១-០ ប៉ុណ្ណោះ។

គួរដឹងថា ឆ្លងកាត់ការប្រកួតជើងទី១ ក្នុងពូលG នៃពានរង្វាន់ AFC Champions League Two 2026/27 ព្រះខ័នរាជស្វាយរៀង រកបាន ៤ពិន្ទុហើយ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់ ១ ហើយនៅសល់ ៣ប្រកួតទៀត ដែលត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមន៍ក្រុម Tampines Rovers វិញម្ដង នាថ្ងៃទី៥ ខែវិច្ឆិកា មុនបន្ដទទួលស្វាគមន៍ក្រុមខ្លាំងជប៉ុន Machida Zelvia នាថ្ងៃទី២៦ ខែវិច្ឆិកា និងចុងក្រោយព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Shanghai Shenhua នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ក្នុងពូលឡើងទៅវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
2026/10/30 11:21:57 am        1
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
2026/10/30 10:53:08 am        1
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី
2026/10/30 10:41:08 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថាប័នរដ្ឋ ឯកជន និងដៃគូជាង ១០០ ចូលរួមតាំងពិព័រណ៍ក្នុងភូមិហ្វ្រង់កូហ្វូនី លើសពីការរំពឹងទុក

2026/10/30 11:28:54 am
​កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
2026/10/30 11:21:57 am
​សម្តេចធិបតី ប្រាប់ពលរដ្ឋថា រាជរដ្ឋាភិបាលមានប្លង់រឹងហើយ សម្រាប់ធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
2026/10/30 11:17:31 am
​សម្ដេចធិបតី ណែនាំអន្តរក្រសួងត្រៀមស្ដារឡើងវិញ ចែកពូជដំណាំ និងជួសជុលផ្លូវក្រោយទឹកជំនន់ស្រកចុះ
2026/10/30 10:56:31 am
​ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
2026/10/30 10:53:08 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/30 11:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/29 05:46:03 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm