សម្ដេចធិបតី ស្នើពលរដ្ឋអត់ដីពិតប្រាកដទៅដាក់ពាក្យស្នើសុំពីរដ្ឋាភិបាល កុំទៅទន្រ្ទានដីរដ្ឋខុសច្បាប់

2026/10/30 10:42:44 am        108

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋដែលខ្វះខាត និងគ្មានដីធ្លីរស់នៅ ឬបង្កបង្កើនផលពិតប្រាកដ ឱ្យទៅចុះឈ្មោះ និងដាក់ពាក្យស្នើសុំដីធ្លីស្របច្បាប់ពីថ្នាក់ដឹកនាំតាមរយៈអាជ្ញាធរមូលដ្ឋាន។ ជាមួយគ្នានេះ សម្តេចបានបញ្ជាក់យ៉ាងដាច់អហង្ការថា សូមកុំឱ្យមានការទៅកាប់ឆ្ការ ឬទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ឡើយ។

អនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនេះ ត្រូវបានថ្លែងឡើងក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ។

សម្តេចធិបតីបានលើកឡើង រាជរដ្ឋាភិបាលមានគម្រោងច្បាស់លាស់ ដូចជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) និងគម្រោងផ្ដល់ដីការពារព្រៃ ដើម្បីជួយសម្រួលដល់ពលរដ្ឋក្រីក្រដែលគ្មានដីធ្លីកម្មសិទ្ធិពិតប្រាកដ។ សម្ដេចធិបតីបានបញ្ជាក់ដែរថា រដ្ឋាភិបាលនឹងមិនព្រងើយកន្តើយចំពោះការលំបាករបស់ពលរដ្ឋនោះទេ ប៉ុន្តែរាល់ការចូលទៅទន្ទ្រានដីរដ្ឋខុសច្បាប់ នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមាន។

សម្ដេចធិបតីបានណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យជៀសវាងការជឿតាមការញុះញង់ ឬការល្បួងលួងលោមពីសំណាក់មេខ្យល់ខិលខូច ចូលទៅទន្រ្ទានដីរដ្ឋដោយខុសច្បាប់ ដែលនាំឱ្យខាតបង់ថវិកា និងប្រឈមនឹងទោសទណ្ឌដោយខុសច្បាប់។

ក្នុងឱកាសនោះសម្ដេចធិបតី ក៏ប្រសាសន៍សង្កត់ធ្ងន់ថា វិធីសាស្ត្រដែលល្អបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតដីធ្លីពិតប្រាកដ គឺត្រូវធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយអាជ្ញាធរភូមិ ឃុំ/សង្កាត់ ឬស្រុក/ខណ្ឌ ដែលខ្លួនកំពុងរស់នៅ ដើម្បីចុះឈ្មោះសុំការអន្តរាគមន៍ស្របតាមនីតិវិធីច្បាប់៕ 

អត្ថបទដែលទាក់ទង

ស្ថាប័នរដ្ឋ ឯកជន និងដៃគូជាង ១០០ ចូលរួមតាំងពិព័រណ៍ក្នុងភូមិហ្វ្រង់កូហ្វូនី លើសពីការរំពឹងទុក
2026/10/30 11:28:54 am        1
សម្តេចធិបតី ប្រាប់ពលរដ្ឋថា រាជរដ្ឋាភិបាលមានប្លង់រឹងហើយ សម្រាប់ធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
2026/10/30 11:17:31 am        1
សម្ដេចធិបតី ណែនាំអន្តរក្រសួងត្រៀមស្ដារឡើងវិញ ចែកពូជដំណាំ និងជួសជុលផ្លូវក្រោយទឹកជំនន់ស្រកចុះ
2026/10/30 10:56:31 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថាប័នរដ្ឋ ឯកជន និងដៃគូជាង ១០០ ចូលរួមតាំងពិព័រណ៍ក្នុងភូមិហ្វ្រង់កូហ្វូនី លើសពីការរំពឹងទុក

2026/10/30 11:28:54 am
​កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
2026/10/30 11:21:57 am
​សម្តេចធិបតី ប្រាប់ពលរដ្ឋថា រាជរដ្ឋាភិបាលមានប្លង់រឹងហើយ សម្រាប់ធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
2026/10/30 11:17:31 am
​សម្ដេចធិបតី ណែនាំអន្តរក្រសួងត្រៀមស្ដារឡើងវិញ ចែកពូជដំណាំ និងជួសជុលផ្លូវក្រោយទឹកជំនន់ស្រកចុះ
2026/10/30 10:56:31 am
​ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
2026/10/30 10:53:08 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/30 11:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/29 05:46:03 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm