ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2

2026/10/30 10:53:08 am        149

ក្លិបបាល់ទាត់ភ្នំពេញក្រោន ពិតជាបានផ្ដល់ការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ រហូតទទួលបានការសរសើពីលោក Calderon Zapateria គ្រូបង្វឹកក្រុម Kitchee SC របស់ហុងកុង បន្ទាប់ពីរកបាន ៩ពិន្ទុពេញពីការប្រកួតជុំទី១ ក្នុងពូលH នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two (ACL-2) 2026/27។

នេះបើតាមការលើកឡើងក្រោយបញ្ចប់ជំនួបជើងទី១ រវាងក្រុមទាំងពីរ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុម Kitchee SC ដោយលទ្ធផល ២-០ នៅចុងម៉ោង ចំពោះមុខអ្នកទស្សនាផ្ទាល់ជិត ៤ពាន់នាក់ កាលពីរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។

លោក Calderon Zapateria បានអបអរសាទរក្រុមភ្នំពេញក្រោន ក៏ដូជាគ្រូបង្វឹក ដែលពួកគេធ្វើបានល្អគ្រប់ការប្រកួតក្នុងពូល រហូតរកបាន ៩ពិន្ទុពេញ។ ជុំវិញការប្រកួតរវាងក្រុមទាំងពីរវិញ លោកមិនបន្ទោសកូនក្រុមឡើយ ដ្បិតពួកគេបានខំប្រឹងអស់ពីសមត្ថភាព ហើយក៏បានបង្កើតឱកាសច្រើនជាងក្រុមម្ចាស់ផ្ទះផងដែរ តែធ្វើមិនបានសម្រេច ផ្ទុយពីភ្នំពេញក្រោន ដែលបញ្ចប់ទីបានល្អជាង។

ទន្ទឹមជាមួយគ្នាលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានសម្ដែងក្ដីរីករាយជាមួយក្រុម ក៏ដូចជាអ្នកគាំទ្រនៅកម្ពុជា សម្រាប់ការទទួលបាន ៣ពិន្ទុបន្ថែមដ៏សំខាន់ ទោះបីជួបក្រុមមួយដ៏ល្អ និងរឹងមាំ ដែលអាចធ្វើឲ្យការប្រកួតបញ្ចប់ដោយជម្រើសជាច្រើនក្ដី។ យ៉ាងណាដោយសារកិច្ចសហការ និងការខំប្រឹងដល់វិនាទីចុងក្រោយរបស់ក្រុម ទើបអាចសម្រេចបានលទ្ធផលដ៏ពិបាកស្មាននេះ។

គួរដឹងថា ជំនួបរវាងក្រុមទាំងពីរ ពិតជាបានបញ្ចប់ដោយភាពតានតឹង បន្ទាប់ពីការព្យាយាមវាយសម្រុកគ្នាតាំងពីដើមវគ្គទី១ រហូតដល់ចុងវគ្គទី២ ដែលស្ទើរតែរក្សាលទ្ធផល ០-០ តែឱកាសចែកគ្នា ១ពិន្ទុ ត្រូវបានបញ្ចប់ បន្ទាប់ពីកីឡាករ សារ ទី ស៊ុតបាល់ពីចម្ងាយបញ្ចូលទីយ៉ាងល្អ នៅនាទី៩០ ដែលត្រូវបានចាត់ទុកជាការបើកឱកាសសម្រាប់ក្រុមឆ្ពោះទៅបន្ថែមគ្រាប់ទី២ ដែលរកបានដោយមិត្ដរួមក្រុម Baniel Bares នៅនាទី៩០+៤ ដើម្បីទទួលបានជ័យជម្នះ ២-០ លើក្រុម Kitchee។

ជ័យជម្នះ ដោយរក្សាបាននូវ Clean Sheet លើកដំបូងនេះ បានធ្វើឲ្យភ្នំពេញក្រោន បន្ដឈរកំពូលតារាង ដោយរកបាន ៩ពិន្ទុពេញ បន្ទាប់ពីយកឈ្នះក្រុម Kuching City របស់ម៉ាឡេស៊ី និងក្រុម Gangwon FC របស់កូរ៉េខាងត្បូង ដោយលទ្ធផល ២-១ ដូចគ្នា កាលពីថ្មីៗ ។ យ៉ាងណាភ្នំពេញក្រោន នៅសល់ ៣ប្រកួតទៀត នៅជុំទី២ ដែលត្រូវការពិន្ទុបន្ថែម ដើម្បីធានាកៅអីវគ្គបន្ដក្នុងយុទ្ធនាការប្រកួតពានរង្វាន់កម្រិតទី២ ទ្វីបអាស៊ីនេះ តែអ្នកគាំទ្រជឿជាក់លើក្រុមតំណាងកម្ពុជានេះ នឹងអាចធ្វើបាន ដើម្បីបង្កើតប្រវត្តិសាស្ដ្រថ្មីមួយទៀត សម្រាប់វិស័យបាល់ទាត់កម្ពុជា៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
2026/10/30 12:06:26 pm       
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
2026/10/30 11:21:57 am        1
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
2026/10/30 10:53:08 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ

2026/10/30 12:06:26 pm
​ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា អំណោយសម្ដេចតេជោចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងអគារសិក្សាចំនួន ៨ ទីតាំង ក្នុងក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកកំពង់សីលា
2026/10/30 11:46:45 am
​ក្រសួងការងារធ្វើតេស្ត RPL ដល់អតីតពលករមកពីថៃចំនួន ១ ០០០នាក់លើជំនាញឆុងកាហ្វេ និងរចនា
2026/10/30 11:38:55 am
​កម្ពុជាកំពុងចាប់យកបច្ចេកវិទ្យាហិរញ្ញវត្ថុ គាំទ្រការប្រើប្រាស់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចឌីជីថល
2026/10/30 11:33:13 am
​ស្ថាប័នរដ្ឋ ឯកជន និងដៃគូជាង ១០០ ចូលរួមតាំងពិព័រណ៍ក្នុងភូមិហ្វ្រង់កូហ្វូនី លើសពីការរំពឹងទុក
2026/10/30 11:28:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/30 11:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/29 05:46:03 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm