FFC បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ ២៧​នាក់សម្រាប់​ប្រមូលផ្ដុំ​ត្រៀម​ជួប​ទី​ម័​រ និង​លេង​ពាន Asian Cup

2022/05/23 05:05:20 pm        1.7 K

​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​(FFC) បានប្រកាស​បញ្ជី​ឈ្មោះ​បឋម​កីឡាករនៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ហើយ ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់ត្រៀម​ប្រកួត​មិត្តភាព​អន្ដរជាតិ ​ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត និង​ការប្រកួត​ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់ AFC Asian Cup China 2023 នា​ខែមិថុនា​ខាងមុខ។​

​កីឡាករ​ដែល​ត្រូវបាន​កោះហៅ​ចូលរួម​ប្រមូលផ្ដុំ​លើក​នេះរួមមាន​កីឡាករ​បឹងកេត ៥​រូប​, ព្រះខ័ន​រាជ​ស្វាយរៀង ៦​រូប​, ភ្នំពេញ​ក្រោ​ន ៣​រូប​, វិសាខា ៩​រូប​, ណាហ្គា​វើ​ល​ដ៏ ១​រូប​, ព្រៃវែង ១​រូប និង​កីឡាករ កុក បូរី​ស ដែល​កំពុង​លេង​ឲ្យ​ក្លិប Sarawak United ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើងនៅ​លី​គ​កំពូល​ម៉ាឡេស៊ី​ផងដែរ។​ ​តាម​គម្រោង​ក្រុម​គោព្រៃ​កម្ពុជានឹងធ្វើ​ការប្រមូលផ្ដុំ​ហ្វឹកហាត់នៅ​ថ្ងៃទី​២៥ ខែឧសភា​នេះ ដើម្បី​ត្រៀម​បើកទ្វារ​ស្វាគមន៍​ក្រុមទី​ម័​រ​ខាងកើត ក្នុងជំនួប​មិត្តភាព​អន្ដរជាតិនា​ថ្ងៃទី​០២ ខែមិថុនា​ខាងមុខ។​

​បន្ទាប់មក​ក្រុម​ជម្រើសជាតិ​កម្ពុជានឹងត្រូវ​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌា ដើម្បី​ចូលរួម​ការប្រកួត​ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់ AFC Asian Cup China 2023 ចាប់ពី​ថ្ងៃទី​០៨-១៤ ខែមិថុនា ឆ្នាំ​២០២២ ដែល​កម្ពុជាស្ថិតក្នុង​ពូ​ល D ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌា ហុងកុង និង​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​ប្រជែង​កៅអី​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ចិននា​ឆ្នាំក្រោយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm