កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី

2026/10/30 11:21:57 am        105

ម៉ាឡេស៊ី៖ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា បានបង្ហាញសមត្ថភាពគួរឱ្យកត់សម្គាល់ នាពេលនេះដណ្តើមបានមេដាយសរុប ៦ គ្រឿងហើយបើគិតត្រឹមថ្ងៃនេះ ក្នុងនោះមេដាយមាស ៣ ប្រាក់១ និងមេដាយសំរិទ្ធ ២ គ្រឿង ពីការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ (Southeast Asia Finswimming Championship 2026) និងការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍តាមក្រុមអាយុ ឆ្នាំ២០២៦ (Southeast Asia Age Group Finswimming Championship 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី។

លោក ហែម ថុនពន្លឺ គ្រូបង្វឹកក្រុមជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា បានប្រាប់ពីប្រទេសម៉ាឡេស៊ីថា គិតត្រឹមការប្រកួតនេះ អត្តពលិកកម្ពុជាដណ្តើមបានមេដាយចំនួន៦ គ្រឿង ក្នុងនោះធ្វើបានដោយកីឡាករ ទូ ថានៈ ដណ្តើមបានមេដាយមាស ១ គ្រឿង លើវិញ្ញាសា ១០០ ម៉ែត្រ Bifins ផ្នែកបុរសអាយុពី ១៤ ដល់ ១៥ ឆ្នាំ។

ដោយឡែក កីឡាការិនី កាំង មុយនីន ដណ្តើមបានមេដាយមាស ១ ក្នុងវិញ្ញាសាហែល Girls 18 & Over 100 LC Meter Bifin ។

កីឡាការិនី លឹម សុខគន្ធពណ៍ ក៏បានបង្ហាញសមត្ថភាពល្អ ដណ្តើមបានមេដាយមាស ១ គ្រឿងបន្ថែមទៀត ក្នុងវិញ្ញាសាហែល Girls 14-15 100LC Meter Bifin ជូនក្រុមជម្រើសជាតិកម្ពុជា។

ចំណែកកីឡាករ លឹម សុខវារៈស័ក្តិ ទទួលបានមេដាយប្រាក់ លើវិញ្ញាសាហែល Boys 16-17 50 LC Meter APNEA ព្រមទាំង កីឡាករលឹម សុខវារៈស័ក្តិ និង កីឡាករ លឹម នរវិទូ ទទួលបានមេដាយសំរឹទ្ធរៀងៗខ្លួន។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា តំណាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានលើកឡើងថា ការបញ្ជូនអត្តពលិកទៅចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ី គឺជាឱកាសដ៏សំខាន់សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការបង្ហាញសមត្ថភាព បច្ចេកទេស និងកម្រិតត្រៀមខ្លួនរបស់ពួកគេ តាមរយៈការប្រកួតប្រជែងជាមួយអត្តពលិកមកពីបណ្តាប្រទេសក្នុងតំបន់។

សូមបញ្ជាក់ថា សហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាសរុប ១៩ រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតទាំងពីរនេះ ក្នុងនោះមានលោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក និងលោក លឹម កែវឧត្តម ជាគ្រូជំនួយ៕

អត្ថបទដែលទាក់ទង

គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
2026/10/30 12:06:26 pm        1
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
2026/10/30 11:21:57 am        1
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
2026/10/30 10:53:08 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រអ៊ីតាលីដែលបំពេញបេសកកម្មអឺរ៉ុបនៅបូស្នី បណ្តាលឲ្យមនុស្សស្លាប់និងរបួស

2026/10/30 12:16:03 pm
​ក្រុមហ៊ូទី អះអាងថាបានវាយប្រហារ៦លើកលើអាកាសយានដ្ឋាន និងរោងចក្រប្រេងអារ៉ាប៊ីសាអ៊ូឌីត
2026/10/30 12:15:28 pm
​អ៊ីរ៉ង់ ចោទយន្តការសិទ្ធិមនុស្សរបស់UNថាព្យាយាមបិទបាំងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល
2026/10/30 12:11:16 pm
​មនុស្សមួយចំនួនបានបាត់ស្លាប់ បន្ទាប់ពីព្យុះស៊ីក្លូន Arnab វាយប្រហារតំបន់ឆ្នេររបស់ប្រទេសឥណ្ឌា
2026/10/30 12:10:33 pm
​គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
2026/10/30 12:06:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/30 11:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/29 05:46:03 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm