ពលរដ្ឋ​មាន​វ័យ ៦០​ឆ្នាំ​ឡើង​រាប់រយ​នាក់​​នៅ​ខណ្ឌ​កំបូល​​ទៅ​​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​យុទ្ធនាការ​ដំបូង​

2021/04/27 09:59:58 am        142

​ភ្នំពេញ៖ ក្នុង​យុទ្ធនាការ​ថ្ងៃ​ដំបូង ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ក្រុម​ប្រជាពលរដ្ឋ​អាទិភាព​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ សម្រាប់​ខណ្ឌ​កំបូល​មាន​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ បាន​នាំគ្នា​មក​ទទួល​វ៉ាក់សាំង​លើសពី​ការគ្រោងទុក ខណៈ​អាជ្ញាធរ​រំពឹងថា​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ខណ្ឌ​កំបូល​អាច​នឹង​បញ្ចប់​មុន​យុទ្ធនាការ​ដែលមាន​រយៈ​ពេល​១៥​ថ្ងៃ​។​


​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ក្រុម​ប្រជាពលរដ្ឋ​អាទិភាព​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង និង​រស់នៅក្នុង​ខណ្ឌ​ទាំង​១៤ នៃ​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ និង​មាន​រយះពេល​១៥​ថ្ងៃនោះ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល​បាន​ប្រាប់​BTV​ឱ្យដឹងថា ចំពោះ​ខណ្ឌ​កំបូល​បាន​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាទិភាព ដោយ​តាម​ស្ថិតិ​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន​នៃ​សង្កាត់​ចំនួន​៧ ខណ្ឌ​កំបូល​មាន​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​ដែល​នឹងត្រូវ​ទទួល​វ៉ាក់សាំង​សរុប​ចំនួន​ជិត​៥​ពាន់​នាក់ ដោយ​ក្នុងចំណោម​នោះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​នាក់​ហើយ​ដែល​បានទទួល​វ៉ាក់សាំង​កាលពីពេល​កន្លង​។


លោក ឃឹម ស៊ុន​សូ​ដា បាន​បញ្ជាក់ថា ក្នុង​ថ្ងៃ​ដំបូង​នេះ​មាន​ប្រជាពលរដ្ឋ​ជាង​៣០០​នាក់​ហើយ​ដែល​បានមក​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ខណៈ​តាម​ការគ្រោងទុក​ដែល​បានរៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ត្រឹម​២៦០​នាក់​ក្នុង​មួយថ្ងៃ​។


​លោក ឃឹម ស៊ុន​សូ​ដា បាន​បញ្ជាក់ថា ស្របពេល​ចំនួន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​វ៉ាក់សាំង​លើសពី​ការគ្រោងទុក អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ​បាន​យកចិត្តទុកដាក់​បំផុត​ចំពោះ​ការអនុវត្ត​នូវ​វិធានការ​បង្ការ​ការពារ​ពី​ជំងឺ​កូ​វីដ​១៩ ដោយ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​នឹង​អាល់កុល ក៏ដូចជា​ការ​រក្សា​គម្លាត​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ជៀ​ស​ការចម្លង​នូវ​ជំងឺ​កូ​វីដ​។ លោក ឃឹម ស៊ុន​សូ​ដា បាន​គូស​បញ្ជាក់​ទៀតថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ជូន​ប្រជាពលរដ្ឋ​អាទិភាព​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំបូល​អាច​បញ្ចប់​មុន​យុទ្ធនាការ​ដែលមាន​រយះ​ពេល​១៥​ថ្ងៃ​ផងដែរ​។​


​ជាមួយគ្នា​នោះ​ប្រជាពលរដ្ឋ​ដែល​បានទទួល​វ៉ាក់សាំង បាន​សម្តែង​ក្តីសប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​គិតគូរ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ​វ័យ​ចំណាស់ ក្នុង​ពេល​ស្ថានភាព​នៃ​ជំងឺ​នេះ​បន្ត​រីក​រាលដាល​។ បន្ថែម​លើសពីនេះ​ប្រជាពលរដ្ឋ​ជាច្រើន​ក៏បាន​បង្ហាញ​ពី​ការបន្ត​ចូលរួម​អនុវត្ត​ពី​វិធានការ​អនាម័យ និង​ការពារ​ជំងឺ​កូ​វីដ​១៩ បើទោះបី​ពួកគាត់​បាន​ចាក់​វ៉ា​ក់​ការពារ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​


​សូម​ជម្រាបជូន​ថា ចំពោះ​ដំណើរ​ការចាក់​វ៉ា​ក់​ជូន​ក្រុម​ប្រជាពលរដ្ឋ​អាទិភាព​វ័យ​៦០​ឆ្នាំ​ឡើង​នេះ គណៈកម្មការ​ចំពោះ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ បានប្រកាសថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នៅ​ក្របខណ្ឌ​រាជធានី​ភ្នំពេញ បាន​កម្រិត​ចំនួន ៥៥,៧០០​នាក់ ដោយ​ការចាក់​វ៉ាក់សាំង​នេះ​ធ្វើឡើង​នៅ​ទីតាំង​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​ចំនួន​២០ ក្នុង​ខណ្ឌ​ទាំង​១៤​នៃ​រាជធានី​ភ្នំពេញ​៕ ​អត្ថបទ៖ ​សេក ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm