Manchester City លើក​ពាន Premier League លើក​ទី៤ ក្នុង ៥រដូវ​កាល​នៅ​សប្តាហ៍​ចុងក្រោយ​ទាំង​បុក​ពោះ​

2022/05/23 06:06:30 pm        496

បាល់ទាត់៖ ​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ English Premier League បាន​បិទ​បញ្ចប់​រដូវ​កាល​របស់ខ្លួន​ហើយ ដោយ​ជើងឯកបាន​ទៅ​ក្រុមបាល់ទាត់ Manchester City​។ ​​ឈានដល់​សប្តាហ៍​ចុងក្រោយ​ក្រុម​របស់លោក Pep Guardiola នាំមុខ Liverpool ១ពិន្ទុ​ត្រូវការ​ជ័យជំនះ​ជា​ដាច់​ខាតរវាង​ក្រុម​កំពូល​ទាំងពីរ​។

​​តែ​ស្ថានភាព​នៅ Etihad ហាក់​អួអាប់​បន្ទាប់ពី​ក្រុម​ភ្ញៀវ Aston Villa បែរ​ជា​នាំមុខ​មុន ២​គ្រាប់​ដោយ Matthew Cash នាទី​ទី៣៧ និង Philippe Coutinho នាទី​ទី៦៩​។ ​​យ៉ាងណាក្តី​ចន្លោះពេល​ត្រឹម ៥នាទី Manchester City ធ្វើឱ្យ​កីឡដ្ឋាន Etihad រង្គើ​មកវិញ​ដោយ​រកបាន​ ៣​គ្រាប់​ដោយ Ilkay Gundogan ពីរ​គ្រាប់​នៅ​នាទី​ទី៧៦ និង ៨១ ខណៈដែល Rodri រកបាន​ក្នុង​ចន្លោះ​ពីរ​គ្រាប់​នេះ​នៅ​នាទី​ទី៧៨​។ ​​ជើងឯក English Premier League រដូវ​កាល​នេះ​របស់ Manchester City ក៏បាន​ធ្វើឱ្យ​ពួកគេ​នឹកឃើញ​ពី​ការវាយបក​យកឈ្នះ QPR កាលពី​ឆ្នាំ២០១២ ផងដែរ​ដើម្បី​លើក​ពាន Premier League លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅពេលនោះ​។​

​​ជាមួយគ្នា​នោះដែរ​ក្រុម​លេខ២ Liverpool នោះ​ក៏​ត្រូវបាន​ក្រុម​ភ្ញៀវ Wolverhampton នាំមុខ​មុន​ដែរ​តាំងពី​នាទី​ទី៣ ដោយ Pedro Neto មុនពេល​ដែល Sadio Mane តាម​ស្មើ​នៅ​នាទី​ទី២៤​។ ​​ក្រុម​របស់លោក Jurgen Klopp ដែល​ត្រូវការ​ជ័យជំនះ​ដាច់ខាត​ដែរនោះ ត្រូវ​រង់​ចាំ​ដល់​នាទី​ទី៨៤ ទើប​អាច​រក​គ្រាប់​នាំមុខ​បាន​ដោយ Mohamed Salah និង Andrew Robertson បង្ហើយ​នៅ​នាទី​ទី៨៩៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm