រុស្ស៊ី៖ លោក Stanislav Zas អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) ដែលជាប្លុកសន្តិសុខក្រោយសហភាពសូវៀតដឹកនាំដោយរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ការពង្រីកខ្លួនរបស់ណាតូនឹងនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ហើយគ្មានវិធីណាអាចជួយធានាសន្តិសុខរបស់ប្រទេសជាសមាជិករបស់ខ្លួននោះទេ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Belarus-1 ថា ជាការពិត យើងកំពុងចាត់ទុកការពង្រីកខ្លួននេះថា ជាកន្លែងបង្កាត់ពូជធ្វើឲ្យភាពតានតឹងរីកកាន់តែធំ និងការបង្កើនសកម្មភាពយោធាបន្ថែមទៀតនៅក្នុងតំបន់នេះ។ តាមពិតទៅ វានឹងមិនជួយពង្រឹងសន្តិសុខរួមទាំងរដ្ឋជាសមាជិកណាតូនោះឡើយ។ យោងតាមលោក Zas អង្គការសន្ធិសញ្ញាសន្តិសុខរួមមានសមត្ថភាពឆ្លើយតបបានគ្រប់គ្រាន់ ចំពោះការពង្រីកឥទ្ធិពលខាងយោធាដែលអាចធ្វើទៅបានរបស់ណាតូ។ តើយើងគួរពង្រឹងសក្តានុពលរបស់យើងក្នុងស្ថានភាពនេះទេ? យើងមានកម្លាំងគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ដែលអាចកើតមានក្នុងស្ថានភាពបែបនេះ៕
អត្ថបទ៖ សុខមាន