អឹមអូអាយ កំពង់ដេវ៉ា យកឈ្នះគីឡូធ្ងន់ភ្នំពេញក្រោន ឡើងឈរ Top-6 បណ្ដោះអាសន្ន

2026/11/02 10:40:51 am        86

ក្រុម អឹមអូអាយ កំពង់ដេវ៉ា បានយកឈ្នះក្រុមខ្លាំងភ្នំពេញក្រោន ដោយលទ្ធផល ១-០ ក្នុងជំនួបជើងទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នៅកីឡដ្ឋានភ្នំពេញក្រោន កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។ លទ្ធផលនេះប បានជួយឲ្យក្រុម អឹមអូអាយ កំពង់ដេវ៉ា រំកិលមកឈរតំបន់ក្រុមកំពូលតារាងទាំង ៦ ឬ Top-6 ជាបណ្ដោះអាសន្ន។

នេះគឺជាជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្នុងនាមភ្នំពេញក្រោន ដែលជាគីឡូធ្ងន់ទើបបានយកឈ្នះគូប្រជែង ៣ប្រកួតជាប់គ្នាក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League 2026/27 ពូលH ។ អ្នកគាំទ្រយល់ថា ជ័យជម្នះរបស់ក្រុម អឹមអូអាយ កំពង់ដេវ៉ា គឺជារឿងមួយក្នុងកីឡា តែវាបានបង្ហាញពីគុណភាព និងកម្រិតប្រកួតប្រជែងរបស់ក្លិបក្នុងលីគកំពូលកម្ពុជា សុទ្ធសឹងតែអាចប្រកួតប្រជែងលើឆាកអន្ដរជាតិបាន។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតរវាងក្រុមទាំងពីរវិញ គឺបានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមក ពិសេសក្រុមម្ចាស់ផ្ទះ ដែលភ្នំពេញក្រោន មិនអាចទម្លាយរបាំងការពារ ក៏ដូចជាអ្នកចាំទីដ៏រឹងមាំរបស់ក្រុមភ្ញៀវបានឡើយ ផ្ទុយទៅវិញ នៅនាទី៥៥ កីឡាករកូរ៉េខាងត្បូង Kim Hyeonsu តែតបញ្ចប់ទីយ៉ាងល្អ ដែលជាគ្រាប់បាល់ជ័យជម្នះ ជួយឲ្យ អឹមអូអាយ កំពង់ដេវ៉ា ទទួលបាន ៣ពិន្ទុពេញតែម្ដង។

ជាមួយជ័យជម្នះនេះ បានធ្វើឲ្យក្រុម អឹមអូអាយ កំពង់ដេវ៉ា រំកិលពីលេខរៀងទី៧ ទៅឈរលេខរៀងទី៦ បណ្ដោះអាសន្ន ដោយរកបាន ៧ពិន្ទុ ស្មើនឹងក្រុម ឡាយហ្វខេត្តព្រះសីហនុ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ ២ ស្មើ១ និងចាញ់ ២ គ្រាដែលភ្នំពេញក្រោន បានធ្លាក់មកឈរលេខរៀងទី៧ ដោយរក្សា ៦ពិន្ទុក្នុងដៃ ក្រោយរងបរាជ័យលើកដំបូង ក្នុងចំណោម ៥ប្រកួត ដែលបញ្ចប់ដោយលទ្ធផលឈ្នះ១ ស្មើ៣ និងចាញ់ ១៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MPL រកឃើញបេក្ខភាព Playoffs ខណៈគ្រូ Queen Phoenix មើលឃើញភាពរីកចម្រើនរបស់ក្រុម ទោះមិនស្គាល់ជ័យជម្នះ
2026/11/02 11:42:33 am        1
ណាហ្គា ចាញ់ប្រៀបវិសាខា ២ពិន្ទុ ក្រោយប្រកួតស្មើក្រុមភ្ញៀវគិរីវង់ ១-១
2026/11/02 11:35:12 am        1
ឡាយហ្វ ឡើងឈរលេខ៥ ក្រោយឈ្នះកងយោធពលខេមរភូមិន្ទ ខណៈបឹងកេត ស្គាល់ជ័យជម្នះលើកដំបូង
2026/11/02 11:31:50 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​MPL រកឃើញបេក្ខភាព Playoffs ខណៈគ្រូ Queen Phoenix មើលឃើញភាពរីកចម្រើនរបស់ក្រុម ទោះមិនស្គាល់ជ័យជម្នះ

2026/11/02 11:42:33 am
​ណាហ្គា ចាញ់ប្រៀបវិសាខា ២ពិន្ទុ ក្រោយប្រកួតស្មើក្រុមភ្ញៀវគិរីវង់ ១-១
2026/11/02 11:35:12 am
​ឡាយហ្វ ឡើងឈរលេខ៥ ក្រោយឈ្នះកងយោធពលខេមរភូមិន្ទ ខណៈបឹងកេត ស្គាល់ជ័យជម្នះលើកដំបូង
2026/11/02 11:31:50 am
​វិស័យឯកជនប្តេជ្ញាពង្រឹងគុណភាព ដើម្បីឆ្លើយតបនឹងការគាំទ្រ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល
2026/11/02 11:00:33 am
​អត្តពលិកហែលទឹកពាក់ជើងទាកម្ពុជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅក្រោយឈ្នះមេដាយជើងឯកអាស៊ាន ៤៦គ្រឿងជូនជាតិ
2026/11/02 10:53:56 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 09:50:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm