អត្តពលិកហែលទឹកពាក់ជើងទាកម្ពុជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅក្រោយឈ្នះមេដាយជើងឯកអាស៊ាន ៤៦គ្រឿងជូនជាតិ

2026/11/02 10:53:56 am        140

ប្រតិភូ កីឡាករ កីឡាការិនី ហែលទឹកពាក់ជើងទាកម្ពុជាបានធ្វើដំណើរមកដល់មាតុប្រទេសវិញ កាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីដណ្តើមបានមេដាយសរុប ៤៦គ្រឿង (មាស១១ ប្រាក់១៦ និងសំរឹទ្ធិ ១៩ ប្រកបដោយមោទកភាពជាតិ នៅក្នុងការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ាន លើកទី៣ និងការប្រកួតកីឡាហែលទឹកពាក់ជើងទាកម្រិតអាយុជើងឯកអាស៊ាន លើកទី១ នៅប្រទេសម៉ាឡេស៊ី។

ក្នុងដំណើរនិវត្តន៍របស់ប្រតិភូកីឡាហែលទឹកពាក់ជើងទាទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្នាមញញឹមពីឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តម ហឿន សំនៀង អនុប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានលើកឡើងថា ក្នុងដំណើរនិវត្តន៍នេះពិតជាទទួលបានកិត្តិយសធំធេងណាស់ ដែលថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសហព័ន្ធកីឡាក្នុងទឹកកម្ពុជាបានអញ្ជើញមកទទួលស្វាគមន៍ដំណើរមកដល់ នៅអាកាសយានដ្ឋានដោយផ្ទាល់។ ការដណ្តើមបានលទ្ធផលជាមេដាយដ៏ច្រើននេះ ជាពិសេសមេដាយមាស ១១គ្រឿង គឺដណ្តើមបានច្រើនជាការប្រកួតលើកទី២ ដែលបានធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ដែលកម្ពុជាដណ្តើមបានមេដាយមាស១គ្រឿងប៉ុណ្ណោះ។ លទ្ធផលនេះបានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជាសម្រាប់អាណត្តិថ្មី ហើយក៏ជាកាដូមួយសម្រាប់ថ្នាក់ដឹកនាំ ដោយសមិទ្ធផលនេះលើសពីការរំពឹងទុក។

ជាមួយនេះដែរ ឯកឧត្តម ហឿន សំនៀង បានគូសបញ្ជាក់ថា នៅក្នុងការប្រកួតនេះ ប្រភេទកីឡាហែលទឹកពាក់ជើងទាកម្ពុជាទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរជាទីគាប់ចិត្តប្រកបដោយមោទនភាពក្រៃលែង។ នៅក្នុងការប្រកួតជើងឯកអាស៊ាននេះ គឺអត្តពលិកកម្ពុជាមានតែ១៧នាក់ និងគ្រូបង្វឹក៣នាក់ ឈ្នះមេដាយរហូតដល់ ៤៦គ្រឿង ដែលជាលទ្ធផលដ៏គាប់ប្រសើរមិនធ្លាប់មានរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានសហព័ន្ធ ស៊ុន ចាន់ថុល។

សូមបញ្ជាក់ថា សហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានបញ្ជូន ប្រធានប្រតិភូ និងកីឡាករ-កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជាចំនួន ២០រូប ទៅចូលរួម ការប្រកួត Southeast Asia Finswimming Championship 2026 និង Southeast Asia Age Group Finswimming Championship 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី។ជាលិទ្ធផលកម្ពុជាដណ្តើមបានមេដាយចំនួន ៤៦ គ្រឿងក្នុងនោះ មាស១១ ប្រាក់១៦ និងសំរឹទ្ធ ចំនួន១៩គ្រឿង៕


 

អត្ថបទដែលទាក់ទង

MPL រកឃើញបេក្ខភាព Playoffs ខណៈគ្រូ Queen Phoenix មើលឃើញភាពរីកចម្រើនរបស់ក្រុម ទោះមិនស្គាល់ជ័យជម្នះ
2026/11/02 11:42:33 am        1
ណាហ្គា ចាញ់ប្រៀបវិសាខា ២ពិន្ទុ ក្រោយប្រកួតស្មើក្រុមភ្ញៀវគិរីវង់ ១-១
2026/11/02 11:35:12 am        1
ឡាយហ្វ ឡើងឈរលេខ៥ ក្រោយឈ្នះកងយោធពលខេមរភូមិន្ទ ខណៈបឹងកេត ស្គាល់ជ័យជម្នះលើកដំបូង
2026/11/02 11:31:50 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​MPL រកឃើញបេក្ខភាព Playoffs ខណៈគ្រូ Queen Phoenix មើលឃើញភាពរីកចម្រើនរបស់ក្រុម ទោះមិនស្គាល់ជ័យជម្នះ

2026/11/02 11:42:33 am
​ណាហ្គា ចាញ់ប្រៀបវិសាខា ២ពិន្ទុ ក្រោយប្រកួតស្មើក្រុមភ្ញៀវគិរីវង់ ១-១
2026/11/02 11:35:12 am
​ឡាយហ្វ ឡើងឈរលេខ៥ ក្រោយឈ្នះកងយោធពលខេមរភូមិន្ទ ខណៈបឹងកេត ស្គាល់ជ័យជម្នះលើកដំបូង
2026/11/02 11:31:50 am
​វិស័យឯកជនប្តេជ្ញាពង្រឹងគុណភាព ដើម្បីឆ្លើយតបនឹងការគាំទ្រ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល
2026/11/02 11:00:33 am
​អត្តពលិកហែលទឹកពាក់ជើងទាកម្ពុជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅក្រោយឈ្នះមេដាយជើងឯកអាស៊ាន ៤៦គ្រឿងជូនជាតិ
2026/11/02 10:53:56 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 09:50:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm