MPL រកឃើញបេក្ខភាព Playoffs ខណៈគ្រូ Queen Phoenix មើលឃើញភាពរីកចម្រើនរបស់ក្រុម ទោះមិនស្គាល់ជ័យជម្នះ

2026/11/02 11:42:33 am        97

ព្រឹត្តិការណ៍លីគអាជីពកីឡាអេឡិចត្រូនិច MPL Cambodia រដូវកាលទី១១ បានរកឃើញបេក្ខភាព ៦ក្រុម ដែលបានឡើងវគ្គ Playoffs ជាផ្លូវការហើយ ក្រោយឆ្លងកាត់ការប្រកួតសន្សំពិន្ទុវិលជុំរយៈពេល ៥សប្ដាហ៍ គឺមានក្រុមកំពូលតារាង Vigor Apex, ក្រុម Team RVZ ឈរលេខ២, ក្រុមការពារជើងឯក Pro Esports ឈរលេខ៣, ក្រុម Team Flash KH ឈរលេខ៤, ក្រុម Valhalla ឈរលេខ៥ និងក្រុម TNR Esports ឈរលេខ៦។

ទន្ទឹមជាមួយដំណើរទៅវគ្គបន្ដរបស់ក្រុមខ្លាំងៗទាំង ៦ ក្រឡេកទៅចាប់អារម្មណ៍ក្រុម Queen Phoenix ដែលជាក្រុមកីឡាការិនីតែមួយក្រុមគត់ ចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំប្រទេសនេះ បានបញ្ចប់ដោយលទ្ធផលមិនគាប់ប្រសើរឡើយ ពោលគឺពួកគេបានរងបរាជ័យ ៩ប្រកួតជាប់គ្នា តែគ្រូបង្វឹកលោក ឃាង សុវណ្ណដារិទ្ធ បានមើលឃើញពីចំណុចវិជ្ជមានរបស់កូនក្រុម បើធៀបនឹងរដូវកាលមុន។

លោក ឃាង សុវណ្ណដារិទ្ធ ថា ការប្រកួត MPL Cambodia រដូវកាលនេះ មានប្រកួតខ្លះ ពេលកូនក្រុមដាក់ចិត្ត និងព្យាយាមលេងអស់ពីសមត្ថភាព ពួកគេមានការរីកចម្រើនមួយកម្រិតទៀត ដែលបង្ហាញពីការអាចប្រកួតប្រជែងជាមួយក្រុមខ្លាំង គ្រាន់តែពួកគេត្រូវការពេលវេលាបន្ដិច។ បន្ថែមលើនេះ លោកក៏បានពន្យល់ពីហេតុផលក្នុងការនាំយកកីឡាការិនីបរទេសមកជួយក្រុម ស្របពេលទៅអនាគតក្រុមអាចនឹងផ្ដោតសំខាន់លើកីឡាការិនីក្នុងស្រុកទៀតផង។

សម្រាប់ការប្រកួតវគ្គបន្ទាប់វិញ ក្នុងចំណោម ៦ក្រុម ដែលបានឡើងវគ្គ Playoffs គឺមាន ២ក្រុម ដែលឈរចាំនៅវគ្គ Upper Bracket Semi-Final គឺក្រុម Vigor Apex និងក្រុម Team RVZ ដែលឈរលេខ១ និងលេខ២ កាលពីវគ្គ Regular គ្រាដែល ៤ក្រុមទៀត នឹងត្រូវជួបគ្នានៅវគ្គ Play-Ins ក្នុងនោះក្រុម Pro Esports ត្រូវជួបក្រុម TNR Esports និងក្រុម Team Flash KH ត្រូវជួបក្រុម Valhalla។

ក្នុងវគ្គចែកធ្លាក់នេះដែរ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ហើយក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបក្រុម Vigor Apex និងក្រុម Team RVZ ដែលកំពុងឈរចាំ ដើម្បីបន្ដការប្រកួតសម្រិតសម្រាំងរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ចាំមើលតើក្រុមណាខ្លះ នឹងត្រូវឡើងវគ្គ Grand Final ហើយក្រុមណានឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ MPL Cambodia រដូវកាលទី១១នេះ? អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MPL រកឃើញបេក្ខភាព Playoffs ខណៈគ្រូ Queen Phoenix មើលឃើញភាពរីកចម្រើនរបស់ក្រុម ទោះមិនស្គាល់ជ័យជម្នះ
2026/11/02 11:42:33 am        1
ណាហ្គា ចាញ់ប្រៀបវិសាខា ២ពិន្ទុ ក្រោយប្រកួតស្មើក្រុមភ្ញៀវគិរីវង់ ១-១
2026/11/02 11:35:12 am        1
ឡាយហ្វ ឡើងឈរលេខ៥ ក្រោយឈ្នះកងយោធពលខេមរភូមិន្ទ ខណៈបឹងកេត ស្គាល់ជ័យជម្នះលើកដំបូង
2026/11/02 11:31:50 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីក្រសួងសាធារណការ បើកសិក្ខាសាលាស្តីពី «បញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុលើហេដ្ឋារចនាសម្ព័ន្ធភូគព្ភសាស្រ្តនៅកម្ពុជា»

2026/11/02 12:31:20 pm
​អភិបាលខេត្តបាត់ដំបង ចែកស្រូវពូជជូនប្រជាកសិករ ៣៧៦គ្រួសារ ដើម្បីស្តារជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង
2026/11/02 12:14:00 pm
​ប្រមុខការទូតកម្ពុជា និងចិន នឹងជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំងប្រទេសចិនក្នុងឱកាសនៃកិច្ចប្រជុំមេគង្គ -ឡានឆាងនាថ្ងៃទី៣ដល់ថ្ងៃទី៤ ខែវិច្ឆិកានេះ
2026/11/02 12:04:29 pm
​សមាជិកសភាអ៊ីរ៉ង់៖ សង្គ្រាមថ្មីណាមួយប្រឆាំងអ៊ីរ៉ង់ នឹងរាលដាលទៅដល់អឺរ៉ុប
2026/11/02 12:04:01 pm
​លោកTrump៖ អាមេរិកអាចបានឈានហួសដែនកំណត់ក្នុងការសម្លាប់មេដឹកនាំនានារបស់អ៊ីរ៉ង់
2026/11/02 12:03:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 09:50:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm