យុវជនជាប់កាតព្វកិច្ចយោធាបង្ហាញស្មារតីរឹងមាំ និងត្រៀមខ្លួនពេញលេញរួមចំណែកការពារជាតិ

2026/11/02 01:51:39 pm        348

រាជធានីភ្នំពេញ៖ យុវជនជាប់កាតព្វកិច្ចយោធា បានបង្ហាញស្មារតីហានក្លា ហ៊ាន​ប្រឈម​មុខ​ជា​មួយ​សមរភូមិពិត ប្រសិនបើជាតិទទួលការរងការឈ្លានពានពីរដ្ឋបរទេស។ ពួកគេត្រៀម​ខ្លួន​រួច​រាល់​ជា​មួយ​ស្មារតីរឹងមាំ ដើម្បីការពារជាតិ។

ក្រុមយុវជន ដែលបានស្ម័គ្រចិត្ត បានជាប់ឈ្មោះបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦នេះ បាន​បង្ហាញស្មារតីរឹងមាំ និងត្រៀមខ្លួនពេញលេញ សម្រាប់រួមចំណែកជាមួយវិស័យការពារជាតិ ហើយ​ក៏​ហ៊ានប្រឈមមុខជាមួយសមរភូមិពិតប្រាកដដោយគ្មានភាពភ័យខ្លាចអ្វីបន្តិចនោះឡើយ ប្រសិន​បើមានរដ្ឋ​បរទេស​ណា​មួយ​ហ៊ាន​បើ​ក​ការ​ឈ្លាន​ពាន​មក​លើ​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា​នោះ។​

យុវជនជាប់កាតព្វកិច្ចយោធា មានឈ្មោះ ទុំ រស្មីរតនៈ មានវ័យ២៤ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ប្តេជ្ញាខ្ពស់ថា នឹងខិតខំដុះខាត់ និងអភិវឌ្ឍសមត្ថភាពខ្លួនឲ្យបានខ្លាំង កំឡុងពេលឋិតក្នុងការហ្វឹកហ្វឺន០២ឆ្នាំ ដើម្បីប្រែក្លាយខ្លួនឲ្យក្លាយជា អ្នកការពារបន្តវេនដ៏រឹងមាំមួយសម្រាប់ជាតិ ហើយក៏មិនបណ្តោយឲ្យខ្មាំងសត្រូវណាអាចរំលោភបំពានទឹកដីរបស់ជាតិបានសូម្បីមួយមីលីម៉ែត្រនោះឡើយ ។

រូបគេ បង្ហាញទឹកចិត្តរំភើប តាំងពីប្រមុខរាជរដ្ឋាភិបាល ប្រកាសបើកឱកាសឲ្យយុវជនបន្តវេន អាចមានឱកាសរួមចំណែកជាមួយវិស័យការពារជាតិ ហើយឈានមកដល់ដំណាក់កាលនេះ អារម្មណ៍គេកាន់តែរំភើបខ្លាំងជាងពេលដំបូងទៅទៀត ពិសេសពេលដឹងថាខ្លួនបានជាប់ឈ្មោះ ហើយក៏ត្រៀមឈានទៅដំណាក់កាលពិនិត្យកាយសម្បទា និងសុខភាព នៅពេលដ៏លឿនបំផុតខាងមុខនេះ មុនឈានទៅហ្វឹកហ្វឺន ។

យុវជនរូបនេះ បន្ថែមថា ៖ ការចូលរួមចំណែកជាមួយវិស័យការពារជាតិ គឺជាអ្វីដែលរូបគេប៉ងប្រាថ្នា ស្រលាញ់ និងចង់ធ្វើវាតាំងពីក្មេង ហើយឥលូវនេះបំណងប្រាថ្នានេះ ក៏បានក្លាយជាការពិត ។ បន្ថែមពីនេះទៅទៀត សម្រាប់ឪពុកម្តាយបង្កើតរបស់រូបគេ មានតែលើកទឹកចិត្ត និងជម្រុញ ឲ្យរូបគេចូលបំពេញកាតព្វកិច្ចយោធា ព្រោះការលះបង់សម្រាប់ជាតិទោះក្នុងតម្លៃណាក៏ដោយ គឺជាកិត្តិយសដ៏ឧត្តុងឧត្តម និងមានអត្ថន័យបំផុត សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងបុព្វហេតុប្រទេសជាតិ ។

គួរជម្រាបថា ៖ ក្នុងជំហានដំបូងនេះ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានសម្រេចជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ច ចំនួន៥ពាន់នាក់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៦នេះ ដើម្បីចូលបំពេញកាតព្វកិច្ចជាមួយវិស័យការពារប្រទេសជាតិ ។ សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញវិញ យុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ច ៣០០នាក់ ត្រូវបានជ្រើសរើសឲ្យជាប់ឈ្មោះបំពេញកាតព្វកិច្ច ។

ច្បាប់កាតព្វកិច្ចកាតព្វកិច្ចយោធា គឺកំហិតសម្រាប់យុវជន ដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធា ។ ដោយឡែកសម្រាប់នារី គឺជាគោលការណ៍ស្ម័គ្រចិត្តប៉ុណ្ណោះ ។ ហើយការជ្រើសរើសយុវជន ដើម្បីបំពេញកាតព្វកិច្ចនេះ គឺនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ស្របតាមតម្រូវការជាក់ស្តែងរបស់កងទ័ព ៕ លីហេង

 

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់វប្បធម៌៖ «កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា»
2026/11/03 03:45:07 pm        1
IMF ប្រកាស​បន្តគាំទ្រកម្ពុជាលើការពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែរឹងមាំ និងជឿទុកចិត្តបាន
2026/11/03 03:26:10 pm        1
កម្ពុជា-ដាណឺម៉ាក ពិភាក្សាត្រៀមអបអរខួប ៦០ឆ្នាំនៃចំណងការទូតប្រទេស​ទាំងពីរនៅឆ្នាំ២០២៧
2026/11/03 03:25:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ជំរុញឱ្យបញ្ឈប់ការប្រយុទ្ធ ខណៈការវាយប្រហារដោយដ្រូនរំខានដល់ការផ្គត់ផ្គង់ថាមពល និងទឹកនៅស៊ូដង់

2026/11/03 04:33:25 pm
​ពលរដ្ឋប៉ាឡេស្ទីនវិលត្រឡប់ទៅទីក្រុង Hebron វិញ ក្រោយកងទ័ពអ៊ីស្រាអែលដកខ្លួនចេញ
2026/11/03 04:26:09 pm
​ប្រមុខការពារជាតិអារ៉ាប៊ីសាអ៊ូឌីត និងអាមេរិក ពិភាក្សាពីការវាយប្រហាររបស់​​ក្រុមហ៊ូទី និងភាពតានតឹងក្នុងតំបន់
2026/11/03 04:24:17 pm
​យោធាអ៊ីរ៉ង់ព្រមានអាមេរិកពីការឆ្លើយតបកាន់តែខ្លាំងក្លាចំពោះសកម្មភាពឈ្លានពាន
2026/11/03 04:22:33 pm
​ព្យុះស៊ីក្លូន Murasu បោកបក់ដល់ដីគោកលើឆ្នេរភាគខាងកើតប្រទេសឥណ្ឌា ខណៈអាជ្ញាធរជម្លៀសប្រជាជនរាប់ពាន់នាក់
2026/11/03 04:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 12:22:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 03:35:24 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm