ប្រធានាធិបតីជាង១០ប្រទេស និងប្រទេស៩០ នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០

2026/11/02 02:20:11 pm        176

ប្រធានាធិបតីជាង១០ប្រទេស និងប្រទេស៩០ នឹងមានវត្តមានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ចំណែកកម្លាំងអាជ្ញាធរសមត្ថកិច្ចជាង២ម៉ឺននាក់ បានត្រៀមរួចរាល់សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់កិច្ចប្រជុំកំពូលនេះ។

ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី សហប្រធានគណៈកម្មការជាតិរៀបចំប្រជុំកំពូលហ្វ្រង់កូហ្វីនី លើកទី២០ ឆ្នាំ២០២៦ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងផែន ការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនៅព្រឹកថ្ងៃទី២​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ នៅទីស្តីការគណរដ្ឋមន្ត្រី ដោយមានការចូលរួមថ្នាក់ដឹកនាំនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ។

ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វីនី លើកទី២០ ឆ្នាំ២០២៦ ដ៏មានសារៈសំខាន់នេះ គឺការការពារសន្តិសុខ សណ្តាប់ធ្នាប់ ដែលសបញ្ជាក់ឲ្យឃើញពីសមត្ថភាពកិត្តិ​យសរបស់កម្ពុជា និងសមត្ថភាពរាជរដ្ឋាភិបាល នីតិកាលទី៧។ ហើយតាមការគ្រោងទុក គឺមាន៩០ប្រទេសដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វីនី លើកទី២០ និងជាលើកទី១ ដែលកម្ពុជាប្រារព្ធព្រឹត្តិការណ៍ដ៏ធំបែបនេះនឹងពុំធ្លាប់មានពីមុនមក។ ហើយមកដល់ពេលនេះ មានជាង៧០ប្រទេសដែលបានចុះឈ្មោះអញ្ជើញចូលរួម ដោយក្នុងនោះមានប្រធានាធិបតីចំនួន ១២រូប នាយករដ្ឋមន្ត្រីចំនួន ៦រូប អនុប្រធានាធិបតី​​ចំនួន ២រូប ឧបនាយករដ្ឋមន្ត្រី ២រូប និងរដ្ឋមន្ត្រីចំនួន១៣រូប។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វីនី លើកទី២០ ឆ្នាំ២០២៦ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា។

នាយឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងជាអនុប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) បានបញ្ជាក់ថា ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៤៨ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយ​ករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងពិធីលៀងសាយភោជន៍ក្រោមនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ពិធីបិទកិច្ចប្រជុំកំពូលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកពិពណ៌ហ្វ្រង់កូតិចនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិធីបើកវីឡាហ្វ្រង់ហ្វូកូនីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវអគ្គលេខាធិការដ្ឋានហ្វ្រង់ហ្វូកូនី​៕ អត្ថបទ៖ វង្ស សុភាព

 

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ផ្ទះថ្មី ជូនក្រុមគ្រួសារ​អតីត​យុទ្ធជន​សោធននិវត្តន៍ មានជីវភាពលំបាកខ្វះខាត ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះអស់គ្មានសល់ នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
2026/11/02 03:10:32 pm        1
ជនជាតិឥណ្ឌូនេស៊ី ៣៧នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/11/02 02:44:34 pm        1
សិស្សតាមបណ្ដាខេត្តចាប់ផ្ដើមបវេសនកាលថ្មី ដើម្បីបន្តក្រេបជញ្ជក់ចំណេះដឹង
2026/11/02 02:38:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ផ្ទះថ្មី ជូនក្រុមគ្រួសារ​អតីត​យុទ្ធជន​សោធននិវត្តន៍ មានជីវភាពលំបាកខ្វះខាត ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះអស់គ្មានសល់ នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

2026/11/02 03:10:32 pm
​ជនជាតិឥណ្ឌូនេស៊ី ៣៧នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/11/02 02:44:34 pm
​សិស្សតាមបណ្ដាខេត្តចាប់ផ្ដើមបវេសនកាលថ្មី ដើម្បីបន្តក្រេបជញ្ជក់ចំណេះដឹង
2026/11/02 02:38:00 pm
​ប្រធានាធិបតីជាង១០ប្រទេស និងប្រទេស៩០ នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០
2026/11/02 02:20:11 pm
​ទេសចរចុះពីនាវា Villa Vie Odyssey អរគុណកម្ពុជា​ដែល​បាន​ផ្ដល់​ជំនួយ​យ៉ាង​កក់​ក្ដៅ​លើស​ការ​រំពឹង​ទុក
2026/11/02 02:04:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm