យុវជនភៀសសឹកនៅក្រុងសំរោង ស្វះស្វែងចុះឈ្មោះបោះឆ្នោតត្រៀមបោះឆ្នោតនៅឆ្នាំក្រោយ

2026/11/02 03:32:51 pm        103

យុវជនភៀសសឹក ស្វះស្វែងនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមអនុវត្តន៍សិទ្ធិបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ដែលតែងតែនៅក្បែរ និងជួយដោះស្រាយទុក្ខលំបាករបស់ពួកគេ។

លោក ឡៃ ជីលិ អាយុ ១៩ឆ្នាំ ជាពលរដ្ឋរស់នៅភូមិ រួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានប្រាប់ BTV ថា ផ្ទះរបស់លោក ត្រូវបានយោធាថៃ ព័ទ្ធលួសបន្លា ហើយលោកត្រូវបានអាជ្ញាធររៀបចំឱ្យរស់នៅ ជម្រកបណ្ដោះអាសន្ន ក្នុងស្រុកចុងកាល។ លោកប្រាប់ ថា បើទោះបីលោក និងគ្រូសារត្រូវទៅរស់នៅឆ្ងាយពីក្រុងសំរោង ប៉ុន្ដែលោកក៏ត្រឡប់មកវិញ ដើម្បីចុះឈ្មោះបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន នៅឆ្នាំ២០២៧ខាងមុខ។

យុវជនរូបនេះ អះអាងថា លោកយល់ច្បាស់ពីតម្លៃ នៃសន្លឹកឆ្នោតរបស់លោក។ ហើយលោកបានត្រៀមខ្លួនរួចហើយ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅឆ្នាំខាងមុខ ដែលជាថ្នាក់ដឹកនាំមូលដ្ឋាន តែងតែនៅក្បែរពលរដ្ឋ និងជួយពលរដ្ឋគ្រប់កាលៈទេស។

លោក ទាំ តុនតាន ជាពលរដ្ឋប្ដូរទីលំនៅ ចូលមកកាន់ក្រុងសំរោង បានប្រាប់ ថា លោកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងធ្លាប់ចូលរួមបោះឆ្នោត ពីរលើករួចមកហើយ។ ប៉ុន្ដែនៅពេលនេះលោកត្រូវប្ដូរទីលំនៅមកតាមគ្រួសារ ទើបលោកត្រូវចុះឈ្មោះបោះឆ្នោតជាថ្មី។ លោកអំពាវនាវ ដល់ពលរដ្ឋនៅទូទាំងប្រទេស ចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

លោក ឯក បូរាណ មន្រ្ដីចុះឈ្មោះបោះឆ្នោត នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ប្រាប់ឱ្យដឹង ថា ចាប់តាំងពីដំណើរការចុះឈ្មោះបោះឆ្នោត ចាប់ផ្ដើមកាលពីដើមខែតុលា ប្រជាពលរដ្ឋ ទាំងអ្នកគ្រប់អាយុ ១៨ឆ្នាំ អ្នកប្ដូរទីលំនៅ និងអ្នកដែលត្រូវធ្វើជីវមាត្រ បាននាំគ្នាមកចុះឈ្មោះបោះឆ្នោតជាបន្តបន្ទាប់។ លោកកត់សម្គាល់ ថា ពលរដ្ឋយល់ច្បាស់ពីសិទ្ធរបស់ខ្លួន និងតម្លៃ នៃការចូលរួមបោះឆ្នោត ទើបពួកគាត់បន្តមកចុះឈ្មោះ ទោះបីជាកំពុងរស់នៅជម្រកបណ្ដោះអាសន្នក៏ដោយ។

សូមជម្រាបជូន ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់ពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ ជាអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ អ្នកប្ដូរទីលំនៅ និងអ្នកដែលធ្លាប់បោះឆ្នោតរួចហើយ តែចុះឈ្មោះតាំងពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ សូមមកធ្វើជីវមាត្រ បញ្ជីបោះឆ្នោតថ្មី ពីខែតុលា រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៦៕ អត្ថបទ៖ លៀ ស៊ីណា

 

អត្ថបទដែលទាក់ទង

ប្រមុខការពារជាតិ អញ្ជើញចុះពិនិត្យទីតាំងរៀបចំ ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងស្ថានភាពទូទៅនៅតំបន់ចុងឃ្នាស់ និងតំបន់កំពង់ភ្លុក
2026/11/02 04:28:37 pm        1
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីចម្រើនព្រះបរិត្ត បុណ្យកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
2026/11/02 04:28:07 pm        1
កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
2026/11/02 04:22:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការពារជាតិ អញ្ជើញចុះពិនិត្យទីតាំងរៀបចំ ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងស្ថានភាពទូទៅនៅតំបន់ចុងឃ្នាស់ និងតំបន់កំពង់ភ្លុក

2026/11/02 04:28:37 pm
​ការ​បាញ់ប្រហារថ្ងៃ​បុណ្យ Halloween នៅអាមេរិក បណ្ដាល​ឱ្យ​មនុស្សយ៉ាងតិច​ ​ ២៤នាក់ស្លាប់ និង​ជិត​ ១០០នាក់របួស​​
2026/11/02 04:28:34 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីចម្រើនព្រះបរិត្ត បុណ្យកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
2026/11/02 04:28:07 pm
​លោក Trump៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-កាណាដា ជិតមាន​ហើយ​ ក្រោយ​មេដឹកនាំជជែក​គ្នា​
2026/11/02 04:26:15 pm
​កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
2026/11/02 04:22:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm