មន្រ្តីជាន់ខ្ពស់វប្បធម៌ អញ្ជើញបិទមហោស្រពល្ខោននិយាយលើកទី២ ថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២៦

2026/11/02 03:56:19 pm        103

លោកជំទាវ សុទ្ធ សុមាលី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញបិទមហោស្រពល្ខោននិយាយលើកទី២ ថ្នាក់រាជធានីភ្នំពេញ ក្រោម ប្រធានបទ «កិច្ចការពារ អភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ» រៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ (ផ្លូវថ្មើរជើងចតុម្មុខ)។

លោកស្រី ណម ណារីម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមសិល្បៈដែលឈានដល់វគ្គផ្តាច់ព្រ័តនេះមានចំនួន ៥ក្រុម ដែលមកពីអង្គការ និងសាលាដូចខាង ក្រោម៖ ក្រុមសិល្បៈអង្គការមូលនិធិកុមារកម្ពុជា, សាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី១, សាលាប៊ែលធី អន្តរជាតិទី១៨, សាលាសុវណ្ណភូមិទី៥៣ និងសាលាបញ្ញាសាស្រ្តអន្តរជាតិវណ្ណហុង។ លទ្ធផលជ័យលាភីលេខ១ សាលានីសិនគ្រីប អាខាដេមីទទួលបានពានលេខ១ អមដោយទឹកប្រាក់, ជ័យលាភីលេខ២ សាលាប៊ែលធីអន្តរជាតិទី១៨ ទទួលបានពានរង្វាន់លេខ២ អមដោយទឹកប្រាក់ និងជ័យលាភីលេខ៣ សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទី១ ទទួលបានពានរង្វាន់លេខ៣ អមដោយទឹកប្រាក់។ ចំណែកសាលារៀនសុវណ្ណភូមិទី៥៣ ទីតាំង២៧១ និងសាលាបញ្ញាសាស្រ្តអន្តរជាតិ វណ្ណហុង ទទួលបានបណ្ណសរសើរ។

ជាមួយគ្នានោះដែរ តំណាងឱ្យប្អូនៗសិស្សានុសិស្ស ក៏ដូចជាក្រុមសិល្បៈល្ខោននិយាយរបស់សាលានីសិនគ្រីប អាខាដេមី ពិតជាមានក្តីរំភើបរីករាយជាអនេក និងមានមោទនភាពយ៉ាងខ្លាំង ដែលអាចដណ្តើមបានជ័យលាភីលេខ១ នៅក្នុងមហោស្រពថ្នាក់រាជធានីភ្នំពេញលើកទី២ ឆ្នាំ២០២៦ នេះ។ ជ័យលាភីដ៏មានតម្លៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងស្វិតស្វាញ ភាពអត់ធ្មត់ និងសាមគ្គីភាពយ៉ាងស្អិតរមួតរបស់សមាជិកក្រុមទាំងអស់ ព្រមទាំងមានការគាំទ្រ និងជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំសាលា។

នាឱកាសនោះលោកជំទាវ សុទ្ធ សុមាលី បានសង្កត់ធ្ងន់ថា ប្អូនៗបានចូលរួមក្នុងកិច្ចការពារ អភិរក្ស និងថែរក្សាប្រកបដោយចីរភាពនូវវិស័យសិល្បៈវប្បធម៌ខ្មែរ ស្របតាមបញ្ចកោណទី៤ មុំទី២ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាតួអង្គប្រតិបត្តិ លើកិច្ចការងារនេះ។ ការចូលរួមរបស់ប្អូនៗនៅថ្ងៃនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិស័យវប្បធម៌ ព្រោះវាបានបង្ហាញថាក្រសួងវប្បធម៌ តាមរយៈមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានធ្វើត្រូវហើយ ក្នុងការដែលធ្វើឱ្យយុវជនរបស់នាសម័យទំនើបនេះ ងាកមកចូលរួមគាំទ្រ វិស័យសិល្បៈខ្មែរយើងកាន់តែច្រើនឡើង និងដោយក្តីស្រឡាញ់ពិតប្រាកដឥតងាករេ។ ឆន្ទៈដ៏មុតមាំ របស់ប្អូនៗនាពេលនេះ គឺជាក្តីរំពឹងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងធ្វើនាពេលកន្លងមក ក្នុងការអូសទាញស្រទាប់យុវជនឱ្យចូលមកគាំទ្រ វិស័យសិល្បៈ រហូតបានក្លាយជាប្រធានបទសំខាន់របស់វិស័យវប្បធម៌របស់យើង នោះគឺ «យុវជន ដើម្បីវប្បធម៌ជាតិ» ៕ អត្ថបទ រដ្ឋា

 

អត្ថបទដែលទាក់ទង

ប្រមុខការពារជាតិ អញ្ជើញចុះពិនិត្យទីតាំងរៀបចំ ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងស្ថានភាពទូទៅនៅតំបន់ចុងឃ្នាស់ និងតំបន់កំពង់ភ្លុក
2026/11/02 04:28:37 pm        1
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីចម្រើនព្រះបរិត្ត បុណ្យកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
2026/11/02 04:28:07 pm        1
កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
2026/11/02 04:22:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការពារជាតិ អញ្ជើញចុះពិនិត្យទីតាំងរៀបចំ ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងស្ថានភាពទូទៅនៅតំបន់ចុងឃ្នាស់ និងតំបន់កំពង់ភ្លុក

2026/11/02 04:28:37 pm
​ការ​បាញ់ប្រហារថ្ងៃ​បុណ្យ Halloween នៅអាមេរិក បណ្ដាល​ឱ្យ​មនុស្សយ៉ាងតិច​ ​ ២៤នាក់ស្លាប់ និង​ជិត​ ១០០នាក់របួស​​
2026/11/02 04:28:34 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីចម្រើនព្រះបរិត្ត បុណ្យកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
2026/11/02 04:28:07 pm
​លោក Trump៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-កាណាដា ជិតមាន​ហើយ​ ក្រោយ​មេដឹកនាំជជែក​គ្នា​
2026/11/02 04:26:15 pm
​កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
2026/11/02 04:22:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm