មន្រ្ដីជាន់ខ្ពស់ ធនាគារជាតិនៃកម្ពុជា៖ ការបញ្រ្ជាបចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិជន ជាការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

2026/11/02 04:00:40 pm        275

អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ចាត់ទុកការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វ-កិច្ចអាទិភាព និងចាំបាច់ ដើម្បីពង្រីងការយល់ដឹងដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកតាលីករ​ជួយជំរុញ និង លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” នៅស្រុកប្រាសាទសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៦ នេះថា ការ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយតម្លាភាព និងក្រមសីលធម៌ បានផ្តល់នូវគុណតម្លៃយ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់។ ទន្ទឹមនេះ ការពង្រីកវិសាលភាពនៃសេវាហិរញ្ញវត្ថុ ការពង្រឹង​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ភាពងាយស្រួល និងរហ័សទាន់ចិត្ត និង កាត់បន្ថយ តម្លៃប្រតិបត្តិការ ​តាម​រយៈថ្នាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។ 

លោក សង្កត់ធ្ងន់ថា បើទោះបីមានការខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធយ៉ាងសកម្ម ទាំងរូបភាព ផ្សព្វផ្សាយដល់ទីកន្លែង និងតាមប្រព័ន្ធឌីជីថលបណ្តាញសង្គម ក៏កម្ចីខុសច្បាប់បាននិងកំពុងកើតមាននៅតាមមូលដ្ឋាន ដែលនាំឱ្យ ប្រជាពលរដ្ឋ​រងការជំពាក់បំណុលដោះខ្លួនមិនរួច នាំឱ្យកើតទៅជាវិបត្តិ និងបង្កផលអវិជ្ជមានដល់មូលដ្ឋាន និងការអភិវឌ្ឍសង្គម ឬមានការចុះផ្សាយនៅតាមបណ្តាញសង្គម ដែលនាំឱ្យយល់ច្រឡំជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់។ ដូច្នេះការបញ្រ្ជាបចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអាទិភាព និងចាំបាច់ ដែលធនាគារជាតិនៃកម្ពុជា បាននិងកំពុងអនុវត្ត ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីបញ្រ្ជាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យ ពាក់ព័ន្ធ ដែលជាកាត្តាលីករ​ជួយជំរុញ និងលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ 

លោក បន្តថា បញ្ហានេះធនាគារជាតិ​នៃកម្ពុជា បាននិងកំពុងពង្រឹង​ក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យធនាគារ ក្នុងទិស ដៅធានាឱ្យបាន​នូវការប្រកួតប្រជែងដែល​ស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើន ប្រព័ន្ធ​ធនាគារប្រកបដោយចីរភាព និងការអភិវឌ្ឍ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានអនុវត្តកិច្ចការសំខាន់រួមមាន៖ បន្តពង្រឹង ការអនុវត្តបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈ បុគ្គលិករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងទីស្នាក់ការកណ្តាល និងសាខា, បន្តសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រព័ន្ធ Smart Hotline Scam, ពង្រឹងយន្តការដោះស្រាយបណ្តឹង, រៀបចំ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន ថ្នាក់ខេត្ត ក្រុង-ស្រុក, បន្តផ្សព្វផ្សាយបទប្បញ្ញតិនានា ឬប្រធានបទថ្មីៗ, បន្តផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមបណ្តាញសង្គមផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា, រៀបចំកម្មវិធីបញ្ជ្រាប ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កម្មករ-កម្មការិនីនៅតាមរោងចក្រ សិស្សានុសិស្ស-និស្សិត នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងបន្តសហការ ជាមួយក្រសួង/ស្ថាប័ន ដៃគូអភិវឌ្ឍ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
2026/11/03 06:57:03 pm        1
ផ្លូវជនបទក្នុងស្រុកពាមជរ កំពុងផ្តល់អត្ថប្រយោជន៍ដល់ការរស់នៅ និងការធ្វើធុរកិច្ចផ្សេងៗ
2026/11/03 06:25:11 pm       
សម្ដេចធិបតី បញ្ជាក់ថា បច្ចុប្បន្នមានសាលារៀនប្រមាណ ១៦១ សាលា អនុវត្តកម្មវិធីសិក្សារយៈពេល ៦ ម៉ោង
2026/11/03 06:09:40 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិនជួបជាមួយមន្ត្រីអាស៊ីអាគ្នេយ៍ ស្រប​ពេល​ក្រុង​ប៉េកាំងជំរុញទំនាក់ទំនង

2026/11/03 06:59:30 pm
​អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
2026/11/03 06:57:03 pm
​វិមានក្រឹមឡាំងអះអាង​ពីការមាន​កិច្ចចរចាសន្តិភាពត្រីភាគី ស្តីពីអ៊ុយក្រែន នៅអារ៉ាប់រួម​ សប្តាហ៍ក្រោយ
2026/11/03 06:48:11 pm
​ផ្លូវជនបទក្នុងស្រុកពាមជរ កំពុងផ្តល់អត្ថប្រយោជន៍ដល់ការរស់នៅ និងការធ្វើធុរកិច្ចផ្សេងៗ
2026/11/03 06:25:11 pm
​សម្ដេចធិបតី បញ្ជាក់ថា បច្ចុប្បន្នមានសាលារៀនប្រមាណ ១៦១ សាលា អនុវត្តកម្មវិធីសិក្សារយៈពេល ៦ ម៉ោង
2026/11/03 06:09:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 12:22:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 05:48:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 06:45:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm