សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីចម្រើនព្រះបរិត្ត បុណ្យកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

2026/11/02 04:28:07 pm        408

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ប្រជាពុទ្ធបរិស័ទ អ្នកផ្តួចផ្តើមអង្គកឋិនទានមហាសាមគ្គី ដង្ហែប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានជួបជុំប្រារព្ធពិធីសូត្រមន្តអង្គកឋិនទានតាមគន្លងព្រះពុទ្ធសាសនា យ៉ាងអធិកអធម និងសទ្ធាជ្រះថ្លាជាទីបំផុត នៅក្នុងបរិវេណ វត្តចន្ទប្បជោត្តនារាម។

ពិធីសូត្រមន្តនៃអង្គកឋិនទានមហាសាមគ្គី បានប្រព្រឹត្តទៅតាមលំដាប់លំដោយ គន្លងប្រពៃណីព្រះពុទ្ធសាសនានិងទំនៀមទម្លាប់ រួមមានកម្មវិធី ក្រុងពាលី ថ្វាយគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធរូប ពិធីចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម្មទេសនា ដែលមានអ្នកចូលរួម ប្រមាណ៣ពាន់នាក់។

តាមកម្មវិធីបុណ្យ បន្ទាប់ពីពិធីសាសនានានានៅល្ងាចនេះហើយ នៅព្រឹកឡើងថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងមានកម្មវិធីប្រគេនយាគូចំពោះព្រះសង្ឃ ប្រគេនចង្ហាន់ចំពោះព្រះសង្ឃ បន្ទាប់មកប្រារព្ធពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីវេរប្រគេនចំពោះព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យ។

សូមជម្រាបថា អង្គកឋិនទានមហាសាមគ្គី ដង្ហែប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ផ្តួចផ្តើមឡើងដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងបុត្រ, ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ លឹម ទៀង អ៊ុចបូររិទ្ធ ព្រមទាំងបុត្រ, ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងលោកជំទាវ សាយ សំអាត ធន់វឌ្ឍនា, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ , លោកជំទាវ ញ៉ែម សាខន សខេង, សម្តេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី , លោកជំទាវ ហាក់ ជូ ជាម យៀប,​ លោកជំទាវ ម៉ៅ ម៉ាទ្បៃ កែ គឹមយ៉ាន, លោកជំទាវ កែ សួនសុភី ស សុខា, ឯកឧត្តម បណ្ឌិត សាស្រ្តាចារ្យ អ៊ុក រ៉ាប៊ុន, ឯកឧត្តម ថោង ខុន, ឯកឧត្តម ច័ន្ទ តានី, ឯកឧត្តម អ៊ី ឈាន, លោកអ្នកឧកញ៉ា ភូហុង ស៊ីគង់ទ្រីវ, លោក ជំទាវឧកញ៉ា លឹម ស្រីពៅ, លោកជំទាវបណ្ឌិត អាយស៊ី សុគន្ធារី, លោកជំទាវ ឃួន វីឡាវណ្ណ, អ្នកឧកញ៉ាបណ្ឌិត វិញ ហួរ និង

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រជាពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយជាច្រើនទៀត។

កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១. ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២.ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគប្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឱ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤. ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាងគឺ ១.មានប្រាជ្ញាក្លៀវក្លាមោះមុត ២.មានពណ៌សម្បុរល្អ ៣.មានរូបល្អ ៤.មាន ទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។

តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាន នូវបរិវារកឋិនរួមមាន សម្ភារ ថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ មានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចជាដើម។

បុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម, ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង, ដើម្បីផ្តល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ, ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ និងដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន ជាដើម៕

 

អត្ថបទដែលទាក់ទង

អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
2026/11/03 06:57:03 pm        1
ផ្លូវជនបទក្នុងស្រុកពាមជរ កំពុងផ្តល់អត្ថប្រយោជន៍ដល់ការរស់នៅ និងការធ្វើធុរកិច្ចផ្សេងៗ
2026/11/03 06:25:11 pm       
សម្ដេចធិបតី បញ្ជាក់ថា បច្ចុប្បន្នមានសាលារៀនប្រមាណ ១៦១ សាលា អនុវត្តកម្មវិធីសិក្សារយៈពេល ៦ ម៉ោង
2026/11/03 06:09:40 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិនជួបជាមួយមន្ត្រីអាស៊ីអាគ្នេយ៍ ស្រប​ពេល​ក្រុង​ប៉េកាំងជំរុញទំនាក់ទំនង

2026/11/03 06:59:30 pm
​អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
2026/11/03 06:57:03 pm
​វិមានក្រឹមឡាំងអះអាង​ពីការមាន​កិច្ចចរចាសន្តិភាពត្រីភាគី ស្តីពីអ៊ុយក្រែន នៅអារ៉ាប់រួម​ សប្តាហ៍ក្រោយ
2026/11/03 06:48:11 pm
​ផ្លូវជនបទក្នុងស្រុកពាមជរ កំពុងផ្តល់អត្ថប្រយោជន៍ដល់ការរស់នៅ និងការធ្វើធុរកិច្ចផ្សេងៗ
2026/11/03 06:25:11 pm
​សម្ដេចធិបតី បញ្ជាក់ថា បច្ចុប្បន្នមានសាលារៀនប្រមាណ ១៦១ សាលា អនុវត្តកម្មវិធីសិក្សារយៈពេល ៦ ម៉ោង
2026/11/03 06:09:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 12:22:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 05:48:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 06:45:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm