នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី Rebecca Wicks នាយិកាកម្មវិធីអង្គការ HALO Trust ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះផ្តោតលើការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងអង្គការ HALO Trust ក្នុងការជំរុញការអនុវត្តសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងរួមចំណែកដល់ការកសាងសង្គមកម្ពុជាឱ្យមានសុវត្ថិភាព និងរួចផុតពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។


