រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខភរិយាកងការពារព្រំដែន និងក្រុមគ្រួសារកងទ័ព នៅខេត្តបន្ទាយមានជ័យ

2026/11/03 10:47:03 am        114

នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារកងការពារព្រំដែនលេខ៥០៣ និងលេខ៥១៣ នៅខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានពាំនាំនូវសារសួរសុខទុក្ខ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនភរិយាកងការពារព្រំដែន និងក្រុមគ្រួសារវីរកងទ័ពទាំងអស់​ តាមរយ: ការនាំយកមកនូវស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាដែលទទួលបានកាឧបត្ថម្ភពីអង្គការនគរទេព ដើម្បីជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារជាតិ និងបូរណភាពទឹកដី។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព ការលះបង់ និងការបំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហានរបស់កងកម្លាំងការពារព្រំដែន​ ហើយលោកជំទាវក៏បានលើកឡើងសសើរភរិយាកងទ័ព ក្នុងការថែទាំ និងអប់រំកូនចៅ គ្រប់គ្រងគ្រួសារ និងរក្សាភាពរឹងមាំទាំងផ្លូវកាយនិងចិត្តដើម្បីគ្រួសារ ក្នុងអំឡុងពេលស្វាមីបំពេញបេសកកម្មដើម្បីជាតិមាតុភូមិ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ មិនអាចកាត់ផ្តាច់ចេញពីការលះបង់របស់កងកម្លាំងប្រដាប់អាវុធ និងការគាំទ្រដ៏រឹងមាំពីសំណាក់ក្រុមគ្រួសាររបស់ពួកគេបានឡើយ។ ការអត់ធ្មត់ ភាពស្មោះត្រង់ និងការលះបង់ដោយស្ងៀមស្ងាត់របស់ភរិយាកងទ័ព គឺជាកម្លាំងចិត្តដ៏មានតម្លៃ ដែលគួរទទួលបានការគោរព និងការកោតសរសើរ។

ជាមួយគ្នានេះ លោកជំទាវបានលើកទឹកចិត្តដល់បងប្អូនស្ត្រី និងក្រុមគ្រួសារកងទ័ព ឱ្យបន្តរក្សាសាមគ្គីភាពក្នុងគ្រួសារ និងសហគមន៍ ព្រមទាំងខិតខំបង្កើនមុខរបរ និងសកម្មភាពសេដ្ឋកិច្ចគ្រួសារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។

សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងកិច្ចការនារី ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ស្ត្រី និងក្រុមគ្រួសារកងទ័ព ព្រមទាំងការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការរក្សាស្ថិរភាពគ្រួសារ និងការអភិវឌ្ឍសង្គមជាតិ៕

អត្ថបទដែលទាក់ទង

អគារ VVIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ជិតរួចរាល់ ១០០%
2026/11/04 02:49:38 pm        1
សម្តេច ម៉ែន សំអន៖ ទោះបីជាស្ថានភាពពិភពលោកកំពុងរងឥទ្ធិពលពីសង្គ្រាម ក៏សមាគមនារី និង (UNFPA) បានបញ្ចប់ការអនុវត្តគម្រោង៣ឆ្នាំ ប្រកបដោយប្រសិទ្ធិភាព និង​ទទួល​​លទ្ធផល​ជាទីមោទនៈ
2026/11/04 02:37:58 pm        1
សម្ដេចធិបតី៖ ឯកសារ និងផែនទីចងក្រង និងរក្សាទុកដោយបារាំងជាអាវក្រោះការពារទឹកដីកម្ពុជាដោយស្របច្បាប់
2026/11/04 02:29:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគារ VVIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ជិតរួចរាល់ ១០០%

2026/11/04 02:49:38 pm
​សម្តេច ម៉ែន សំអន៖ ទោះបីជាស្ថានភាពពិភពលោកកំពុងរងឥទ្ធិពលពីសង្គ្រាម ក៏សមាគមនារី និង (UNFPA) បានបញ្ចប់ការអនុវត្តគម្រោង៣ឆ្នាំ ប្រកបដោយប្រសិទ្ធិភាព និង​ទទួល​​លទ្ធផល​ជាទីមោទនៈ
2026/11/04 02:37:58 pm
​សម្ដេចធិបតី៖ ឯកសារ និងផែនទីចងក្រង និងរក្សាទុកដោយបារាំងជាអាវក្រោះការពារទឹកដីកម្ពុជាដោយស្របច្បាប់
2026/11/04 02:29:44 pm
​សម្ដេចធិបតី៖ ឯកសារប្រមាណ៨ម៉ឺនកូពី ត្រូវបានបំផ្លាញក្នុងរបបខ្មែរក្រហម
2026/11/04 02:19:01 pm
​សម្ដេធិបតី ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិឱ្យបានឆាប់
2026/11/04 02:10:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/04 09:32:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 06:45:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm