សម្ដេចធិបតី អំពាវនាវសប្បុរសជនបន្តចូលរួមកសាង និងពង្រីកសាលារៀនដល់ពលរដ្ឋបន្ថែមទៀត

2026/11/03 11:50:45 am        79

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងអំពាវនាវដល់សប្បុរសជននានាឱ្យបន្តចូលរួមកសាង និងពង្រីកសាលារៀនបន្ថែមទៀត នៅទូទាំងប្រទេស។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន ៥ខ្នង នៅវិទ្យាល័យទ្រៀល ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ការដោះស្រាយបញ្ហាកំណើនសិស្ស និងកង្វះថ្នាក់រៀន គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលតាំងតែពីអាណត្តិមុនៗក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ចំណែកនៅអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកំពុងបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ជាពិសេសនៅតាមតំបន់ជនបទកំពុងមានកំណើនសិស្សានុសិស្សយ៉ាងច្រើន ដែលបណ្ដាលឱ្យខ្វះខាតថ្នាក់រៀន និងគ្រូបង្រៀន រហូតដល់សាលារៀនខ្លះមានសិស្សរៀនជិត ៨០នាក់ក្នុងមួយថ្នាក់ ដែលត្រូវការការចូលរួមពីសប្បុរសជនក្នុងការពង្រីកសាលារៀននៅតាមជនបទនេះ។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា បច្ចុប្បន្នទោះបីជាគ្រប់ស្រុក-ក្រុងមានវិទ្យាល័យ និងគ្រប់ឃុំ-សង្កាត់ភាគច្រើនមានអនុវិទ្យាល័យក៏ដោយ ប៉ុន្តែដោយសារកំណើនប្រជាជន និងសាលារៀនខ្លះនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យមានសិស្សខ្លះបោះបង់ការសិក្សានៅកម្រិតវិទ្យាល័យ ហេតុនេះទើបត្រូវជំរុញការពង្រីកបន្ថែម។

សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា ជរដ្ឋាភិបាលមានគោលនយោបាយកសាង និងបែងចែកសាលារៀនទៅតាមតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បីពង្រាយសាលាឱ្យបានកាន់តែច្រើន និងជិតប្រជាពលរដ្ឋបំផុត។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា៖«រាជរដ្ឋាភិបាលមិនមានសិទ្ធិហាមឃាត់ឪពុកម្ដាយ អាណាព្យាបាល ឬសប្បុរសជនណាដែលចូលរួមដោយស្ម័គ្រចិត្តក្នុងការជួយអភិវឌ្ឍន៍ និងកសាងសមិទ្ធផលក្នុងសាលារៀននោះទេ ផ្ទុយទៅវិញគឺមានតែការលើកទឹកចិត្តបន្ថែម»។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងថា ការអំពាវនាវនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ ដោយចាត់ទុកថាការវិនិយោគលើការសាងសង់សាលារៀន គឺជាការកសាងធនធានមនុស្សដ៏វែងឆ្ងាយសម្រាប់សង្គមជាតិ៕


អត្ថបទដែលទាក់ទង

បទល្មើសគ្រឿងញៀនកាន់តែមានលក្ខណៈស្មុគស្មាញ ផ្សារភ្ជាប់ជាមួយ Online Scams និង​បទ​ល្មើស​ច្រើន​ទៀត
2026/11/03 01:05:30 pm        1
AOT ចុះសង្កេតការណ៍ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅ​ចំណុច​តំបន់​ច្រកបឹងត្រកួន
2026/11/03 12:50:03 pm        1
សម្ដេចធិបតី ណែនាំក្រសួងអប់រំឱ្យយកចិត្តទុកដាក់ពង្រឹងអំណាននៅថ្នាក់បឋមជំរុញការអានដល់សិស្ស
2026/11/03 12:13:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បទល្មើសគ្រឿងញៀនកាន់តែមានលក្ខណៈស្មុគស្មាញ ផ្សារភ្ជាប់ជាមួយ Online Scams និង​បទ​ល្មើស​ច្រើន​ទៀត

2026/11/03 01:05:30 pm
​AOT ចុះសង្កេតការណ៍ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅ​ចំណុច​តំបន់​ច្រកបឹងត្រកួន
2026/11/03 12:50:03 pm
​អង្គការ IOM៖ ផ្លូវដឹកជញ្ជូននៅច្រកសមុទ្រHormuz នៅតែពុំមានសុវត្ថិភាពខណៈនៅមានគ្រាប់មីន
2026/11/03 12:33:36 pm
​KCNA ៖កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រ ស្របពេលភាពតានតឹងខ្លាំងនៅឧបទ្វីបកូរ៉េ
2026/11/03 12:32:08 pm
​សម្ដេចធិបតី ណែនាំក្រសួងអប់រំឱ្យយកចិត្តទុកដាក់ពង្រឹងអំណាននៅថ្នាក់បឋមជំរុញការអានដល់សិស្ស
2026/11/03 12:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 12:22:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm