សម្ដេចធិបតី ណែនាំក្រសួងអប់រំឱ្យយកចិត្តទុកដាក់ពង្រឹងអំណាននៅថ្នាក់បឋមជំរុញការអានដល់សិស្ស

2026/11/03 12:13:41 pm        135

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់លើការពង្រឹងអំណាននៅកម្រិតបឋមសិក្សា ដើម្បីជំរុញ និងលើកកម្ពស់ការអានរបស់សិស្សានុសិស្សឱ្យកាន់តែមានប្រសិទ្ធភាព។

អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មី និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យទ្រៀល ស្ថិតក្នុងខេត្តកំពង់ធំ។

សម្តេចធិបតីបានសង្កត់ធ្ងន់ ការពង្រឹងអំណានថ្នាក់បឋមពិតជាកិច្ចការសំខាន់ណាស់ក្នុងការពង្រឹងសមត្ថភាពការរៀនរបស់សិស្សនៅក្នុងថ្នាក់រៀនពីថ្នាក់មូលដ្ឋានឡើងទៅ។ សម្ដេចថ្លែងថា «ក្រសួងអប់រំត្រូវតែយកចិត្តទុកដាក់ខ្ពស់លើករណីនេះ ដើម្បីធានាថាកុមារមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការអានតាំងពីចាប់ផ្តើមដំបូង»។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖កុមារដែលរៀននៅកម្រិតបឋមសិក្សា គួរតែរៀនអានសៀវភៅដែលបោះពុម្ពលើក្រដាសជាចម្បង»។

ទាក់ទងនឹងការកម្រិតការប្រើប្រាស់ឌីជីថល សម្ដេច នាយករដ្ឋមន្រ្ដីបានណែនាំឱ្យមានការកំណត់កម្រិតឱ្យបានច្បាស់លាស់សម្រាប់ការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅតាមសាលារៀន ថាតើកម្រិតថ្នាក់ណាខ្លះដែលគួរចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ។

សូមជម្រាបថា ចាប់តាំងពីអាណត្តិមុនៗមក រហូតដល់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជាច្រើនដើម្បីពង្រឹងអំណាន និងការអានរបស់សិស្ស ជាពិសេសនៅកម្រិតថ្នាក់បឋមសិក្សា ក្នុងនោះរួមមាន៖ កម្មវិធីពង្រឹងអំណានផ្តោតលើការជួយឱ្យសិស្សអាចវាស់ស្ទង់ និងអនុវត្តការអានឱ្យត្រូវតាមសូរ និងល្បឿនកំណត់។ បង្កើតវប្បធម៌ និងទម្លាប់នៃការអាន ដើម្បីបណ្ដុះគំនិតឱ្យសិស្សមានភាពស្រឡាញ់ និងចូលចិត្តការអាន៕


អត្ថបទដែលទាក់ទង

កម្ពុជាតែងតែធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពរបស់យោធាថៃក្នុងការកែប្រែស្ថានភាពនៅលើដីជាក់ស្ដែង
2026/11/04 03:02:31 pm       
អគារ VVIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ជិតរួចរាល់ ១០០%
2026/11/04 02:49:38 pm        1
សម្តេច ម៉ែន សំអន៖ ទោះបីជាស្ថានភាពពិភពលោកកំពុងរងឥទ្ធិពលពីសង្គ្រាម ក៏សមាគមនារី និង (UNFPA) បានបញ្ចប់ការអនុវត្តគម្រោង៣ឆ្នាំ ប្រកបដោយប្រសិទ្ធិភាព និង​ទទួល​​លទ្ធផល​ជាទីមោទនៈ
2026/11/04 02:37:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាតែងតែធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពរបស់យោធាថៃក្នុងការកែប្រែស្ថានភាពនៅលើដីជាក់ស្ដែង

2026/11/04 03:02:31 pm
​អគារ VVIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ជិតរួចរាល់ ១០០%
2026/11/04 02:49:38 pm
​សម្តេច ម៉ែន សំអន៖ ទោះបីជាស្ថានភាពពិភពលោកកំពុងរងឥទ្ធិពលពីសង្គ្រាម ក៏សមាគមនារី និង (UNFPA) បានបញ្ចប់ការអនុវត្តគម្រោង៣ឆ្នាំ ប្រកបដោយប្រសិទ្ធិភាព និង​ទទួល​​លទ្ធផល​ជាទីមោទនៈ
2026/11/04 02:37:58 pm
​សម្ដេចធិបតី៖ ឯកសារ និងផែនទីចងក្រង និងរក្សាទុកដោយបារាំងជាអាវក្រោះការពារទឹកដីកម្ពុជាដោយស្របច្បាប់
2026/11/04 02:29:44 pm
​សម្ដេចធិបតី៖ ឯកសារប្រមាណ៨ម៉ឺនកូពី ត្រូវបានបំផ្លាញក្នុងរបបខ្មែរក្រហម
2026/11/04 02:19:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/04 09:32:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 06:45:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm