AOT ចុះសង្កេតការណ៍ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅ​ចំណុច​តំបន់​ច្រកបឹងត្រកួន

2026/11/03 12:50:03 pm        128

នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៨:៤៥នាទីព្រឹកមិញនេះ ក្រុមអ្នក​សម្រប​សម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្រប​សម្រួល​ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បី​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅ​ចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក កង​កម្លាំងយោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពរាយបន្លាលួស ជីកប្រឡាយ ធ្វើ​លេណ​ដ្ឋាន​ថ្មី​ៗ​ជា​បន្តបន្ទាប់ ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពលរដ្ឋ​ស៊ីវិល ការបង្កការភ័យខ្លាច និងការចូលកាន់កា​ប់​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ច្រក​បឹង​ត្រកួន ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ៧៨៧៣នាក់ ស្មើនឹង ១៨៦៩​គ្រួសារ (ក្នុងនោះមានកុមារចំនួន ១៨៤៧នាក់) មិនទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋាន​វិញ​បាននៅឡើយ។

សូមគូសបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕


អត្ថបទដែលទាក់ទង

សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងពិធីសម្ពោធរូបបដិមាព្រះគោ ព្រះកែវ នៅខេត្តឧត្តរមានជ័យ
2026/11/03 01:39:02 pm        1
ប្រធានសមាគម៖ ហ្វ្រង់កូហ្វូនីនឹងនាំយកវប្បធម៌ ផលិតផល និង​សក្តានុពល​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ
2026/11/03 01:35:49 pm        1
ក្រុម AOT-KH ចុះសង្កេតការណ៍ស្ថានភាពនៅតំបន់ដែលយោធាថៃបានដាក់ពង្រាយរថក្រោះចំនួន ២ គ្រឿង នៅចំណុចតំបន់ភូមិជោគជ័យ
2026/11/03 01:28:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងពិធីសម្ពោធរូបបដិមាព្រះគោ ព្រះកែវ នៅខេត្តឧត្តរមានជ័យ

2026/11/03 01:39:02 pm
​ប្រធានសមាគម៖ ហ្វ្រង់កូហ្វូនីនឹងនាំយកវប្បធម៌ ផលិតផល និង​សក្តានុពល​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ
2026/11/03 01:35:49 pm
​ក្រុម AOT-KH ចុះសង្កេតការណ៍ស្ថានភាពនៅតំបន់ដែលយោធាថៃបានដាក់ពង្រាយរថក្រោះចំនួន ២ គ្រឿង នៅចំណុចតំបន់ភូមិជោគជ័យ
2026/11/03 01:28:26 pm
​PATA ផ្តោតលើទីផ្សារទេសចរណ៍រុស្ស៊ី ក្នុងជុំចុងក្រោយ​នៃយុទ្ធនាការ​ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ពិភពលោក
2026/11/03 01:24:19 pm
​Arsenal គ្រោងនាំចូលខ្សែប្រយុទ្ធថ្មីពីររូបនៅខែមករា ខណៈ Arteta កំណត់គោលដៅរួចរាល់
2026/11/03 01:16:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 12:22:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm