Arsenal គ្រោងនាំចូលខ្សែប្រយុទ្ធថ្មីពីររូបនៅខែមករា ខណៈ Arteta កំណត់គោលដៅរួចរាល់

2026/11/03 01:16:19 pm        102

លោក Mikel Arteta អ្នកចាត់ការទូទៅក្រុម Arsenal ចង់ពង្រឹងតំបន់ប្រយុទ្ធរបស់ក្រុមនៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ដើម្បីបន្តការប្រកួតប្រជែងដណ្តើមពានរង្វាន់ទាំងក្នុងស្រុក និងនៅអឺរ៉ុប។

គ្រូបង្វឹកក្រុមកាំភ្លើងធំរូបនេះ បានកំណត់ការនាំចូលខ្សែប្រយុទ្ធដែលមានគុណភាពខ្ពស់ជាអាទិភាពចម្បង ដើម្បីពង្រឹងក្រុមក្នុងគោលបំណងការពារតំណែងជើងឯក Premier League និងប្រជែងដណ្តើមពានរង្វាន់ UEFA Champions League។

កីឡាករ Junior Kroupi របស់ក្រុម Bournemouth គឺជាគោលដៅមួយដែល Arsenal កំពុងចាប់អារម្មណ៍ ប៉ុន្តែក្រុម Bournemouth មិនមានបំណងលក់ខ្សែប្រយុទ្ធរូបនេះនៅខែមករាឡើយ។ លើសពីនេះ Arsenal ក៏អាចប្រឈមនឹងការប្រកួតប្រជែងពីក្លិប Paris Saint-Germain និង Bayern Munich ផងដែរ។

ទន្ទឹមនឹងនេះ Arsenal នៅតែចាប់អារម្មណ៍លើខ្សែបម្រើប្រយុទ្ធស្លាប Kenan Yildiz របស់ក្លិប Juventus។ មានការយល់ឃើញថា លោក Arteta ចាត់ទុកការពង្រឹងតំបន់ប្រយុទ្ធនៅខែមករា ជាកត្តាចាំបាច់ ប្រសិនបើក្រុមចង់បន្តប្រកួតប្រជែងលើពីរសមរភូមិផ្សេងគ្នា។

កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ Arsenal បានព្យាយាមនាំយក Morgan Rogers និងបន្ទាប់មក Vinicius Junior ប៉ុន្តែចុងក្រោយមិនអាចសម្រេចកិច្ចព្រមព្រៀងជាមួយកីឡាករទាំងពីរបានឡើយ។

តាមគម្រោង Arsenal ចង់ពង្រឹងតំបន់ប្រយុទ្ធស្លាបឆ្វេងជាចម្បង ប៉ុន្តែក៏កំពុងស្វែងរកខ្សែប្រយុទ្ធដែលអាចលេងបានច្រើនតំណែងផងដែរ ដើម្បីផ្តល់ជម្រើសកាន់តែច្រើនដល់លោក Arteta។

Arsenal បានចាប់ផ្តើមការពារតំណែងជើងឯក Premier League យ៉ាងល្អ ដោយបច្ចុប្បន្នកំពុងឈរនៅកំពូលតារាង និងមានគម្លាត ៣ ពិន្ទុពីក្រុមតាមពីក្រោយ។ ពួកគេក៏នឹងបន្តការប្រកួតប្រជែងនៅអឺរ៉ុប ដោយត្រូវធ្វើដំណើរទៅជួប Slavia Prague ក្នុងពានរង្វាន់ Champions League នៅយប់ថ្ងៃពុធ។

Arsenal ត្រូវបានគេរំពឹងថានឹងធ្វើការផ្លាស់ប្តូរកីឡាករមួយចំនួនពីជម្រើសដែលបានយកឈ្នះ Liverpool មុនការប្រកួត Champions League នៅថ្ងៃពុធ ខណៈពួកគេនឹងត្រូវជួប Hull City នៅថ្ងៃសៅរ៍៕ អត្ថបទ៖នាង សុភាវុធ

 


អត្ថបទដែលទាក់ទង

Arsenal គ្រោងនាំចូលខ្សែប្រយុទ្ធថ្មីពីររូបនៅខែមករា ខណៈ Arteta កំណត់គោលដៅរួចរាល់
2026/11/03 01:16:19 pm        1
ក្រុម VKH Racing Team គ្រងជើងឯក Class A និង C ក្នុងការប្រណាំងរថយន្ត Off-Road ជើងឯកថ្នាក់ជាតិ ២០២៦
2026/11/03 11:46:59 am        1
ព្រះខ័នរាជ បន្ដទាក់ទាញសន្ទុះអ្នកគាំទ្រខ្លាំង ក្រោយត្រឡប់ទៅប្រើកីឡដ្ឋានស្វាយរៀងវិញ
2026/11/03 11:01:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-អង្គការFAO បង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាចីរភាពសហគមន៍ និងធនធានធម្មជាតិ

2026/11/03 03:13:46 pm
​សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបបដិមា ព្រះគោ ព្រះកែវ នៅខេត្តឧត្តរមានជ័យ
2026/11/03 03:08:21 pm
​គណៈកម្មការធ្វើជំរឿនមន្រ្តី ចាប់ផ្តើមធ្វើជីវមាត្រមន្រ្តីជាក់ស្តែង នៅក្រសួងសង្គមកិច្ច
2026/11/03 02:56:19 pm
​កំពង់ធំ​មានសក្តានុពលខ្ពស់ក្នុងការផលិតស្វាយចន្ទី ខណៈរដ្ឋបាលខេត្ត​ជំរុញ​ការ​ប្រែក្លាយ​ទៅ​ជា​ខេត្ត​កសិ-ឧស្សាហកម្ម
2026/11/03 02:50:00 pm
​ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្នុងរយៈពេល២៧ថ្ងៃ ដំណើររលូនល្អ
2026/11/03 02:33:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 12:22:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm