PATA ផ្តោតលើទីផ្សារទេសចរណ៍រុស្ស៊ី ក្នុងជុំចុងក្រោយ​នៃយុទ្ធនាការ​ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ពិភពលោក

2026/11/03 01:24:19 pm        93

នៅក្នុងដំណើរអនុវត្តយុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក នៅជុំចុងក្រោយនេះ សមាគមទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា នឹងអញ្ជើញទីភ្នាក់ងារទេសចរណ៍ និងអ្នកធ្វើទីផ្សារទេសចរណ៍ធំៗនៅប្រទេសរុស្ស៊ី មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពលទេសចរណ៍កម្ពុជា ស្វែងរកដៃគូសហការ រៀបចំកញ្ចប់ទេសចរណ៍ នាំភ្ញៀវទេសចររុស្ស៊ី មកទស្សនាកម្ពុជា។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា ថ្លែងប្រាប់BTV នៅថ្ងៃទី៣ ខែវិច្ឆិកា នេះថា នេះជាលើកទី៦ ដែលសមាគម PATA និងសមាគមទេសចរណ៍នានាទៀតនៅកម្ពុជា ក្រោមការគាំទ្រពីក្រសួងទេសចរណ៍ រៀបចំយុទ្ធនាការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក ដោយមានការអញ្ជើញ ទីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនអ្នកធ្វើទីផ្សារចំនួន ៦ក្រុមហ៊ុន នៅតាមទីក្រុងផ្សេងៗនៅប្រទេសរុស្ស៊ី មកបំពេញទស្សនៈកិច្ចសិក្សាស្វែងយល់សក្តានុពលទេសចរណ៍កម្ពុជា និងស្វែងរកដៃគូសហការ ចំនួន៧ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែវិច្ឆិកានេះ នឹងត្រៀមរៀបចំព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មទេសចរណ៍CTM 2027 ដែលនឹងមានក្រុមហ៊ុនទេសចរណ៍រុស្ស៊ីជាង១២០ក្រុមហ៊ុនអញ្ជើញចូលរួម ដើម្បីជំរុញការតភ្ជាប់ជើងហោះហើរ និងជំរុញកំណើនទេសចររុស្ស៊ីមកទស្សនាកម្ពុជា។

លោក បណ្ឌិត ធួន ស៊ីណាន បានបន្តថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកឆ្នាំ២០២៦ចំនួន៦លើកនេះ សមាគមPATA បានអញ្ជើញទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ អ្នកធ្វើទីផ្សារទេសចរណ៍ និងអ្នកផលិតមាតិការ ចំនួនសរុបប្រមាណជាង១៤០ក្រុមហ៊ុន មកពីប្រទេសវៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបូរី មីយ៉ាន់ម៉ា ហ្វីលីពីន ចិន ឥណ្ឌា រុស្ស៊ី និងនេប៉ាល់ ជាដើម មកបំពេញទស្សនៈកិច្ចសិក្សាស្វែងយល់សក្តានុពលទេសចរណ៍កម្ពុជា នៅខេត្តសៀមរាប រាជធានីភ្នំពេញ កែប កំពត និងខេត្តព្រះសីហនុ កោះរ៉ុងជាដើម និងការស្វែងរកដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក ដើម្បីរៀបចំផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍ និងជំរុញនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។

តាមរយៈការអនុវត្តយុទ្ធនាការនេះ សមាគមPATA ប្រចាំនៅកម្ពុជា រំពឹងថា នៅក្នុងឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់ខាងមុខទៀត ក្រុមហ៊ុនទេសចរណ៍តាមប្រទេសនានានោះ នឹងមានការនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើន។

សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ដែលធ្វើឡើង នៅជុំទី៦នេះ គឺជាជុំចុងក្រោយ នៅក្នុងឆ្នាំ២០២៦នេះ ហើយនៅឆ្នាំ២០២៧ សមាគមPATA ប្រចាំនៅកម្ពុជា នឹងបន្តរៀបចំចំនួន៣ជុំ ដោយក្នុងមួយជុំៗ នឹងអញ្ជើញក្រុមហ៊ុនទេសចរណ៍ ទីភ្នាក់ទេសចរណ៍ឲ្យបានលើសពី១០០ក្រុមហ៊ុន មកពីជុំវិញពិភពលោក ដើម្បីពង្រីកវិសាលភាពការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

កម្ពុជា-អង្គការFAO បង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាចីរភាពសហគមន៍ និងធនធានធម្មជាតិ
2026/11/03 03:13:46 pm        1
សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបបដិមា ព្រះគោ ព្រះកែវ នៅខេត្តឧត្តរមានជ័យ
2026/11/03 03:08:21 pm        1
គណៈកម្មការធ្វើជំរឿនមន្រ្តី ចាប់ផ្តើមធ្វើជីវមាត្រមន្រ្តីជាក់ស្តែង នៅក្រសួងសង្គមកិច្ច
2026/11/03 02:56:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-អង្គការFAO បង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាចីរភាពសហគមន៍ និងធនធានធម្មជាតិ

2026/11/03 03:13:46 pm
​សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបបដិមា ព្រះគោ ព្រះកែវ នៅខេត្តឧត្តរមានជ័យ
2026/11/03 03:08:21 pm
​គណៈកម្មការធ្វើជំរឿនមន្រ្តី ចាប់ផ្តើមធ្វើជីវមាត្រមន្រ្តីជាក់ស្តែង នៅក្រសួងសង្គមកិច្ច
2026/11/03 02:56:19 pm
​កំពង់ធំ​មានសក្តានុពលខ្ពស់ក្នុងការផលិតស្វាយចន្ទី ខណៈរដ្ឋបាលខេត្ត​ជំរុញ​ការ​ប្រែក្លាយ​ទៅ​ជា​ខេត្ត​កសិ-ឧស្សាហកម្ម
2026/11/03 02:50:00 pm
​ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្នុងរយៈពេល២៧ថ្ងៃ ដំណើររលូនល្អ
2026/11/03 02:33:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 12:22:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm