ប្រធានសមាគម៖ ហ្វ្រង់កូហ្វូនីនឹងនាំយកវប្បធម៌ ផលិតផល និង​សក្តានុពល​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ

2026/11/03 01:35:49 pm        54

ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា ចាត់ទុកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាការ​បង្ហាញ​អំពី​អរិយធម៌ វប្បធម៌ដូរផូរផង់របស់កម្ពុជា និងការនាំយកនូវផលិតផល និងសក្តានុពល​ដ៏​សម្បូរ​បែប​របស់​ប្រទេស សំដៅលើកកម្ពស់មុខមាត់ កិត្តិយស និងកិត្យានុភាពជាតិនៅ លើឆាកអន្តរជាតិ។

បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពី​កិច្ចដំណើរការនៅក្នុងខ្សែ ច្រវាក់ផលិតកម្ម និងការចូលតាំងបង្ហាញផលិតផល នៅក្នុងកិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនីលើកទី២០ នេះថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺជាឱកាស​កម្រ​លើក​ទី១ នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ដែលតាមរយៈ​នេះ​យើង​ត្រូវ​រួម​គ្នា​លើក​កម្ពស់​មុខ​មាត់របស់ប្រទេសជាតិ តាមរយៈការនាំយកនូវវប្បធម៌ ផលិតផល និង​សក្តា​នុពល​ដ៏​សម្បូរ​បែប​ពីប្រទេសរបស់ខ្លួន មកដាក់តាំងបង្ហាញនៅ ក្នុងភូមិហ្វ្រង់កូហ្វូនី ដែលបាន​និង​កំពុង​រៀបចំឱ្យបានច្រើនកុះករ ដែលនេះគឺជាឱកាសដ៏កម្រ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា។

លោកបណ្ឌិត បន្តថា ដើម្បីជំរុញឱ្យផលិតផល ក៏ដូចជាកសិផលរបស់កម្ពុជាឱ្យពិភពលោកបានស្គាល់ និងបានភ្លក្សរស់ជាតិ ផលិតផលខ្មែរ, ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំអស់ គួរចូលរួមតាំងពិព័រណ៍ផលិតផលរបស់ខ្លួនឱ្យបានច្រើនកុះករ នៅក្នុង ភូមិវប្បធម៌ហ្វ្រង់កូហ្វូនី ដែលជាឱកាសដ៏កម្រ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជាដែលមិនធ្លាប់មានពីមុន ដើម្បីផ្សព្វផ្សាយផលិតផលរបស់ ខ្លួនទៅកាន់អន្តរជាតិបន្ថែម ព្រោះព្រឹត្តិការណ៍នេះនឹងក្លាយជាកាលានុវត្តភាព នៃយុទ្ធសាស្ត្រក្នុងការពង្រីកភាពទាក់ទាញ់ទៅដល់ ភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគអន្តរជាតិ ជាពិសេសពីបណ្តាប្រទេសហ្រ្វង់កូហ្វូនីឱ្យមកទស្សនា ការចាប់ដៃគូពាណិជ្ជកម្ម និងការ វិនិយោគនៅកម្ពុជាបន្ថែម ដោយព្រឹត្តិការណ៍នេះនឹងក្លាយជាច្រកផ្លូវសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់បណ្តាប្រទេសហ្វ្រង់កូហ្វូនី ក្នុងការ ឈានជើងចូលមកទីផ្សារតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារមុខវត្តបទុមវតី្ត ក្នុងនោះការរៀបចំព្រឹត្តិការណ៍អម មានមុខងារសំខាន់ៗជាច្រើនដូចជា៖ ទី១- កន្លែងដែល ត្រូវរៀបចំពន្លាជាតិ និងអង្គការ OIF ដែលជាពន្លារបស់ប្រទេសជាសមាជិកទាំងអស់។ ទី២- ភូមិហ្វ្រង់កូហ្វូនីគឺជាកន្លែង ដែលអនុញ្ញតិ ឱ្យប្រទេសជាម្ចាស់ផ្ទះ ប្រទេសសមាជិក និងដៃគូទាំងអស់ អាចប្រើប្រាស់ទីតាំងភូមិហ្វ្រង់កូហ្វូនីជាកន្លែងសិក្ខាសាលា សន្និសីទសារ- ព័ត៌មាន ឬជាកន្លែងពិភាក្សាជាដើម។ ទី៣- ភូមិហ្វ្រង់កូហ្វូនី ក៏ជាកន្លែងឱ្យបណ្តាសហគ្រាសឯកជន និងសហគ្រាសរដ្ឋ របស់កម្ពុជា អាចដាក់តាំងបង្ហាញនូវផលិតផលសំខាន់ៗរបស់ជាតិ ទៅកាន់អន្តរជាតិផងដែរ។ ទី៤- ការរៀបចំសម្តែងសិល្បៈប្រចាំថ្ងៃ របស់ប្រទេស ជាម្ចាស់ផ្ទះ និងក៏ឱ្យអនុញ្ញាតិឱ្យប្រទេសជាសមាជិក នាំយកនូវសិល្បៈសំខាន់ៗឱ្យចូលរួមផងដែរ និងទី៥- ភូមិហ្វ្រង់កូហ្វូនី ក៏ជាកន្លែង បង្ហាញនូវវិស័យម្ហូបអាហាររបស់កម្ពុជា និងប្រទេសជាមិត្តក្នុងក្របខណ្ឌរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជា-អង្គការFAO បង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាចីរភាពសហគមន៍ និងធនធានធម្មជាតិ
2026/11/03 03:13:46 pm        1
សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបបដិមា ព្រះគោ ព្រះកែវ នៅខេត្តឧត្តរមានជ័យ
2026/11/03 03:08:21 pm        1
គណៈកម្មការធ្វើជំរឿនមន្រ្តី ចាប់ផ្តើមធ្វើជីវមាត្រមន្រ្តីជាក់ស្តែង នៅក្រសួងសង្គមកិច្ច
2026/11/03 02:56:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-អង្គការFAO បង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាចីរភាពសហគមន៍ និងធនធានធម្មជាតិ

2026/11/03 03:13:46 pm
​សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបបដិមា ព្រះគោ ព្រះកែវ នៅខេត្តឧត្តរមានជ័យ
2026/11/03 03:08:21 pm
​គណៈកម្មការធ្វើជំរឿនមន្រ្តី ចាប់ផ្តើមធ្វើជីវមាត្រមន្រ្តីជាក់ស្តែង នៅក្រសួងសង្គមកិច្ច
2026/11/03 02:56:19 pm
​កំពង់ធំ​មានសក្តានុពលខ្ពស់ក្នុងការផលិតស្វាយចន្ទី ខណៈរដ្ឋបាលខេត្ត​ជំរុញ​ការ​ប្រែក្លាយ​ទៅ​ជា​ខេត្ត​កសិ-ឧស្សាហកម្ម
2026/11/03 02:50:00 pm
​ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្នុងរយៈពេល២៧ថ្ងៃ ដំណើររលូនល្អ
2026/11/03 02:33:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 12:22:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm