អ្នកសារព័ត៌មានជិត ១ពាន់នាក់ចុះឈ្មោះយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា

2026/11/03 01:54:27 pm        111

ភ្នំពេញ៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត ១ពាន់នាក់ បានចុះឈ្មោះចូលរួមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ដើម្បីធានាឱ្យការផ្សព្វផ្សាយព្រឹត្តិការណ៍អន្តរជាតិនេះប្រព្រឹត្តទៅដោយរលូន ក្រសួងព័ត៌មានបានត្រៀមរៀបចំមជ្ឈមណ្ឌលព័ត៌មាន និងសម្ភារៈបច្ចេកទេសចាំបាច់គ្រប់គ្រាន់ ព្រមទាំងសហការជាមួយទូរទស្សន៍បារាំងក្នុងការផលិត និងផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះទៅកាន់ពិភពលោក។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី  បានបញ្ជាក់ថា កម្ពុជាសម្តែងនូវមោទនភាពជាតិយ៉ាងក្រៃលែង ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។ នៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះនឹងឈានចូលមកដល់។ បច្ចុប្បន្ន គណៈកម្មាការជាតិរៀបចំកិច្ចប្រជុំកំពូលនេះ កំពុងតែញាប់ដៃញាប់ជើងយ៉ាងខ្លាំងក្នុងការត្រៀមលក្ខណៈគ្រប់ផ្នែក ដើម្បីធានាឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ឯកឧត្តម បានបន្តថា គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ មានគណៈប្រតិភូចំនួន ៧៨ ហើយដែលបានបញ្ជាក់ជាផ្លូវការថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ ក្នុងនោះ មានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ២១រូប នឹងអញ្ជើញមកចូលរួមដោយផ្ទាល់។ ចំណែក អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះសរុបចំនួន ៩៦២នាក់។ ក្នុងនោះ មានអ្នកសារព័ត៌មានអន្តរជាតិចំនួន ៣២០នាក់ មកពី ១៣៥ ស្ថាប័នជុំវិញពិភពលោក ហើយចំនួននេះត្រូវបានរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី​បញ្ជាក់ទៀតថា ជាមួយគ្នានេះ កម្ពុជាក៏បានសហការជាមួយទូរទស្សន៍បារាំងមួយ ដើម្បីផលិត​ព័ត៌មាន និងធ្វើការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះផងដែរ។ ក្នុងឱកាសនេះ ក្រសួងព័ត៌មានបានអំពាវនាវដល់អ្នកសារព័ត៌មានជាតិទាំងអស់ ឱ្យរួសរាន់មកចុះឈ្មោះចូលរួមយកព័ត៌មាន ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា នេះជាលើកទីមួយហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលកិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៦ ក្រោម «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ព្រឹត្តិការណ៍នេះធ្វើឡើងបន្ទាប់ពីរយៈពេល ២៩ឆ្នាំ ដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីធ្លាប់បានរៀបចំឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីឆ្នាំ១៩៩៧ នៅប្រទេសវៀតណាម។ គួររំលឹកផងដែរថា កិច្ចប្រជុំកំពូលលើកទី១៩ មុននេះ គឺបានប្រព្រឹត្តទៅកាលពីឆ្នាំ២០២៤ នៅប្រទេសបារាំង៕ អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

សម្តេចធិបតីណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧
2026/11/03 03:17:23 pm        1
កម្ពុជា-អង្គការFAO បង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាចីរភាពសហគមន៍ និងធនធានធម្មជាតិ
2026/11/03 03:13:46 pm        1
សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបបដិមា ព្រះគោ ព្រះកែវ នៅខេត្តឧត្តរមានជ័យ
2026/11/03 03:08:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតីណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧

2026/11/03 03:17:23 pm
​កម្ពុជា-អង្គការFAO បង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាចីរភាពសហគមន៍ និងធនធានធម្មជាតិ
2026/11/03 03:13:46 pm
​សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបបដិមា ព្រះគោ ព្រះកែវ នៅខេត្តឧត្តរមានជ័យ
2026/11/03 03:08:21 pm
​គណៈកម្មការធ្វើជំរឿនមន្រ្តី ចាប់ផ្តើមធ្វើជីវមាត្រមន្រ្តីជាក់ស្តែង នៅក្រសួងសង្គមកិច្ច
2026/11/03 02:56:19 pm
​កំពង់ធំ​មានសក្តានុពលខ្ពស់ក្នុងការផលិតស្វាយចន្ទី ខណៈរដ្ឋបាលខេត្ត​ជំរុញ​ការ​ប្រែក្លាយ​ទៅ​ជា​ខេត្ត​កសិ-ឧស្សាហកម្ម
2026/11/03 02:50:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 12:22:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm