ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្នុងរយៈពេល២៧ថ្ងៃ ដំណើររលូនល្អ

2026/11/03 02:33:26 pm        103

ក្នុងរយៈពេល២៧ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ បានប្រ​​​ព្រឹ​​​ត្តិទៅដោយរលូនល្អ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ហេង ស៊ីឡេង សមាជិក​គណៈកម្មាធិការ​ជាតិ​រៀ​​បចំការបោះឆ្នោត (គ.ជ.ប)។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បាន​រៀ​​​​​បចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការ នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ តាមឃុំ សង្កាត់ លទ្ធផលបណ្តោះអាសន្ន នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងបញ្ហាប្រឈម​ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត​។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហេង ស៊ីឡេង សមាជិក គ.ជ.ប ដោយ​មានការចូលរួមពីភាគីពាក់ព័ន្ធនានាស្ថិតនៅទីស្ដីការ គ.ជ.ប រាជធានីភ្នំពេញ។

នៅ​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ហេង ស៊ីឡេង សមាជិក គ.ជ.ប បានថ្លែងថា ក្នុងរយៈពេល២៧ថ្ងៃ នៃកា​​​​រពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកនេះ គ.ជ.ប បានកត់សម្គាល់ឃើ​​ញថា៖ មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមចុះឈ្មោះបោះឆ្នោត បានអនុវត្តយ៉ាងត្រឹមត្រូវតា​​មច្បា​​ប់ បទបញ្ជា និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការ នៃការពិនិត្យ​​បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅរលូនល្អ។

រីឯគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងគណៈ​​បញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត បានរៀបចំកម្លាំងការពារគោលដៅសំខាន់ៗ ជាពិសេសតាមការិ​​យាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ដោយប្រើកម្លាំងនគរបាលការពារចំនួន ២នាក់ ក្នុងមួយការិយាល័យ។ ជារួមគិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកានេះ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស បានប្រព្រឹត្តទៅក្នុងសភាពការណ៍សន្តិសុ​​ខ ​​សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែងផ្សេងៗ ហើយគ្រប់ភាគីពាក់ព័ន្ធបានចូលរួមអនុវត្តតាមភារកិច្ចរៀងៗខ្លួន។

គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ/សង្កាត់ ទូទាំងប្រ​​ទេ​​ស​​​​​​កម្ពុជា មានរយៈពេល៥៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២​​០​​​២​​៦​​​​​។​​

បើតាមលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០​​​​​​​​៧​​ខែតុលា រហូតដល់ថ្ងៃទី០២ខែវិច្ឆិកាម្សិលមិញ មានដូចជា៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំ​​នួន​​ជាង៣សែននាក់, អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង១២ម៉ឺ​​​ន​នាក់, អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិមានចំនួនជិត១លាននាក់, អ្នកដែលបានមកធ្វើប​​​ច្ចុប្បន្ន​ភាពទិន្នន័យជីវមាត្រមានចំនួនជិត១លាននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មា​​​​នចំនួនជាង២០ម៉ឺននាក់៕ អត្ថបទ៖ទូច សោភ័ណ

 

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់វប្បធម៌៖ «កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា»
2026/11/03 03:45:07 pm        1
IMF ប្រកាស​បន្តគាំទ្រកម្ពុជាលើការពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែរឹងមាំ និងជឿទុកចិត្តបាន
2026/11/03 03:26:10 pm        1
កម្ពុជា-ដាណឺម៉ាក ពិភាក្សាត្រៀមអបអរខួប ៦០ឆ្នាំនៃចំណងការទូតប្រទេស​ទាំងពីរនៅឆ្នាំ២០២៧
2026/11/03 03:25:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋប៉ាឡេស្ទីនវិលត្រឡប់ទៅទីក្រុង Hebron វិញ ក្រោយកងទ័ពអ៊ីស្រាអែលដកខ្លួនចេញ

2026/11/03 04:26:09 pm
​ប្រមុខការពារជាតិអារ៉ាប៊ីសាអ៊ូឌីត និងអាមេរិក ពិភាក្សាពីការវាយប្រហាររបស់​​ក្រុមហ៊ូទី និងភាពតានតឹងក្នុងតំបន់
2026/11/03 04:24:17 pm
​យោធាអ៊ីរ៉ង់ព្រមានអាមេរិកពីការឆ្លើយតបកាន់តែខ្លាំងក្លាចំពោះសកម្មភាពឈ្លានពាន
2026/11/03 04:22:33 pm
​ព្យុះស៊ីក្លូន Murasu បោកបក់ដល់ដីគោកលើឆ្នេរភាគខាងកើតប្រទេសឥណ្ឌា ខណៈអាជ្ញាធរជម្លៀសប្រជាជនរាប់ពាន់នាក់
2026/11/03 04:20:10 pm
​មេដឹកនាំ​កំពូលអ៊ីរ៉ង់ លោក Khamenei ផ្តល់អំណាចដល់រដ្ឋាភិបាលឱ្យ​ចរចា ជុំវិញបញ្ហាសង្គ្រាម
2026/11/03 04:18:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 12:22:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 03:35:24 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm