IMF ប្រកាស​បន្តគាំទ្រកម្ពុជាលើការពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែរឹងមាំ និងជឿទុកចិត្តបាន

2026/11/03 03:26:10 pm        75

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយបច្ចេកទេសលើការងារសំខាន់ៗ ការ កៀរគរចំណូល យុទ្ធសាស្ត្របែងចែក និងគ្រប់គ្រងចំណាយរយៈពេលមធ្យមជាដើម ដើម្បីរួមចំណែកក្នុងការពង្រឹងសមត្ថភាព ធនធាន មនុស្សលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែរឹងមាំ និងជឿទុកចិត្តបាន។

លោក Kenichiro Kashiwase ប្រធានបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅក្នុងកិច្ចពិភាក្សាការងារ រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកបានលើកឡើងអំពីស្ថានភាព​សេដ្ឋកិច្ចសកល​បន្ដមាន​ភាពធន់ ក្នុងស្ថានភាព​មិន​ប្រាកដ​ប្រជា និង​ការ​កើន​ឡើង​អតិផរណាជា​សកល ព្រម​ទាំង​កត់​សម្គាល់ថាកំណើន​​សេដ្ឋកិច្ច​កម្ពុជា​នៅ​រក្សាបាន​ភាពធន់ គាំទ្រ​ដោយ​វិស័យ​នាំចេញ ។

លោក Kenichiro បានលើកឡើងអំពីសារៈសំខាន់​នៃ​សុចរិតភាពនៃវិស័យ​ហិរញ្ញវត្ថុ និងការប្តេជ្ញារបស់មូលនិធិរូបិយវត្ថុ អន្តរជាតិ ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយបច្ចេកទេសលើការងារសំខាន់ៗ ឆ្លើយតបនឹងតម្រូវការជាក់ស្តែង រួមមាន៖ ការកៀរគរចំណូល, យុទ្ធសាស្ត្របែងចែក និងគ្រប់គ្រងចំណាយរយៈពេលមធ្យម (MTEAMS) និងការគ្រប់គ្រងទ្រព្យ និម្មិត (Virtual asset​​ management) និងការងារសំខាន់ៗផ្សេងទៀត ដែលនឹងរួមចំណែកក្នុងការពង្រឹងសមត្ថភាព ធនធានមនុស្ស លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែរឹងមាំ និងជឿទុកចិត្តបាន។

 ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងអំពីការវាយ តម្លៃឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនក្នុងអត្រាប្រមាណ ៤,០% ក្នុងឆ្នាំ២០២៦ និង ៤,៨% ក្នុងឆ្នាំ២០២៧, ដែលជាកំណើនមួយទាបជាងការវាយតម្លៃពី​ដើមឆ្នាំ។ កំណើនទាបជាងការវាយតម្លៃកន្លងទៅនេះ គឺដោយសារការ ទទួលរងនូវផលប៉ះពាល់ក្នុងទំហំធំជាងការរំពឹងទុកលើបញ្ហាផ្ទួនៗគ្នា ពោលគឺសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការកើនឡើងថ្លៃប្រេង ឥន្ធនៈ, ការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ, ដែលបានទាញទម្លាក់កំណើន វិស័យសំខាន់ៗមួយចំនួនពិសេសវិស័យកសិកម្ម សំណង់-អចលនទ្រព្យ និងទេសចរណ៍ និងសេវាកម្មគាំទ្រផ្សេងទៀត ។ ទន្ទឹមគ្នានេះ, វិស័យកសិកម្ម ក៏ទទួលរងផលប៉ះពាល់ថែមមួយកម្រិតទៀតពីឥទ្ធិពល El Niño ពិសេសលើផ្ទៃដីបង្កបង្កើនផល ដែលនឹងជះឥទ្ធិពល ជាអវិជ្ជមានមកលើសមត្ថភាពផលិតកម្ម ។ ទោះ​បីជា​យ៉ាង​ណា, វិស័យបម្រើការនាំចេញ តួយ៉ាងវិស័យកាត់ដេរ និងកម្មន្តសាលមិន មែនកាត់ដេរ រំពឹងថានឹងនៅបន្តរក្សាបានកំណើនល្អ ដែលបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៧ ជារួម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្ថែមថា កម្ពុជា​​បាននិងកំពុងបន្សាំខ្លួនជាមួយនឹងភាពមិនប្រាកដប្រជា និងការណ៍ ដែលកម្ពុជាទទួលរងនូវផលប៉ះពាល់ ដែលបន្តសាយភាយពីពហុវិបត្តិផ្ទួនៗ ។ ក្នុងបរិការណ៍នេះ, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ ដែលមានជាអាទិ៍ យន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួនដូចជា ប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួន សំដៅចូលរួមកាត់ បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បាន​គូស​បញ្ជាក់ពី​ការ​ផ្លាស់ប្ដូរជំហរគោលនយោបាយហិរញ្ញវត្ថុសារធារណៈកម្ពុជា ទៅ​ប្រកាន់យក“ជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គាំពារកំណើនចំគោលដៅ ក្នុងគោលដៅបន្តរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងទ្រទ្រង់កំណើនក្នុងរយៈពេលមធ្យម”៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់វប្បធម៌៖ «កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា»
2026/11/03 03:45:07 pm        1
IMF ប្រកាស​បន្តគាំទ្រកម្ពុជាលើការពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែរឹងមាំ និងជឿទុកចិត្តបាន
2026/11/03 03:26:10 pm        1
កម្ពុជា-ដាណឺម៉ាក ពិភាក្សាត្រៀមអបអរខួប ៦០ឆ្នាំនៃចំណងការទូតប្រទេស​ទាំងពីរនៅឆ្នាំ២០២៧
2026/11/03 03:25:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋប៉ាឡេស្ទីនវិលត្រឡប់ទៅទីក្រុង Hebron វិញ ក្រោយកងទ័ពអ៊ីស្រាអែលដកខ្លួនចេញ

2026/11/03 04:26:09 pm
​ប្រមុខការពារជាតិអារ៉ាប៊ីសាអ៊ូឌីត និងអាមេរិក ពិភាក្សាពីការវាយប្រហាររបស់​​ក្រុមហ៊ូទី និងភាពតានតឹងក្នុងតំបន់
2026/11/03 04:24:17 pm
​យោធាអ៊ីរ៉ង់ព្រមានអាមេរិកពីការឆ្លើយតបកាន់តែខ្លាំងក្លាចំពោះសកម្មភាពឈ្លានពាន
2026/11/03 04:22:33 pm
​ព្យុះស៊ីក្លូន Murasu បោកបក់ដល់ដីគោកលើឆ្នេរភាគខាងកើតប្រទេសឥណ្ឌា ខណៈអាជ្ញាធរជម្លៀសប្រជាជនរាប់ពាន់នាក់
2026/11/03 04:20:10 pm
​មេដឹកនាំ​កំពូលអ៊ីរ៉ង់ លោក Khamenei ផ្តល់អំណាចដល់រដ្ឋាភិបាលឱ្យ​ចរចា ជុំវិញបញ្ហាសង្គ្រាម
2026/11/03 04:18:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 12:22:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 03:35:24 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm