ទីផ្សារ​ដ៏​ពេញ​និយម​នៅ​ទីក្រុង Kharkiv បើក​ឡើងវិញ​ បន្ទាប់ពី​ការឡោមព័ទ្ធ​ជាច្រើន​សប្តាហ៍​

2022/05/23 09:55:00 pm        1.6 K

​អ៊ុយក្រែន៖ ជីវិត​កំពុង​វិល​មករក​ប្រក្រតីភាព​វិញ​បន្តិច​ម្ដងៗ​ក្នុង​ទីក្រុង Kharkiv ជាទី​ក្រុង​ធំ​ទី​ពីរ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រង​សម្ពាធ​នៃ​សង្គ្រាម​ជាច្រើន​ខែ​។​ កងកម្លាំង​រុស្ស៊ី​បាន​រុល​ទៅកាន់​ទីក្រុង Kharkiv ពី​ព្រំដែន​ក្បែរ​នោះ​ទៅ​ភាគ​ខាងជើង ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​វាយ​លុក​ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​ឡោម​ព័ទ្ធ និង​ដណ្តើម​យក​ទីក្រុង​នេះ​។

ប៉ុន្តែ​ការ​វាយ​លុក​ប្រឆាំង​របស់​អ៊ុយ​ក្រែ​ន​ដែល​ទទួល​បាន​ជោគជ័យ​ កាលពីដើម​ខែ​ឧសភា​បាន​បញ្ចប់​ការ​បាញ់​ផ្លោង ហើយ​បាន​រុញច្រាន​ទាហាន​រុស្ស៊ី​ឲ្យ​ដកថយ​។ បច្ចុប្បន្ននេះ ខណៈ​សង្គ្រាម​ខិត​ជិត​ដល់​ខួប​បី​ខែ​របស់ខ្លួន ទីក្រុង​នេះ​លែង​ជា​គោលដៅ​ដោយ​ការបាញ់​ផ្លោង​ឥតឈប់ឈរ​ទៀតហើយ​។​ ​នេះ​មានន័យថា ​ជីវិត​នៅ​ទីក្រុង Kharkiv ទីបំផុត​អាច​ត្រឡប់​មក​រក​ប្រក្រតីភាព​វិញ​បាន ហើយ​គ្មានកន្លែង​ណា​លើស​ពី​ទីផ្សារ​ដ៏​ពេញ​និយម​មួយ​ក្នុង​ទីក្រុង​នោះ​ទេ​។​ ​ទីផ្សារ​នេះ​សំបូរ​ទៅ​ដោយ​វត្ថុ​បុរាណ និង​វត្ថុ​អនុស្សាវរីយ៍​ពី​អតីតកាល​ នៅ​ពេល​ដែល​អ៊ុយ​ក្រែ​ន​ជាផ្នែក​មួយ​នៃ​សហភាពសូវៀត​។​

​ក្នុងអំឡុងពេល​ប៉ុន្មាន​សប្តាហ៍​នៃ​ការបាញ់​ផ្លោង​ខ្លាំង អ្នកលក់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ហ៊ាន​ចេញ​មក​ដាក់​ទំនិញ​លក់ ហើយ​មានតែ​អ្នកដើរ​ទិញ​ឥវ៉ាន់​ពីរ​បីនាក់​ប៉ុណ្ណោះ​ដែល​បានមក​ផ្សារ​នេះ​។​ ​ប៉ុន្តែ​ពេលនេះអាជីវកម្ម​កំពុង​ចាប់ផ្តើម​កើន​ឡើង​វិញ ខណៈ​ដែល​មនុស្ស​កាន់តែ​ច្រើន​មាន​អារម្មណ៍ថា ​វា​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ក្នុង​ការ​ចេញ​ប្រកបមុខរបរ​។​ អ្នកលក់​នៅ​ទីផ្សារ​បាន​និយាយ​ថា ​បន្តិច​ម្ដងៗ​ទីក្រុង​នេះ​កំពុង​ដំណើរការ​ឡើងវិញ ហើយ​អ្វីៗ​ក៏​ត្រលប់​មក​ធម្មតា​វិញ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm