កម្ពុជា​នឹង​ក្លាយ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ពី​ឆ្នាំ​២០២២

2021/04/27 09:59:58 am        144

ស៊ីហ្គេម៖ គិត​ត្រឹម​ពេលនេះ​នៅសល់​ជាង​ ២​ឆ្នាំ​ទៀត ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ស៊ី​ហ្គេម ២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ចូល​មកដល់​។​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ឯកឧត្ដម ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣ (CAMS​O​C) ​បាន​លើក​ឡើង​ថា ឯកឧត្ដម​ក៏ដូចជា​កម្ពុជា នឹង​ក្លាយ​ជា​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​ចាប់ពី​ឆ្នាំ​២០២២ ​ដល់​ឆ្នាំ​២០២៣​។

​ឯកឧត្ដម​ក្នុងនាម​ប្រធាន​តំបន់ នឹង​ខិតខំ​ប្រឹងប្រែង​រួម​ជាមួយ​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្ដេជ្ញា​យក​អស់កម្លាំង​កាយ​ចិត្តដឹកនាំ​អង្គការ​កីឡា​តំបន់​មួយ​នេះ ​ឲ្យ​ទទួល​បាន​និរន្តរភាព​ការងារ​គ្រប់គ្រង​ដឹកនាំ​កីឡា ពិសេស​ក្នុង​បេសកកម្ម​ជំរុញ​ការ​​អភិវឌ្ឍ​ចលនា​អូឡាំពិក​ក្នុង​តំបន់ និង​ជួយ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ ឲ្យទទួល​បាន​ជោគជ័យ​។​ សូម​ជម្រាប​ជូន​ថា ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន គឺជា​ចលនា​អូឡាំពិក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​បាន​បង្កើត​ឡើង​នា​ឆ្នាំ​១៩៥៩ ក្នុង​នោះ​កម្ពុជា​ជា​ប្រទេស​ស្ថាបនិក​មួយ ចំណោម​ប្រទេស​ស្ថាបនិក​ទាំង​៦ រួមមាន​ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​កម្ពុជា​។ ប៉ុន្តែ​ក្នុង​ចំណោម​ប្រទេស​ស្ថាបនិក​ទាំងនោះ មានតែ​កម្ពុជា​មួយ​គត់​ដែល​មិន​ធ្លាប់​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​៕

​អត្ថបទ​៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm