បញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្រប​តាម​ផែន​ការ​របស់​រាជរដ្ឋាភិបាល

2026/11/04 10:22:21 am        746

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និង​ជា​អគ្គ​លេខា​ធិការ​នៃ​គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានឲ្យដឹងថា កងទ័ពជើងទឹក​ជ្រើស​រើស​ពលនាវិក​ថ្មី​ចំនួន​៥០០​នាក់ ឲ្យបំពេញក្របខណ្ឌឲ្យកងទ័ពជើងទឹក ស្របទៅតា​ម​ផែន​ការ​របស់​រាជ​រដ្ឋាភិបាល ​ក្រសួងការពារជាតិ និងអគ្គ បញ្ជាការ ហើយខណៈ​ការ​ជ្រើសរើស​នេះ​ក៏​ដើម្បី​បង្កើន​សមត្ថភាព​បន្ថែ​មទៀតសម្រាប់កងទ័ពជើងទឹកផងដែរ។

ថ្លែងនៅក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលពលនាវិកថ្មី កងទ័ព​ជើង​ទឹ​ក​ឆ្នាំ​២០២៦ សម្ពោធដាក់ឲ្យប្រើប្រាស់ អគារស្នាក់នៅសម្រាប់សិក្ខាកាមមួយខ្នង និង​បញ្ចុះ​បឋម​សិលា អគារស្នាក់នៅសិក្ខាកាមមួយខ្នង នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​នោះ ​ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក និង​អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពទៅតាមផែនការរបស់ប្រមុខ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​អគ្គ​បញ្ជាការ​នោះ​ហើយ​បន្ទាប់​ពី​ជ្រើស​រើសនាវិកថ្មីទាំង​នេះ​ក៏​បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​ឲ្យមា​ន​សមត្ថភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានជំនាញច្បាស់លាស់ និងយល់ដឹង​នូវ​ជំនាញ​មូល​ដ្ឋាន​យោធា ដើម្បីក្លាយខ្លួនជាយោធិនអាជីព នៃកងយោធពលខេមរភូមិន្ទ ជាពិសេសនាវិកភាព ដែល​មានសមត្ថភាពពេញលេញរបស់កងទ័ពជើងទឹក។

ក្នុងឱកាសបើកវគ្គហ្វឹកហ្វឺននោះដែរ ឧត្តមនាវីឯក ទៀ សុខា ក៏បានក្រើន​រំលឹក​ទៅ​នាវិកថ្មី​ទាំង​នោះ​ផង​ដែរថា ត្រូវចេះស្រលាញ់រាប់អានគ្នា ចេះជួយមិត្តរួមជំនាន់ ត្រូវតស៊ូអំណត់​គ្រប់​កាលៈទេសៈពេលកំពុង ហ្វឹកហ្វឺន ត្រូវមានសាមគ្គីភាពល្អ និងត្រូវ​គោរព​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ច្បាប់​លក្ខន្តិកៈ បទវិន័យទូទៅ និងសណ្តាប់ធ្នាប់របស់កងយោធពលខេមភូមិន្ទ ដោយ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ ហ្វឹកហ្វឺនទាំងនៅក្នុងថ្នាក់ និងនៅទីលាន ដើម្បីលត់ដំខ្លួនឲ្យក្លាយជាយោធិនឆ្នើម និង​ជា​អ្នក​បន្តវេន ជាពិសេសបំផុតនោះគឺ ត្រូវមានឆន្ទៈស្មោះត្រង់ចំពោះជាតិមាតុភូមិ លើក​កម្ពស់​មន​សិការ​ស្នេហាជាតិ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ដោយត្រូវការ​ពាររាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ការពារបូរណភាពទឹកដី និងសន្តិភាពឲ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។

ជាមួយ​គ្នា​នោះដែរ ឧត្តមនាវីឯក ទៀ សុខា ក៏បានលើកឡើងផងដែរថា កងទ័ពជើង​ទឹក​ក៏​បាន​ប្តេជ្ញា​ចិត្ត​ អនុវត្តយ៉ាងម៉ឺងម៉ាត់ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​អគ្គបញ្ជា ការក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន និងហ៊ាន​ពលីកម្ម​គ្រប់​បែប​យ៉ាង ក្នុងការ ការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​ការពារឲ្យបានរឹងមាំ នូវ ដែនទឹក កោះ ឆ្នេរ និងរាល់បណ្តាភូមិសាស្រ្តពាក់ព័ន្ធដទៃទៀត ដែល​ថ្នាក់​លើបានកំណត់ ក្នុងស្មារតីទទួល សុខស្រូវខ្ពស់បំផុតផងដែរ៕ អត្ថបទ បាន ចក់

 

អត្ថបទដែលទាក់ទង

អាវុធហត្ថរាជធានីជួបសំណេះសំណាលបេក្ខជន ២៩២នាក់​មុន​ត្រូវ​ទៅ​ពិនិត្យ​កាយ​សម្បទា​ចូល​ហ្វឹក​ហ្វឺន​កាតព្វ​កិច្ចយោធា
2026/11/04 10:54:43 am        1
កម្ពុជារៀបចំពិធីឆ្លងព្រះភូមិនៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បី​ត្រៀម​លក្ខណៈ​ទទួល​ស្វាគមន៍​ប្រតិភូ​ចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០
2026/11/04 10:45:31 am        1
បញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្រប​តាម​ផែន​ការ​របស់​រាជរដ្ឋាភិបាល
2026/11/04 10:22:21 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មិនបង្អង់យូរ! ភ្នំពេញក្រោន ហ្វឹកហាត់ភ្លាមក្រោយទៅដល់ហុងកុងត្រៀមជួប Kitchee ស្អែកនេះ

2026/11/04 11:48:53 am
​អ្នកជិះកង់ជាង ៥០០នាក់ ត្រៀមចូលរួមជិះកង់អបអរទិវាបុណ្យឯករាជ្យជាតិ និងភូមិហ្វ្រង់កូហ្វូនី ចុងសប្ដាហ៍នេះ
2026/11/04 11:32:11 am
​អាវុធហត្ថរាជធានីជួបសំណេះសំណាលបេក្ខជន ២៩២នាក់​មុន​ត្រូវ​ទៅ​ពិនិត្យ​កាយ​សម្បទា​ចូល​ហ្វឹក​ហ្វឺន​កាតព្វ​កិច្ចយោធា
2026/11/04 10:54:43 am
​កម្ពុជារៀបចំពិធីឆ្លងព្រះភូមិនៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បី​ត្រៀម​លក្ខណៈ​ទទួល​ស្វាគមន៍​ប្រតិភូ​ចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០
2026/11/04 10:45:31 am
​បញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្រប​តាម​ផែន​ការ​របស់​រាជរដ្ឋាភិបាល
2026/11/04 10:22:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/04 09:32:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 06:45:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm