សម្ដេចធិបតី៖ ក្នុងបរិបទពិភពលោកបោះជំហានលឿនទៅមុខកម្ពុជា​​បានធ្វើកំណែទម្រង់​លើវិស័យជា​ច្រើន​​

2026/11/04 01:45:52 pm        89

​សម្ដេច​មហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅក្នុងបរិបទដែលពិភពលោកកំពុងបោះជំហានលឿនចូលទៅក្នុងបរិវត្តឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ច សង្គមឌីជីថល ជាមួយនឹងការវិវត្តដ៏ស្មុគស្មាញនៃភូមិសាស្រ្ដនយោបាយ និងភូមិសាស្រ្ដសេដ្ឋកិច្ច, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដែលមានគោលបំណងចំបង និងយូរអង្វែង សំដៅលើការកសាង និងការពង្រឹងរដ្ឋ និងជាតិរបស់កម្ពុជា។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បានថ្លែង​បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយ​សត​វត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើក​កម្ពស់​អត្តសញ្ញាណជាតិ» នៅព្រឹកថ្ងៃ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ការ​បញ្ជាក់​របស់​សម្ដេច​ធិបតីថា «ក្នុងបរិបទពិភពលោកបោះជំហានលឿនទៅមុខ កម្ពុជាបានធ្វើកំណែទម្រង់លើវិស័យជាច្រើន» គឺជាការលើកឡើងដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យទាន់សភាពការណ៍សកលលោក។

សម្ដេច​ធិបតីបានបន្តថា នៅក្នុងដំណើរនៃការ​កសាងរដ្ឋ រាជរដ្ឋាភិបាលក៏បាននិងកំពុង​រៀបចំ និងការ​អនុវត្ត​ការ​កែទម្រង់ពង្រឹង​ប្រព័ន្ធច្បាប់ និងវិធានគតិយុត្តសម្រាប់គ្រប់គ្រង​ប្រទេស ព្រមទាំង​កំពុងរៀបចំ និងអនុវត្ត​ការ​កែទម្រង់ និងលើកកម្ពស់​សមត្ថភាព ប្រសិទ្ធភាពស្ថាប័ន ប្រព័ន្ធការងារដើម្បីឱ្យរដ្ឋអាច​បំពេញបេសកកម្ម និងមុខងារ​របស់ខ្លួន​ប្រកបដោយស័ក្ដិសិទ្ធិភាព​ ដូចជា​ការការពារអធិបតេយ្យ បូរណភាពទឹកដី ការ​រក្សា​ស្ថិរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គម ការ​អភិវឌ្ឍសង្គមសេដ្ឋកិច្ច ការផ្ដល់សេវាសាធារណៈ និងការ​អភិវឌ្ឍមូលធនមនុស្សជាដើម។

សូមជម្រាបថា កំណែទម្រង់គន្លឹះៗដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការ​ដឹកនាំដោយសម្ដេច​ធិបតី កំពុងរុញច្រានយ៉ាងខ្លាំងក្លា ក្នុងនោះរួមមាន​ ការ​ធ្វើ​កំណែទម្រង់រដ្ឋបាលសាធារណៈ៖ តាមរយៈការពង្រឹងសមត្ថភាព មន្ត្រីរាជការ ការដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ (E-Government) និងការលុបបំបាត់ភាពស៊ាំញ៉ាំមិនចាំបាច់។ ការធ្វើ​កំណែទម្រង់វិស័យអប់រំ និងកាយសម្បទា៖ ការពង្រឹងគុណភាពអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ឧត្តមសិក្សា និងការផ្ដោតលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ការ​ធ្វើ​កំណែទម្រង់វិស័យសុខាភិបាល៖ ការពង្រីកវិសាលភាពនៃមូលនិធិសមធម៌សុខាភិបាល និងការលើកកម្ពស់គុណភាពសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមូលដ្ឋាន។ ការធ្វើ​កំណែទម្រង់ប្រព័ន្ធយុត្តិធម៌៖ ការដោះស្រាយភាពមិនប្រក្រតី និងការជំរុញយុទ្ធនាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កើនទំនុកចិត្តពីសាធារណជន និងវិនិយោគិនជាដើម​៕


អត្ថបទដែលទាក់ទង

អគារ VVIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ជិតរួចរាល់ ១០០%
2026/11/04 02:49:38 pm        1
សម្តេច ម៉ែន សំអន៖ ទោះបីជាស្ថានភាពពិភពលោកកំពុងរងឥទ្ធិពលពីសង្គ្រាម ក៏សមាគមនារី និង (UNFPA) បានបញ្ចប់ការអនុវត្តគម្រោង៣ឆ្នាំ ប្រកបដោយប្រសិទ្ធិភាព និង​ទទួល​​លទ្ធផល​ជាទីមោទនៈ
2026/11/04 02:37:58 pm        1
សម្ដេចធិបតី៖ ឯកសារ និងផែនទីចងក្រង និងរក្សាទុកដោយបារាំងជាអាវក្រោះការពារទឹកដីកម្ពុជាដោយស្របច្បាប់
2026/11/04 02:29:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគារ VVIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ជិតរួចរាល់ ១០០%

2026/11/04 02:49:38 pm
​សម្តេច ម៉ែន សំអន៖ ទោះបីជាស្ថានភាពពិភពលោកកំពុងរងឥទ្ធិពលពីសង្គ្រាម ក៏សមាគមនារី និង (UNFPA) បានបញ្ចប់ការអនុវត្តគម្រោង៣ឆ្នាំ ប្រកបដោយប្រសិទ្ធិភាព និង​ទទួល​​លទ្ធផល​ជាទីមោទនៈ
2026/11/04 02:37:58 pm
​សម្ដេចធិបតី៖ ឯកសារ និងផែនទីចងក្រង និងរក្សាទុកដោយបារាំងជាអាវក្រោះការពារទឹកដីកម្ពុជាដោយស្របច្បាប់
2026/11/04 02:29:44 pm
​សម្ដេចធិបតី៖ ឯកសារប្រមាណ៨ម៉ឺនកូពី ត្រូវបានបំផ្លាញក្នុងរបបខ្មែរក្រហម
2026/11/04 02:19:01 pm
​សម្ដេធិបតី ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិឱ្យបានឆាប់
2026/11/04 02:10:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/04 09:32:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 06:45:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm