អគារ VVIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ជិតរួចរាល់ ១០០%

2026/11/04 02:49:38 pm        110

ភ្នំពេញ៖ គិតមកដល់ពេលនេះ ការសាងសង់អគារ វីវីអាយភី VVIP នៃ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ ដែលរួមបញ្ចូលអត្តសញ្ញាស្ថាបត្យកម្មខ្មែរ និងស្តង់ដារទំនើប នៃអាកាសចរណ៍ស៊ីវិល សម្រេច​បាន​ជាង​ ៩៩.៩%ហើយ ក្នុងគោលបំណងផ្តល់បរិយាកាសសមរម្យ កក់ក្តៅរាក់ទាក់ សម្រាប់​ការ​ទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំជាន់ខ្ពស់ ខណៈរក្សាការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាព ប្រតិបត្តិការ និងភាពងាយស្រួលក្នុងការប្រើប្រាស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក (CAIC)។

នៅក្រោយចប់ពិធីសែនព្រេនក្រុងពាលីតាមប្រពៃណី នៅអគារស្ថានីយអ្នកដំណើរថ្នាក់ VVIP ថ្មី នៃ​អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឧកញ៉ា ឆារស៍ វ៉ាន់ បាន​មាន​ប្រសាសន៍ឱ្យដឹងថា អគារ VVIP នេះ ចំណុចដែលនៅសេសសល់ គឺត្រូវការតែ​ផ្នែ​ក​សម្អាត ​ការបន្ថែមគ្រឿងសង្ហារឹម និងការកម្អរសួនជាដើម ដើម្បីឱ្យអគារថ្មីនេះ កាន់តែស្រស់​ស្អាត​ថែម​ទៀត។ លោក បានបន្តថា អគារនេះ បានដាក់បញ្ចូល​អត្ត​សញ្ញាណ​ខ្មែរ​ជាមួយ​ការ​រចនា​ទំនើប ​អាចក្លាយជាចំណុចសម្គាល់ស្ថាបត្យកម្មមួយ និងជួយលើក​កម្ពស់​រូប​ភាព​នៃ​ការ​ទទួល​បដិ​សណ្ឋារ​កិច្ច​របស់កម្ពុជា។ ទោះយ៉ាងណា ភាពលេចធ្លោនៃសំណង់​ត្រូវ​ដើរ​ទន្ទឹម​នឹង​ភាព​អនុ​លោម​តាម​តម្រូវ​ការនិយតកម្ម ការគ្រប់គ្រងហានិភ័យ ភាពធន់នឹងអាកាសធាតុ និងការ​ចំណាយ​ប្រតិបត្តិ​ការ​ប្រកបដោយចីរភាព។

ការរៀបចំពិធីសែនព្រេនក្រុងពាលីតាមប្រពៃណី នៅអគារស្ថានីយអ្នកដំណើរថ្នាក់ VVIP ថ្មី នៃ​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោនាពេលនេះ ដើម្បីធានាថា អាកាសយានដ្ឋាន​លំដាប់​អន្តរជាតិ​មួយ​នេះ ​បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ ដែល​នឹង​អញ្ជើញ​ចូល​រួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ខណៈកម្ពុជាធ្វើជា ម្ចាស់ផ្ទះក្នុងការរៀបចំ ដែល​នឹងចាប់ផ្តើម ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។

សូម​បញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបាន​សាង​សង់​ឡើង​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​ ២ ៦០០ហិកតា ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដែលត្រូវបាន​ចាត់​ថ្នាក់​ជា​អាកាស​យាន​ដ្ឋាន​លំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតក្នុង វិស័យអាកាសចរណ៍។ អាកាសយានដ្ឋានដ៏ទំនើបនេះមានសមត្ថភាពអាចទទួលចុះចតនូវប្រភេទយន្តហោះខ្នាតយក្សឆ្លងទ្វីប ដូចជា Airbus A380-800 និង Boeing 747-800 ជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

តំណាងពិសេសនៃអគ្គលេខាធិការ UN កោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ និងលុបបំបាត់ពលកម្មកុមារ
2026/11/04 03:53:48 pm        1
កម្ពុជាប្រារព្ធទិវាជាតិអាហារូបត្ថម្ភ ក្រោមប្រធានបទ “ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស”
2026/11/04 03:37:21 pm        1
កម្ពុជាចាប់ផ្តើមទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិលំដាប់ខ្ពស់
2026/11/04 03:29:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តំណាងពិសេសនៃអគ្គលេខាធិការ UN កោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ និងលុបបំបាត់ពលកម្មកុមារ

2026/11/04 03:53:48 pm
​សេតវិមានរបស់លោក Trump បង្ហាញភាព​រឹង​ត្អឹង​​ ទោះបក្ស​ប្រជាធិបតេយ្យឈ្នះ​​ការ​បោះឆ្នោតពាក់កណ្ដាលអាណត្តិ​​​ក្ដី
2026/11/04 03:53:33 pm
​កម្ពុជាប្រារព្ធទិវាជាតិអាហារូបត្ថម្ភ ក្រោមប្រធានបទ “ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស”
2026/11/04 03:37:21 pm
​កម្ពុជាចាប់ផ្តើមទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិលំដាប់ខ្ពស់
2026/11/04 03:29:58 pm
​គណៈកម្មការទី៣ នៃរដ្ឋសភា ត្រៀមចុះមូលដ្ឋានតាមខេត្ត ដើម្បីតាមដានប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយុទ្ធសាស្ត្របញ្ចកោណ
2026/11/04 03:29:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/04 03:17:58 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 06:45:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm