កម្ពុជាប្រារព្ធទិវាជាតិអាហារូបត្ថម្ភ ក្រោមប្រធានបទ “ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស”

2026/11/04 03:37:21 pm        70

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអង្គការដៃគូនានា ប្រារព្ធទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ “ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស” ហើយបន្តអប់រំផ្សព្វផ្សាយ ពីគុណប្រយោជន៍អាហារូបត្ថម្ភ និងផលវិបាកនៃកង្វះអាហារូបត្ថម្ភ ។

 ក្នុងឱកាសប្រារព្ធទិវាអាហារូបត្ថម្ភ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបរិវត្តកម្មប្រព័ន្ធស្បៀង ដោយបានអនុវត្តប្រកបដោយផ្លែផ្កា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ព្រោះការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្ត្រី និងកុមារ គឺជាកត្តាមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ ពីព្រោះកុមារជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ ទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ តាំងពីពេលពពោះ ពេលឃើញពន្លឺថ្ងៃ និងពេលធំធាត់ រហូតបានរៀនសូត្រ ។

 ឯកឧត្តមបណ្ឌិតសភារច្យ បានបន្ថែមថា ការលើកកម្ពស់ចំណេះដឹង និងអប់រំកុមារក្នុងវ័យសិក្សា តាមរយៈការផ្ដល់អាហារូបត្ថម្ភ ឲ្យពួកគេបរិភោគឲ្យបានត្រឹមត្រូវ មានគុណភាព មានសុវត្ថិភាព មានតុល្យភាព និងកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ច្រើន ប្រៃពេក ផ្អែមពេក ជាពិសេសអាហារសម្រន់ ដែលមិនមានគុណភាព ឬអាហារកែច្នៃមិនមានអនាម័យ ហើយងាកមកបរិភោគអាហារចម្រុះ មានត្រី សាច់ គ្រប់សណ្ដែកជាដើម ព្រោះជួយដល់សុខភាពរបស់ពួកគេ ទាំងរូបរាយកាយ សតិបញ្ញា និងប្រព័ន្ធបន្តពូជទៀតផង ។

 តំណាងអង្គការសហប្រជាជាតិនៃកម្មវិធីស្បៀងអាហារ (WFP) និងអង្គការហេឡែន ខេលល័រ បានឲ្យដឹងថា បច្ចុប្បន្ននេះពលរដ្ឋកម្ពុជា មានការយល់ដឹងច្រើន ពីគុណប្រយោជន៍នៃអាហារូបម្ថ ដោយស្ដែងតាមរយៈចេះសួរនាំនូវប្រភពអាហារ ខណៈពលរដ្ឋមួយចំនួន ក៏បានផលិតអាហារូបត្ថម្ភដោយខ្លួនឯង ដូចជាការដាំបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាពជាដើម ។

 តំណាងអង្គការទាំងនោះ បានអះអាងថា មួយវិញទៀត ចំពោះកិច្ចកិច្ចការងារអាហារូបត្ថម្ភនេះ ឃើញថារាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពផ្សេងៗ ជាពិសេសការសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការដៃគូនានា ពាក់ព័ន្ធនឹងការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ។

 គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឲ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍ ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងសុវត្ថិភាពស្បៀង ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

អភិបាលខេត្តកណ្ដាលជួបសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា
2026/11/04 04:47:36 pm        1
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
2026/11/04 04:36:37 pm        1
ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១
2026/11/04 04:32:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ លទ្ធផលឆ្នោតពាក់កណ្តាលអាណត្តិ បញ្ជាក់ឱ្យឃើញ​ថា ប្រជាជន​អាមេរិក អត់​ត្រូវការ​សង្គ្រាម​ទេ

2026/11/04 04:49:20 pm
​អភិបាលខេត្តកណ្ដាលជួបសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា
2026/11/04 04:47:36 pm
​តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
2026/11/04 04:36:37 pm
​ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១
2026/11/04 04:32:22 pm
​លោក Trump ទទួលស្គាល់បរាជ័យ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ និងព្រមានពី​ការ​ប្រើ​អំណាចវេតូ
2026/11/04 04:25:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/04 03:17:58 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 06:45:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm