កិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម AIMF នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់

2022/05/24 12:12:09 am        571

ភ្នំពេញ ៖ កិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម AIMF នឹងជួយលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអនុវត្តគម្រោងមួយចំនួនធំ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម AIMF ដែលនឹងជួយលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើង។

នេះជាការលើកឡើងរបស់ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញក្នុងពិធីផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការណ៍រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ជាមួយ លោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមន៍និយាយភាសាបារាំង ដែលហៅកាត់ថា AIMF នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

 លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ន រាជធានីភ្នំពេញបានទទួលនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយបានប្រែក្លាយមុខមាត់នៃរាជធានីដ៏ចំណាស់មួយនេះចូលក្នុងតួនាទីមួយក្នុងឆាកអន្តរជាតិ។

ជាក់ស្ដែងរាជធានីភ្នំពេញ បានក្លាយជាសមាជិកការិយាល័យរបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនៅឆ្នាំ២០០៣ ដែលក្នុងចំណោមសមាជិកទាំងអស់ចំនួន ៣០៧ មានតែសមាជិកចំនួន ២៧រូបប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកការិយាល័យអចិន្ត្រៃយ៍របស់សមាគម។ នេះជាមោទកភាពមួយរបស់រាជធានីភ្នំពេញ។

លោក នួន ផារ័ត្ន បន្តថា កាលពីដើមខែធ្នូឆ្នាំ២០១៩ រាជធានីភ្នំពេញបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតប្រចាំឆ្នាំរបស់សមាគម AIMF ជាសន្និបាតលើកទី៣៩ និងជាខួបលើកទី៤០ឆ្នាំ នៃការបង្កើតសមាគម ដែលទទួលបាននូវភាពជោគជ័យខ្លាំងបំផុត និងបង្ហាញពីសក្តានុពលរបស់រាជធានីភ្នំពេញ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាក្នុងឆាកអន្តរជាតិ។

សូមជម្រាបថា ក្នុងពិធីផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការណ៍រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនារសៀលនេះដែរ ក៏បានធ្វើបទបង្ហាញអំពីការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សមាគម AIMF ដែលមានទីតាំងនៅអគារនៃសាលារាជធានីភ្នំពេញ ចាប់តាំងដើមឆ្នាំ២០២០មក ជាការិយាល័យអនុវត្តគម្រោងសម្របសម្រួលជួយដល់កិច្ចសហការនានារបស់ក្រុមការងារផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍របស់សមាគម និងបានធ្វើបទបង្ហាញអំពីគម្រោងការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនទប់ទល់នឹងគ្រោះទឹកជំនន់ ដែលបានរៀបចំតាក់តែងផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្នសម្រាប់រាជធានីភ្នំពេញ។ បទបង្ហាញអំពីគម្រោងស្តីពី ការពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជាក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានានូវលទ្ធភាពក្នុងការទទួលបាននូវសេវាសាធារណៈជាសារវន្ត និងក៏មានធ្វើបទបង្ហាញរបស់គម្រោងតាក់តែងឯកសារទីក្រុងឆ្លាត ដែលបានចាប់ផ្ដើមនៅឆ្នាំ២០១៩ ដោយមានអ្នកជំនាញការជនជាតិបារាំងជួយគាំទ្ររៀបចំ និងមានការផ្តល់ធាតុចូលពីស្ថាប័នក្រសួង មន្ទីរ ជំនាញពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា។ 

ជាលទ្ធផលឯកសារផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាត និងមានចីរភាព រាជធានីភ្នំពេញ២០២១-២០៣៥ បានចេញជារូបរាង និងផ្សព្វផ្សាយដូចក្នុងថ្ងៃនេះ ដែលក្នុងនោះបានកំណត់ការងារកសាងទីក្រុងឆ្លាតលើវិស័យគន្លឹះចំនួន៥ គឺការប្រើប្រាស់ដីធ្លី សុវត្ថិភាព និង សន្តិសុខ ចរាចរណ៍ក្នុងទីក្រុង បរិស្ថានរស់នៅឆ្លាត និងអភិបាលកិច្ចឌីជីថល ជាមួយគ្នានោះពិធីនេះ ក៏ធ្វើបទបង្ហាញអំពីគម្រោងការគ្រប់គ្រងសំណល់ភក់បង្គន់។ ជាលទ្ធផល គម្រោងសម្រេចបាន ឯកសារយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ ឆ្នាំ២០៣៥ ជាភាសាខ្មែរ និង ភាសាអង់គ្លេស។

ឯកសារយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ ឆ្នាំ២០៣៥នេះ បានបញ្ចប់ក្នុងដំណាក់កាលទី១នៃគម្រោង ដែលបានចង្អុលបង្ហាញដល់រាជធានីភ្នំពេញ គួរបានកសាង ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ យ៉ាងហោចណាស់ចំនួន ៤៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm