សម្តេចធិបតី៖ មកទល់ពេលនេះរដ្ឋចំណាយថវិកាជាង ៦០០លានដុល្លារទប់ទល់ការកើនឡើងតម្លៃប្រេងឥន្ធនៈ

2026/11/05 11:14:44 am        96

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិសរុបជាង ៦០០លានដុល្លារអាមេរិកហើយ ក្នុងគោលបំណងទប់ទល់នឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ កាត់បន្ថយបន្ទុកដល់ប្រជាពលរដ្ឋ។

សម្ដេច​ធិបតី បានថ្លែង​បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជា​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្ដេច​ធិបតីបានថ្លែង​ថា ទោះបីជាតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ មានការប្រែប្រួលកើនឡើងក៏ដោយ ក៏រដ្ឋាភិបាលបានចេញលុយ និងកាត់បន្ថយពន្ធ ក៏ដូចជាអាករលើក្រុមហ៊ុននាំចូលប្រេង ដើម្បីទប់ស្កាត់កុំឱ្យតម្លៃលក់រាយកើនឡើងខ្ពស់ហួសហេតុ។

សម្ដេច​ធិបតីបានបន្តថា បើគ្មានវិធានការអន្តរាគមន៍នេះទេ តម្លៃប្រេងម៉ាស៊ូតអាចនឹងកើនឡើងលើស ៩០០រៀលក្នុងមួយលីត្រ រីឯសាំងវិញអាចនឹងឡើងលើស ៦០០រៀលក្នុងមួយលីត្រ។ ដូច្នេះ ការចំណាយនេះគឺជាការវិនិយោគដ៏សំខាន់មួយរបស់រដ្ឋាភិបាល ដើម្បីធានាបាននូវលំនឹងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្រ្ដីថ្លែងថា៖«យើងចំណាយមកដល់ម៉ោងនេះជាង ៦០០លានដុល្លារហើយ ក្នុងការទប់តម្លៃប្រេង។ វាហក់ឡើងមែន ប៉ុន្តែបើគ្មានយើងចេញលុយ កាត់ពន្ធ កាត់អាករលើក្រុមហ៊ុនដែលនាំប្រេងចូលទេ តម្លៃកាន់តែលើសថែមទៀត។ តាមការគិតគូរបើសិនជាអត់ជួយទេ គឺតម្លៃម៉ាស៊ូតឡើងលើស ៩០០រៀលក្នុង ១លីត្រ ឯសាំងវិញត្រូវឡើងលើស ៦០០រៀលក្នុង ១លីត្រ»។

សូមជម្រាបថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងមួយខែៗរដ្ឋខាតប្រាក់ប្រមាណ ៥០លានដុល្លារ ចំពោះការកែសម្រួលអត្រាពន្ធ និងអាករមួយចំនួន លើទំនិញអគ្គិសនី និងការបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ។ បន្ថែមពីនេះ រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យចំនួន ៤.៦លាននាក់ ដែលរងផលវិបាកដោយសារថ្លៃប្រេង និងឧស្ម័នឥន្ធនៈដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយចាប់ផ្តើមបើកសាច់ប្រាក់ចំនួន ៤លើក គឺ លើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា លើកទី២ នៅថ្ងៃទី១៦ ខែតុលា លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។តាមរយៈកម្មវិធីអន្តរាគមន៍នេះ គ្រួសារគោលដៅនីមួយៗ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដោយគ្រួសារនៅរាជធានីភ្នំពេញ ចំនួន ៦០,០០០រៀល នៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ ចំនួន ៤៨,០០០រៀល នៅទីជនបទចំនួន ៤០,០០០រៀល ហើយសមាជិកគ្រួសារក្នុងម្នាក់ៗទទួលបាន ៥,០០០រៀលបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

ភូមិហ្រ្វង់កូហ្វូនី នៅសួនវត្តបុទុមវតី សម្រេច​ការសាងសង់បានប្រមាណ ៨០ភាគរយហើយ​
2026/11/05 12:28:11 pm        1
សម្តេចធិបតីឯកភាពគម្រោងធ្វើផ្លូវតម្លៃ ២៧០លានដុល្លារជាមួយ WB ដើម្បីផ្តល់ចំណូលដល់សហគមន៍
2026/11/05 12:17:24 pm        1
ក្រុម AOT-KH សង្កេតការណ៍ និងរាយការណ៍ នៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង
2026/11/05 12:02:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អត្តពលិកនគរបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយចូលរួម​ការ​ប្រកួត​កីឡា​នគរបាល​ពិភពលោក​នៅ​សាធារណរដ្ឋដូមីនីក

2026/11/05 12:46:04 pm
​ភូមិហ្រ្វង់កូហ្វូនី នៅសួនវត្តបុទុមវតី សម្រេច​ការសាងសង់បានប្រមាណ ៨០ភាគរយហើយ​
2026/11/05 12:28:11 pm
​អង្គការ OPEC៖ ការចំណាយលើការដឹកជញ្ជូន និងធានារ៉ាប់រងសម្រាប់ប្រេងឆៅកើនឡើងខ្លាំង
2026/11/05 12:25:36 pm
​សម្តេចធិបតីឯកភាពគម្រោងធ្វើផ្លូវតម្លៃ ២៧០លានដុល្លារជាមួយ WB ដើម្បីផ្តល់ចំណូលដល់សហគមន៍
2026/11/05 12:17:24 pm
​ក្រុម AOT-KH សង្កេតការណ៍ និងរាយការណ៍ នៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង
2026/11/05 12:02:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/05 02:26:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 01:54:36 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm