សម្តេចធិបតី៖ ប្រធានាធិបតីបារាំង ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាលជាង២០ប្រទេសរួមទាំងតំណាងប្រទេសជាង៧០ទៀត នឹងមកកម្ពុជា នៅពាក់កណ្តាលខែនេះ

2026/11/05 11:25:24 am        82

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ប្រធានាធិបតីបារាំង លោក ម៉ា នុយអែលម៉ាក្រុង, ប្រមុខរដ្ឋ, ប្រមុខរាជរដ្ឋាភិបាល រួមទាំងតំណាងប្រទេសនិងអង្គការធំៗ ជាង៧០ទៀត នឹងមកប្រទេសកម្ពុជានៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្ពុជាមានមោទនភាពយ៉ាងខ្លាំងដែល ត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី២០ហ្វ្រង់កូហ្វូនី ខណៈកិច្ចប្រជុំកំពូលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការសមាហរណកម្មអន្តរជាតិរបស់កម្ពុជា ដែលរួមចំណែកលើកកម្ពស់កិត្យានុភាព និងឋានៈរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងបានបង្ហាញថាកម្ពុជាជាប្រទេសមានសុវត្ថិភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះនៅរាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៦ ក្រោមប្រធានបទ «ការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពប្រកបដោយចីរភាព» កិច្ចប្រជុំនេះកត់សម្គាល់ជាលើកដំបូងដែលកម្ពុជាទទួលតួនាទីជាប្រទេសម្ចាស់ផ្ទះ ដោយបញ្ជាក់ពីឋានៈ និងការរួមចំណែកកាន់តែសកម្មរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ក៏ដូចជានៅលើឆាកអន្តរជាតិ។

បើតាមសម្តេចធិបតីហ៊ុ ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថាព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំមេដឹកនាំមកពីបណ្តាប្រទេស និងដែនដីជាច្រើន បង្កើតឱកាសឱ្យកម្ពុជាពង្រឹងទំនាក់ទំនងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្សព្វផ្សាយរូបភាពនៃប្រទេសដែលមានសន្តិភាព ស្ថិរភាព និងសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌។ ក្នុងចំណោមមេដឹកនាំដែលចូលរួមកិច្ចប្រជុំនេះ មកពីបណ្តាប្រទេសមហាអំណាចមួយចំនួនដូចជាបារាំង តំបន់អាហ្វ្រិក និងតំបន់ផ្សេងៗទៀតគឺជាចំណុចលេចធ្លោមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងការផ្តល់សារៈសំខាន់ពួកគេចំពោះកម្ពុជា និងព្រឹត្តិការណ៍ការទូតដ៏សំខាន់ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរគប្បីមានមោទនភាព ចំពោះព្រឹត្តិការណ៍នេះ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ភូមិហ្រ្វង់កូហ្វូនី នៅសួនវត្តបុទុមវតី សម្រេច​ការសាងសង់បានប្រមាណ ៨០ភាគរយហើយ​
2026/11/05 12:28:11 pm        1
សម្តេចធិបតីឯកភាពគម្រោងធ្វើផ្លូវតម្លៃ ២៧០លានដុល្លារជាមួយ WB ដើម្បីផ្តល់ចំណូលដល់សហគមន៍
2026/11/05 12:17:24 pm        1
ក្រុម AOT-KH សង្កេតការណ៍ និងរាយការណ៍ នៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង
2026/11/05 12:02:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អត្តពលិកនគរបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយចូលរួម​ការ​ប្រកួត​កីឡា​នគរបាល​ពិភពលោក​នៅ​សាធារណរដ្ឋដូមីនីក

2026/11/05 12:46:04 pm
​ភូមិហ្រ្វង់កូហ្វូនី នៅសួនវត្តបុទុមវតី សម្រេច​ការសាងសង់បានប្រមាណ ៨០ភាគរយហើយ​
2026/11/05 12:28:11 pm
​អង្គការ OPEC៖ ការចំណាយលើការដឹកជញ្ជូន និងធានារ៉ាប់រងសម្រាប់ប្រេងឆៅកើនឡើងខ្លាំង
2026/11/05 12:25:36 pm
​សម្តេចធិបតីឯកភាពគម្រោងធ្វើផ្លូវតម្លៃ ២៧០លានដុល្លារជាមួយ WB ដើម្បីផ្តល់ចំណូលដល់សហគមន៍
2026/11/05 12:17:24 pm
​ក្រុម AOT-KH សង្កេតការណ៍ និងរាយការណ៍ នៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង
2026/11/05 12:02:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/05 02:26:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 01:54:36 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm