សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលដឹក នាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺ ប្រៀបបានដូចជាប្តី និងប្រពន្ធយ៉ាងដូច្នេះដែរ ខណៈបងប្អូនមានសុខ ឬមានទុក្ខគឺនៅជាមួយគ្នាជានិច្ច។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច មិនថាបងប្អូនបានសុខ ឬ មានទុក្ខនោះទេ ជាក់ស្តែងដូចថ្ងៃនេះបងប្អូនមានបញ្ហាជួបគ្រោះជំនន់ទឹកភ្លៀង រាជរដ្ឋាភិបាលចុះមកដើម្បីចែកជូនពូជស្រូវ និងស្បៀងជូនដល់បងប្អូន ដើម្បីជាការចែករំលែកនូវទុក្ខលំបាករបស់បងប្អូន។
នៅក្នុងឱកាសនោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅខេត្ត ពោធិ៍សាត់ ក៏ដូចជាបងប្អូនៅទូទាំងប្រទេសទាំងអស់គប្បីត្រូវពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបាន គ្រប់ៗគ្នាផងដែរ ខណៈការបោះឆ្នោតឃុំ-សង្កាត់កាន់តែខិតជិតមកដល់នោះ៕អត្ថបទបាន ចក់










