អន្ដរជាតិ៖ លោក ម៉ៃ មូលឡេន (Mike Mullen) ដែលជាអតីតប្រធានសេនាធិការចម្រុះអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមមន្ត្រីទីក្រុងវ៉ាស៊ីងតោន គួរតែពិចារណាពីលទ្ធភាពដែលរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ស្របពេលមានការលុកលុយជាបន្តបន្ទាប់ចូលអ៊ុយក្រែន។
ឧត្តមនាវីឯកកងទ័ពជើងទឹកអាមេរិកចូលនិវត្តន៍រូបនេះ បាននិយាយប្រាប់ ABC ថា វាពិបាកណាស់ក្នុងការដឹងពីអ្វីដែល លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កំពុងគិតនៅពេលជាក់លាក់ណាមួយ៕
