អន្ដរជាតិ៖ លោក ស្តានីស្លាវ ហ្សាស់ (Stanislav Zas) អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) ដែលជាប្លុកសន្តិសុខក្រោយសូវៀតដឹកនាំដោយរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ការពង្រីកខ្លួនរបស់ណាតូនឹងនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ហើយគ្មានវិធីណាអាចជួយធានាសន្តិសុខរបស់ប្រទេសជាសមាជិករបស់ខ្លួននោះទេ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Belarus-1 ថា ជាការពិត យើងកំពុងចាត់ទុកការពង្រីកខ្លួននេះថាជាកន្លែងបង្កាត់ពូជធ្វើឲ្យភាពតានតឹងរីកកាន់តែធំ និងការបង្កើនសកម្មភាពយោធាបន្ថែមទៀតនៅក្នុងតំបន់នេះ។ តាមពិតទៅ វានឹងមិនជួយពង្រឹងសន្តិសុខ រួមទាំងរដ្ឋជាសមាជិកណាតូនោះឡើយ៕
